(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ ប្រូម៉ូសិនដ៏រំភើបរីករាយ និងអស្ចារ្យបានមកដល់ទៀតហើយ…!! រាល់ការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់ (TOTAL)...
បរទេស៖ ប្រភពពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសាក្សីឃើញហេតុការណ៍ បាននិយាយថា ក្រុមប្រដាប់អាវុធមួយក្រុម បានធ្វើការវាយប្រហារ ទៅលើបរិវេណសាកលវិទ្យាល័យកាប៊ុល នាថ្ងៃចន្ទនេះ សម្លាប់និស្សិតតិចបំផុតចំនួន១០នាក់ និងធ្វើការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ។ លោក Fathullah Moradi ជាសាក្សីមួយរូប ដែលបានរត់គេចខ្លួនរួចតាមច្រកទ្វារ មួយរបស់សាកលវិទ្យាល័យ ជាមួយនឹងមិត្តភ័ក្តិមួយក្រុម បាននិយាយអ្នកសារព័ត៌មានដូច្នេះថា “ពួកគេបានបាញ់ប្រហារទៅលើនិស្សិតទាំងអស់ ដែលពួកគេឃើញ”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ព្រះមហាក្សត្ររបស់ប្រទេសថៃ ព្រះអង្គបានហៅប្រទេសថៃថា “ជាដែនដីនៃការសម្របសម្រួល” នៅក្នុងសេចក្តីអត្ថាធិប្បាយ (ព្រះរាជបន្ទូល) ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ព្រះមហាក្សត្រដែលមិនអាចចូលទៅដល់បានប្រកាសថា “ ស្រឡាញ់” ចំពោះប្រជាជនថៃទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែអំពាវនាវឱ្យមានការកែទម្រង់រាជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យការគោរពព្រះបរមរាជវាំងត្រូវបានបង្ហាញនៅពេលដែលមនុស្សរាប់ពាន់នាក់ពាក់អាវពណ៌លឿង ដែលជាពណ៌រាជវង្ស...
ភ្នំពេញ ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយម ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) នៅសមុទ្រចិនខាងត្បូងហើយថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺពុំមានឥទ្ធិលមកលើកម្ពុជាទេដែលធ្វើឲ្យកម្ពុជាពុំមានភ្លៀងជោគជាំខ្លាំងទេ។ ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី បានកើនឡើងដល់៦២នាក់ ។ អាជ្ញាធរខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា សរុបអ្នករងរបួសមានចំនួន៩៤០នាក់ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិទ័រ ដែលបានវាយប្រហារនៅក្រោមសមុទ្រ Aegean នៅក្នុងស្រុក Seferihisar កាលពីថ្ងៃសុក្រ ។...
បរទេស៖ ក្រសួងពាណិជ្ជកម្មអង់គ្លេស នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក មានទំនុកចិត្តថា កិច្ចពិភាក្សាជំនួញ ដែលកំពុងតែប្រព្រឹត្តទៅ កំពុងតែឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្នា ដ៏ទូលំទូលាយមួយ។ សេចក្តីថ្លែងការណ៍មួយ ពីក្រសួងបាននិយាយប្រាប់ដូច្នេះថា “ក្រោយមានការវិវត្តទៅមុខ ដ៏គួរឲ្យកត់សម្គាល់ ត្រូវបានបង្កើនឡើងនោះ ភាគីទាំងពីរមានទំនុកចិត្តថា យើងកំពុងស្ថិតនៅលើផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលនឹងផ្តល់ឲ្យ នូវអត្ថប្រយោជន៍ដ៏សំខាន់ទៅវិញទៅមក...
បរទេស៖ ព្រះរាជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan តាមសេចក្តីរាយការណ៍ បានបង្ហាញនូវថ្កោលទោសរបស់ទ្រង់ ចំពោះអំពើវាយប្រហារភេរវកម្មថ្មីៗនេះ នៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីបារាំង លោក Emanuel Macron។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន រដ្ឋសហភាពអារ៉ាប់រួម ឈ្មោះ WAM...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនាយរដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបានថ្លែងទៅកាន់ សមាជិកសភារបស់ខ្លួនចុងក្រោយនេះបែប ព្រមានថាចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នឹងអាចកើនឡើងទ្វេដង នៅពេលរដូវរងាឈានចូលមកដល់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សភារបស់អង់គ្លេស លោក Boris បានបញ្ជាក់ថា នឹងមិនមានជម្រើសផ្សេង ក្រៅតែពីការបិទប្រទេសចំនួន ៤សប្តាហ៍បន្ថែមទៀតនោះទេហើយសំណូមពរ ឲ្យមានការគាំទ្រ...
ភ្នំពេញ ៖ លោកស្រី កុយ ពិសីអនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្ត៣ដែលលោកស្រីលើកឡើងពីការបញ្ចប់បោះ បង្គោលព្រំដែននោះរួមមាន៖ ខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ។ នេះជាការបញ្ជាក់របស់លោកស្រីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយបញ្ចប់សម័យប្រជុំរដ្ឋសភា នា ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសការពារសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម។ លោកស្រី...