បរទេស៖ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាស្តីពីជម្លោះយោធានៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទផ្សេងគ្នាមួយ ជាមួយជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃទី០១ខែវិច្ឆិកា និងជាមួយប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃទី០២ខែវិច្ឆិកា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “បញ្ហាដោះស្រាយជម្លោះនៅតំបន់...
បរទេស៖ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង សមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែផលិតនាវាមុជទឹកថ្មីពីរគ្រឿង ហើយមួយគ្រឿងក្នុងចំណោមនោះ គឺមានសមត្ថភាពអាចបាញ់ មីស៊ីលផ្លោងបាន។ លោក Ha Tae-keung ជាសមាជិករដ្ឋសភាមួយរូបមកពីបក្សប្រឆំាង នៅក្នុងគណៈកម្មាធិការចារកម្មរបស់រដ្ឋសភា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “មួយក្នុងចំណោមនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងតែផលិត គឺអាចបំពាក់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកបាន។ នាវាមួយមានប្រភេទ Romeo ហើយមួយផ្សេងទៀត គឺជាទំហំធំមធ្យមប្រភេទថ្មី”។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈ រវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក...
ភ្នំពេញ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ បានស្រកទៅវិញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើសកម្មភាព ជួយសម្អាតភូមិដ្ឋាន ក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើង...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទបានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រង ដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាលរបស់ប្រទេសស៊ីរី។ សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេតរបស់ពួកគេហើយបាន យកឧបករណ៍របស់ពួកគេចេញ ទាំងអស់នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។ ជាមួយគ្នានេះដែរក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការរុះរើពេញលេញនៃចំណុចអង្កេតនេះ...
ញូវយ៉ក៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉កកាលពីថ្ងៃចន្ទ បានរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការលើកឡើងថា សុពលភាពនៃការបោះឆ្នោតទូទៅ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ អាចត្រូវបានគេសង្ស័យ។ លោកអភិបាលក្រុងបានឲ្យដឹងនៅក្នុងវីដេអូខ្លីមួយដែលសរសេរដោយខ្លួនលោកផ្ទាល់ជាមួយរូបសញ្ញារបស់ NYC ថា “យើងទាំងអស់គ្នាមានបញ្ហាយ៉ាងខ្លាំង នៅពេលឃើញប្រធានាធិបតីអាមេរិក សំណួរជាមុនអំពីសុពលភាព នៃការបោះឆ្នោត យើងមិនដែលឃើញពីប្រធានាធិបតីបែបនេះទេ”។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃអាទិត្យលោក...
ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182...
សេអ៊ូល៖ អាជ្ញាធរយោធាបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សម្ព័ន្ធមិត្ដកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងឃ្លាំមើល យ៉ាងដិតដល់នូវចលនានៅឯ រោងចក្រនុយក្លេអ៊ែរ យ៉ុងប៊ីយ៉ុន របស់កូរ៉េខាងជើង។ កាលពីសប្តាហ៍មុនគេហទំព័រកូរ៉េខាងជើង 38North ដែលឃ្លាំមើលប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា សកម្មភាពបានកើនឡើងនៅលើទីតាំងយ៉ុងយ៉ុន ដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មដែលបង្ហាញពី“ ផ្សែងឬចំហាយទឹក” ដែលបានមកពីអាគារមួយ នៅខាងត្បូងរោងចក្រចម្រាញ់ អ៊ុយរ៉ាញ៉ូមរបស់កូរ៉េខាងជើង។ អត្ថបទបានសរសេរថា“ ជាប្រវត្តិសាស្ត្រអគារនេះត្រូវបានប្រើដើម្បីស្តារ និងបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម ហើយក្នុងករណីខ្លះពីដំណោះស្រាយ ដែលលេចចេញពីរោងចក្រផលិតអ៊ុយរ៉ាញ៉ូម”...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាកូរ៉េខាងត្បូង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងធ្វើកិច្ចចរចាគោលនយោបាយ កម្រិតខ្ពស់ជាទៀងទាត់នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះជុំវិញកម្មវិធីនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោកគ្រោងនឹងជួបជាមួយលោក Massimo Aparo ប្រធាននាយកដ្ឋានការពាររបស់ IAEA សម្រាប់កិច្ចប្រជុំលើកទី៩ របស់ពួកគេនៅថ្ងៃអង្គារនេះ។ កិច្ចពិភាក្សានៅឆ្នាំនេះ នឹងរួមបញ្ចូលការពិភាក្សា...
ភ្នំពេញ៖ លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី រួមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃទី៣ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការការិយាល័យ តំណាងស្ថានទូតហុងគ្រីប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា...