ស្ថានភាពជំនន់ទឹកភ្លៀង

ព្យុះឈ្មោះ ហ្គោនី ពុំមានឥទ្ធិពល លើកម្ពុជា ដូចនេះគឺ មិនមានភ្លៀងធ្លាក់ជោគជាំខ្លាំងទេ

ភ្នំពេញ ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយម ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) នៅសមុទ្រចិនខាងត្បូងហើយថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺពុំមានឥទ្ធិលមកលើកម្ពុជាទេដែលធ្វើឲ្យកម្ពុជាពុំមានភ្លៀងជោគជាំខ្លាំងទេ។

ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។ ចំណែក

បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ ។ លើកលែងតែថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី  ២៧-២៩ °C ហើយនឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ពោលស្ទើរតែពុំមានភ្លៀង ។ លើកលែងតែ នៅៃថ្ងទី ៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម ៕

To Top