នយោបាយ

Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!

          អំណាចមូលធននិយម គឺជាអានុភាពមួយដែលពុំមានចរិតជាតិ សាសនា មាតុភូមិ មនុស្សធម៌ មេត្តា ករុណា អ្វីទាំងអស់!ឲ្យតែទីនោះមានលុយ មានផលប្រយោជន៍ រកស៊ីមានបាន អាចកើបលុយបានដោយស្រួល គឺមានមុខពួកមូលធននិយម Capitalist Comprador មួយនេះវត្តមានជាមួយ! ហើយទីកន្លែងណា ដែលរកលុយមិនបាន រកស៊ីមិនចំណេញ គឺខ្មោចមូលធននិយមនេះ នឹងដើរចេញចោល ទីនោះ តាមផ្លូវក្រោយដោយគ្មានការអាលោះអាល័យ អាណិតអាសូរអ្វីទាំងអស់!។ ពួក Capitalist Comprador នេះមិនខ្វល់អ្នកជាមិត្តឬសត្រូវ ជាអ្នកប្រជាធិបតេយ្យ ឬជាជនផ្ដាច់ការ ជាជនកុម្មុយនីស្ត ឬជាអ្នកសេរីនិយមអីនោះទេ! ព្រោះគោលដៅចម្បងនិងចុងក្រោយរបស់ប្រព័ន្ធ Capitalist Comprador មួយនេះគឺមានតែលុយ និងប្រយោជន៍ដាច់មុខតែមួយប៉ុណ្ណោះ!។ ដូច្នេះហើយដើម្បីលុយពួកគេ អាចបូជាយញ្ញចំពោះសហគមន៍ជាតិសាសន៍មួយ ប្រទេសមួយ សម្ព័ន្ធមិត្តមួយ រួមទាំងការក្បត់ប្រជាជាតិមួយ និងមាតុភូមិដែលបានផ្ដល់កំណើតឲ្យខ្លួនដោយគ្មានគុណធម៌ ក៏ដើម្បីលុយ និងផលប្រយោជន៍របស់ពួកគេមួយក្ដាប់តូចនោះ!។

     ប្រវត្តិនយោបាយរបស់សហរដ្ឋអាមេរិក ដែលបានឆ្លងកាត់ប្រធានាធិបតី អស់៤៥  ដែលប្រធានាធិបតីអាមេរិក ទាំងអស់នេះ សុទ្ធតែមានអំណាចស្រមោលមួយ ដែលជាអានុភាពដ៏មហិមា Deep State ឈរនៅពីក្រោយមិនចេញមុខ តែជាកម្លាំងក្នុងការកំណត់ ដាក់ចេញនូវគោលនយោបាយ និងមាគ៌ាដឹកនាំ ប្រទេសអាមេរិកទាំងអស់!។ ប្រធានាធិបតី(នីតិប្រតិបត្តិ) ឬ រដ្ឋសភា (នីតិបញ្ញត្តិ) ដោយស្ថាប័នទាំងពីរនេះគ្រាន់តែជាអ្នកអនុវត្តន៍នូវគោលនយោបាយរបស់អំណាចស្រមោលទាំងអស់!។

          មានមនុស្សជាច្រើនមកពីគ្រប់សមាសភាព គ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកនយោបាយ ដល់ពួកបញ្ញវន្ត រហូតដល់ប្រជាជនសាមញ្ញបំផុតនៅតែបានចោទសួរគ្នាថា អំណាចដ៏កំពូលរបស់អាមេរិកស្ថិតនៅកន្លែងណា? នរណាជាអ្នកដឹកនាំកំពូលក្នុងការបញ្ជាអំណាចមួយនេះ(Who Rules America) ? ប្រធានាធិបតីជាប់ឆ្នោត ឬមួយប្រធានរដ្ឋសភា ឬមួយក៏សេចក្ដីសម្រេចរបស់តុលាការកំពូលទាំង៩រូបនោះ?។ គ្មាននរណាម្នាក់ហ៊ានអះអាងច្បាស់អំពីបញ្ហាអំណាចស្រមោលនេះឡើយ! នរណាជាអ្នកបញ្ជា នរណាជាអ្នកនៅពីក្រោយ ហើយបញ្ជាការដ្ឋានកំពូលរបស់អំណាចមួយនេះ Deep State ស្ថិតនៅទីកន្លែងណាក៏គ្មាននរណាដឹងពិតប្រាកដដែរ! គ្រាន់តែឮដោយមិនច្បាស់ថា គឺជាអំណាចរបស់ពួកមហាមូលធនកាំប្រាដឺ The Big Three តែប៉ុណ្ណោះ!។

          ប្រវត្តិវិទូដ៏ល្បីរបស់អាមេរិក លោក Carrol Quigley ធ្លាប់បានធ្វើសេចក្ដីសន្និដ្ឋានដោយត្រង់ថា៖ មានតែអ្នកមិនយល់អ្វីទាំងអស់ទើបជឿថា គណបក្សនយោបាយទាំងពីរ Democrat និង Republic គឺជាគណបក្សនយោបាយពីរដែលតំណាងឲ្យនិកាយនយោបាយដែលមានទស្សនៈនយោបាយផ្សេងពីគ្នា បដិបក្ខនិងគ្នា ដែលម្ខាងអាចយល់ថា តំណាងឲ្យពួកស្ដាំនិយម និងម្ខាងទៀតតំណាងឲ្យពួកឆ្វេងនិយមនោះ!។ ទស្សនទាននយោបាយខាងលើមួយនេះអាចទទួលយកបានពីពួក Academician និងពួក Dogmatist តែប៉ុណ្ណោះតែសម្រាប់ពួកអ្នកយោធាយុទ្ធសាស្រ្ត គឺមិនយល់ស្រប ឯកភាពដូចគំនិតខាងលើនេះឡើយ!។

          ជាការពិត គណបក្សទាំងពីរប្រជាធិបតេយ្យ និងសាធារណរដ្ឋមានរូបភាពតែមួយ យុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ ទទួលយកបទបញ្ជាតែមួយ តែរបៀបចាត់ចែងការងារផ្សេងគ្នាដោយកាលៈទេសៈ និងបរិបទរបស់សភាពការណ៍នីមួយៗមានសណ្ឋានមិនដូចគ្នាតែប៉ុណ្ណោះ!។ ដូច្នោះ រឿងនយោបាយដែលអ្នកទាំងឡាយច្រើនតែនិយាយថា ជនជាតិអាមេរិកប្រើប្រាស់សន្លឹកឆ្នោតដើម្បីប្ដូររបបនយោបាយក្នុងការដឹកនាំប្រទេសនោះ គ្រាន់តែជារឿងនិទាននយោបាយ ជាភាពស្រមើស្រមៃប៉ុណ្ណោះ! ព្រោះប្រជាធិបតេយ្យក្ដី សាធារណរដ្ឋក្ដី មួយណាជាប់ឆ្នោតគឺនៅតែស្ថិតនៅក្រោមឆត្ររបស់អំណាចស្រមោល Illuminati Bilderberg  ទាំងអស់នោះ!។

          អនុលោមទៅតាមប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក គឺគ្រប់អ្នកប្រវត្តិវិទូ ពួកអ្នកសិក្សាស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្តនយោបាយ ឬសមាសភាពដែលបានចូលនិវត្តន៍ ឈប់ពីការងាររដ្ឋកំពូលៗដែលមានការពាក់ព័ន្ធទៅនិងអំណាចស្រមោលមួយនេះ សុទ្ធតែបានទទួលស្គាល់ជាតថភាពនៃភាពប្រាកដនិយមមួយថា៖នយោបាយរបស់ប្រទេសអាមេរិក ជានិច្ចបានស្ថិតនៅក្រោមការគ្រប់គ្រង ឃ្លាំមើលពីអំណាចកំពូល(Supremacy power) មួយដែលមានភាពជាស្រមោល អរូបីឈរនៅពីក្រោយក្នុងការដឹកនាំទាំងអស់!។

             ១) ប្រព័ន្ធអំណាចផុតលេខ Deep State នៅសហរដ្ឋអាមេរិក

          តាមអ្នកប្រវត្តិវិទូ Carrol Quigley ឲ្យដឹងប្រព័ន្ធ Deep State នេះរួមមានពួកមហាសេដ្ឋីដ៏កំពូល៤០០នាក់មកពីបណ្ដាធនាគារ ពួកម្ចាស់ក្រុមហ៊ុនអន្តរទ្វីប ពួកសហក្រុមហ៊ុនផ្ដាច់មុខ ពួកសេដ្ឋីដែលមានទ្រព្យសម្បត្តិមហាសាលលើទីផ្សារល-ល ដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង៤០០នាក់នេះ ស្មើទៅនឹងប្រជាជនអាមេរិក២០០លាននាក់បូកសរុបគ្នាមក!។

          ខ្សែរយៈទំនាក់ទំនងទាំងអស់នេះ គឺជាសម្ព័ន្ធសហមូលធននិយមដែលមានឈ្មោះហៅថា “Financial Oligarchy” ដែលក្រុមមួយនេះបានក្ដោបក្ដាប់ប្រភពមូលធនដ៏ធំ និងធនធានផ្សេងដ៏ច្រើនទៀត ព្រមទាំងនៅក្នុងដៃមានអំណាចគ្រប់គ្រងមកលើ Mass Media រួមទាំងអំណាចអាចដាក់មនុស្សរបស់ខ្លួនទៅកាន់តួនាទីសំខាន់ៗណាមួយនៅក្នុងគណបក្សនយោបាយទាំងពីរ ប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដែលជានិកាយនយោបាយតែមួយ មានជំនឿដូចគ្នា ក្រោមឆត្ររបស់អំណាច Financial Oligarchy  តែមួយ!។

          គណបក្សនយោបាយទាំងពីរនេះ ប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដើរតួជជែក ពិភាក្សាលើបញ្ហាតូចៗ សាមញ្ញគ្រាន់តែមានជារូបភាពនិងជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ! តែបញ្ហាធំៗពាក់ព័ន្ធដល់គោលនយោបាយជាតិ និងអន្តរជាតិ គឺសុទ្ធតែត្រូវបានរៀបចំ កំណត់ឡើងដោយអំណាចស្រមោល Deep State នៅពីក្រោយទាំងអស់!។ ឧទាហរណ៍ជាក់ស្ដែងមួយទាក់ទងដល់យុទ្ធសាស្រ្ត Pivot ក្នុងការប្រមូលផ្ដុំកម្លាំងយោធាទាំងអស់៦០% របស់អាមេរិកទៅដាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាលទ្ធផលនៃកិច្ចប្រជុំរបស់អំណាចស្រមោល Illuminati Bilderberg  ដែលបានប្រព្រឹត្តទៅនាឆ្នាំ ២០០៩ នៅលើកោះទេសចរណ៍ Vouliagmeni របស់ក្រុង Athens ប្រទេស Greece ដោយមានការចូលរួមពីប្រធានាធិបតី Barack Obama និងលោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិកនាពេលនោះ!។

          អាចនិយាយបានថា ប្រព័ន្ធ Financial Oligarchy ឬ Deep State  នេះគឺជាអង្គការចាត់តាំងមួយ ដែលមានរបៀបរបបដឹកនាំ ការងារមួយយ៉ាងហ្មត់ចត់ លម្អិត និងសម្ងាត់បំផុត ដោយអង្គការមួយនេះជ្រើសរើសយកតែជនឆ្នើម (Elite person ) របស់អាមេរិក និងពិភពលោក រួចច្របាច់ដាក់បញ្ចូល បម្រើទៅក្នុងស្ថាប័នសំខាន់ៗ របស់រដ្ឋអំណាចដែលការចាត់តាំង ទៅជាប្រព័ន្ធនេះ បានកសាងទៅជាសមាសភាព កម្លាំងនៅក្នុងស្ថាប័ន ៤ ដូចខាងក្រោម៖

          ក) The Council on Foreign  Relations ៖ រួមមានសមាជិក៤៥០០នាក់ មកពីអាមេរិក និងលើពិភពលោក។

          ខ) The Trilateral Commission ៖ រួមមានជនជាតិអាមេរិក ៨៧នាក់ និងសមាជិកដទៃទៀតមកពីបណ្ដាប្រទេសលើពិភពលោកមាន ៣៣៧នាក់។

          គ) The Bilderberg Club ៖ ដែលរួមមានតំណាងមកពីអង្គការ Supreme Power ទាំង១៣ និងពួកអ្នកនយោបាយ រដ្ឋបុរសដែលមានឈ្មោះបោះសំឡេង និងអំណាចពីបណ្ដាប្រទេសលើសាកលលោក!។

          ឃ) បណ្ដា Foundation ដែលមិនបង់ពន្ធដារ ដូចជា Rockefeller Foundation, Carnegie Foundation , Ford Foundation ,Asia Foundation  ល-ល។

          ដែលជារៀងរាល់ឆ្នាំ ប្រព័ន្ធមូលធនទាំងនេះ តែងតែធ្វើការទំនាក់ទំនង ជាមួយបណ្ដាសាកលវិទ្យាល័យ ដែលល្បីល្បាញដូចជា Harvard ,Yale, Princeton, M.I.T ល-ល ដើម្បីធ្វើការជ្រើសរើស និស្សិត ដែលមានទេព្យកោសល្យនិងពិន្ទុខ្ពស់ ក្រោយពីប្រឡងចេញដោយឧបត្ថម្ភឲ្យបន្តការសិក្សាបន្ថែម២ឆ្នាំទៀត ក្រោយមកនឹងរើសបញ្ជូន ទៅបំពេញការងារ នៅតាមក្រុមហ៊ុនយក្ សទាំង៤០០នោះ!។

         បន្ទាប់ពីធ្វើការបានល្អមួយរយៈ ម្ចាស់ក្រុមហ៊ុនយក្សទាំងនេះ នឹងពិនិត្យមើលបុគ្គលិកលក្ខណៈ របស់ជនឆ្នើមទាំងនេះ យ៉ាងហ្មត់ចត់ទើបសម្រេច ជ្រើសរើសដាក់ចូលមកទៅក្នុងបញ្ជី The Council on Foreign  Relations ឬ The Trilateral Commission ដែលយន្តការពីរនេះ ជាប្រភពរក្សាទុកធនធានមនុស្ សដ៏ឆ្នើម សម្រាប់ដាក់បញ្ចូល ទៅក្នុងតួនាទីសំខាន់ៗ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំ ការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ឬនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកនោះទៅ!។ អ្នកទាំងអស់នេះហើយដែលក្រោយមកបានក្លាយទៅជាឥស្សរជន ដែលមានតួនាទីសំខាន់ក្នុងការចូលរួមរៀបចំតាក់តែងគោលនយោបាយ មាគ៌ា យុទ្ធសាស្រ្តសន្តិសុខដែលការងារទាំងអស់នេះ គឺអនុលោមទៅតាមរាល់សេចក្ដីសម្រេចរបស់កិច្ចប្រជុំនៃអំណាចស្រមោល Bilderberg រួចហើយដាក់ជូនប្រធានាធិបតីអាមេរិកពិនិត្យ និងអនុម័ត!។

      ២)-សក្ខីកម្មជាក់ស្ដែងក្នុងការងារ

          *បន្ទាប់ពីជាប់ឆ្នោតភ្លាមរដ្ឋការ Obama បានតែងតាំងសមាជិក១១រូបដែលមកពី The Trilateral Commission ឲ្យកាន់តួនាទីសំខាន់ៗក្នុងការងាររដ្ឋរបស់ខ្លួន។

          *អាចនិយាយបានថា មាន៤២%នៃមុខងារសំខាន់ៗក្នុងការងារកាទូតចម្បងនៅក្នុងរដ្ឋអំណាចដឹកនាំរបស់ Harry Truman ដែលអ្នកទាំងអស់នេះសុទ្ធតែជាសមាជិកដ៏ឆ្នើមមកពីក្រុមប្រឹក្សាThe Council on Foreign Relationsទាំងអស់!។

*ក្រៅពីនេះក៏មានសមាសភាពប្រមាណ ៤០% ក្នុងរដ្ឋការ Dight D. Eisenhower ៥១%ក្នុងរដ្ឋការរបស់ John F. Kennedy និង ៥៧% នៅក្នុងរដ្ឋការរបស់ប្រធានាធិបតី Lyndon B. Johnson គឺសុទ្ធតែជាអ្នកដែលមានកំណើតមកពីស្ថាប័នពីរខាងលើនេះទាំងអស់!។

          ក្រៅពីនេះ បុគ្គលឆ្នើមដែលក្រោយមកក្លាយទៅជាឥស្សរជនដឹកនាំដូចជា Margaret Thatcher , Bill Clinton, Tony Blair ឬលោកស្រី  Madeleine  Albright  ល-ល គឺសុទ្ធតែជាសមាសភាពមកពី The Council on Foreign Relations ទាំងអស់!។

          អំណាចរបស់ក្រុមប្រឹក្សា Financial Oligarchy ទាំងនេះមានឥទ្ធិពលធំធេងមកលើពិភព Mass Media ដែលពិភពលោកទទួលស្គាល់អានុភាពមួយនេះ ដែលក្នុងនោះរួមមានសារព័ត៌មានចេញផ្សាយជាប្រចាំដូចជា New York Time, New  Week Time, Washington Post ល-ល ដែលបណ្ដាញឃោសនាទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងក្នុងប្រព័ន្ធនយោបាយរបស់ពួកសេដ្ឋីអ៊ីស្រាអែលទាំងអស់នោះ!។

          នៅពេលដែលអាមេរិកឃើញចាំបាច់ត្រូវផ្លាស់ប្ដូរគោលនយោបាយមួយ ឬរបបនយោបាយមួយ គឺពួក Mass Media ទាំងនេះបានឈានមុខដើរតួមុន ដោយពួកគេបានបំប៉ោង បំភ្លៃព័ត៌មានសំដៅអូសទាញមតិសាធារណជនឲ្យជឿនិងគាំទ្រ Policies របស់ពួកគេ ដូចករណីរូបភាពខ្លះក្នុងសង្រ្គាមឥណ្ឌូចិន នៅមជ្ឈឹមបូព៌ា សមុទ្រចិនខាងត្បូង មេគង្គ ល-ល…។

          ជារួមបណ្ដាញឃោសនារបស់អាមេរិកមួយភាគធំជាកម្មសិទ្ធិដាច់មុខរបស់            ជនជាតិអុីស្រាអែល ជាអ្នកគ្រប់គ្រង ដូច្នោះអំណាចព័ត៌មាននៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ដែលអំណាចអរូបីមួយនេះ បានគ្របដណ្ដប់មកលើឆាកនយោបាយរបស់អាមេរិកទាំងមូល! ដែលឥទ្ធិពលមួយនេះគ្រប់ផ្លាស់ប្ដូរ ផ្នត់គំនិត ទស្សនៈនយោបាយ និងការផ្ដួលរំលំរដ្ឋាភិបាលមួយក្រៅស្រុកបាន! តថភាពជាក់ស្ដែងបំផុតនោះ គឺករណីរបស់រដ្ឋការវៀតណាមខាងត្បូង ដែលពេលនោះ Mass Media ទាំងអស់របស់អាមេរិក គឺស្ថិតនៅក្រោមអំណាចផ្ដាច់មុខរបស់ពួកមូលធន Jews ក្នុងរដ្ឋការ Richard M. Nixon ដោយពួកនេះបានបើកយុទ្ធនាការវាយប្រហារ បំភ្លៃសភាពការណ៍ពិតខ្លះរបស់ពួកវៀតណាមខាងត្បូង បង្កើតទៅជាព្យុះកំហឹងនាំទៅដល់បាតុកម្មប្រឆាំងរដ្ឋាភិបាល Nixon ក្នុងការធ្វើសង្រ្គាមនៅវៀតណាមនិយាយដោយឡែក និងឥណ្ឌូចិន និយាយជារួម! នាំឲ្យ Johnson ចុះហើយ Nixon ឡើងតែអ្នកទាំងពីរនេះទទួលរងសម្ពាធខាងនយោបាយដូចគ្នា ចុងក្រោយធ្វើឲ្យJohnson ដល់Nixon ត្រូវតែមានការកែសម្រួលគោលនយោបាយ មាគ៌ាអំពីសង្រ្គាមនៅក្នុងតំបន់ ដែលនេះគ្រាន់តែជារូបភាព មុនពេលដែលពួក Deep State ប្ដូរយុទ្ធសាស្រ្ត!។

          សម្ពាធនយោបាយនេះ ទីមួយ នាំឲ្យមានការផ្លាស់ប្ដូរកម្លាំងយោធា ពីសមរភូមិនៅឥណ្ឌូចិនទៅកាន់សមរភូមិនៅមជ្ឈឹមបូព៌ាវិញ ជាកន្លែងដែលកំពុងមានសង្រ្គាមស្លាប់រស់រវាងពួកអ៊ីស្រាអែលជាមួយចលនារំដោះជាតិប៉ាឡេស្ទីន ទីពីរ ត្រូវប្ដូរយុទ្ធសាស្រ្តចាប់ដៃជាមួយចិនប្រជាមានិត ដែលជាទីផ្សារសេដ្ឋកិច្ចថ្មីមួយក្នុងការរកស៊ី ពាណិជ្ជកម្មដែលចិនមានប្រជាជនជាង១កោដិនាក់! លទ្ធផលចុងក្រោយ អាមេរិកបានសម្រេចបោះបង់ចោលវៀតណាម ឡាវ កម្ពុជា ទុកឲ្យរបបកុម្មុយនីស្តឡើងកាន់អំណាច! តែពួកវារួមដៃបង្កើតឲ្យមានជំរុំជនភៀសខ្លួន បង្កឲ្យមានចរន្តមនុស្សរត់ចោលស្រុករាប់លាននាក់ដែលជាហេតុផលនយោបាយសម្រាប់៣០ឆ្នាំក្រោយ ព្រឹត្តិការណ៍ ១៩៧៥ ដោយប្រែក្លាយអានុភាពភៀសខ្លួនមួយនេះទៅជាកម្លាំងបដិបក្ខសម្ពាធនយោបាយមួយនៅខាងក្រៅស្រុក ជាការតថ្លៃនយោបាយរហូតមកដល់ថ្ងៃនេះ! បន្ទាប់មកករណីនៅ Irak និង Lybia សារព័ត៌មានអាមេរិកបានដើរតួបំភ្លៃសភាពការណ៍មុន ទើបកម្លាំងទ័ពចូលទៅក្រោយផ្ដួលរំលំ Saddam Hussein និង Gaddafi !។ ជនដែលរកឃើញរូបមន្ត Pro និង Con មួយនេះ គឺជាជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះ Henry Kissinger , Paul Wolfowitz ដែលជាសមាជិកសកម្មរបស់ The Council on Foreign Relations ជាជនដែលបានធ្វើផ្គរធ្វើភ្លៀងលើពិភពលោកនេះ អស់រយៈកាលជាង៤ទសវត្សរ៍ក្នុងសម័យកាលរបស់សង្រ្គាមត្រជាក់នោះ!។

          ប្រធានអង្គភាពចារកម្ម CIA ទាំងអស់ ចាប់ពី Allen Dulles, John Mc Cone, Richard Helms, William Colby ឬ George W. Bush ល-ល សុទ្ធតែជាមនុស្សដែលកើតចេញពីអំណាចស្រមោលនៃប្រព័ន្ធដឹកនាំរបស់ Deep State ទាំងអស់ដែលបានចូលរួមក្នុងការដឹកនាំ បញ្ជានយោបាយ បម្រើឲ្យអំណាចអរូបីនេះលើពិភពលោក!។

          ៣)– សន្និសីទ Bilderberg !

          ជារៀងរាល់ឆ្នាំ ប្រព័ន្ធអំណាចអរូបី(Supremacy Power) មួយនេះបានកោះប្រជុំម្ដងដែលគេឲ្យឈ្មោះថា កិច្ចប្រជុំ Bilderberg Club ។ គិតរហូតមកដល់ថ្ងៃនេះ Bilderberg Club បានជួបប្រជុំទាំងអស់៦៣ដង ដែលមានទីកន្លែងប្រជុំពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយផ្សេងៗពីគ្នាទាំងអស់!។ ក្នុងប៉ុន្មានឆ្នាំនេះ អង្គការស្រមោលមួយនេះបានធ្វើការយ៉ាងច្រើន បង្កើតទៅជាឥទ្ធិពលមួយទាំងនយោបាយ យោធា ដល់សេដ្ឋកិច្ច The Big Three មកលើរដ្ឋអំណាចរបស់អាមេរិក បន្ទាប់ពីរុស្ស៊ីធ្លាក់ចុះ ហើយចិនប្រជាមានិតចាប់ងើបឡើងជាមហាអំណាចឈរលំដាប់ទី២ លើពិភពលោកមក!។

          ១) នៅឆ្នាំ២០០៨ កិច្ចប្រជុំ Bilderberg Club ត្រូវបានប្រព្រឹត្តទៅនៅសណ្ឋាគារ Chantilly (Washington ) ពីថ្ងៃ ៥ ដល់ថ្ងៃ ៨ មិថុនា ២០០៨ ដែលកិច្ចប្រជុំនេះមានការចូលរួមពីអំណាចស្រមោលទាំង១៣លើពិភពលោក រួមមានពួកមហាសេដ្ឋី កំពូលលើពិភពលោក អ្នកនយោបាយឆ្នើម ដែលមានឥទ្ធិពលលើឆាកអន្តរជាតិ។ ពេលនោះ Barack Obama ត្រូវបានអញ្ជើញចូលរួមនៅពេលមុនមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយObama ត្រូវបានជ្រើសរើសជាវាគ្មិនធ្វើបឋកថានៅចំពោះមុខមនុស្សប្រមាណ២០ម៉ឺននាក់នាកីឡដ្ឋានមួយនៅប្រទេសអាល្លឺម៉ង់។ ក្រោយពីការជួបជុំហើយនិយាយនេះ Obama ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមហាជនពិភពលោកនាថ្ងៃ ២៤ កក្កដា ២០០៨ ហើយក្រោយមកព្រឹទ្ធបុរសស្បែកខ្មៅ Barack Obama មួយនេះ  ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី ៤៤ របស់សហរដ្ឋអាមេរិកទៅ!។

          ២) នៅឆ្នាំ២០០៩ កិច្ចប្រជុំអំណាចស្រមោល Illuminati Bilderberg ត្រូវបានកោះប្រជុំនៅលើកោះទេសចរណ៍ Vouliagmeni របស់ក្រុង Athens ប្រទេស Greece ដោយមានការចូលរួមរបស់ប្រធានាធិបតី Barack Obama និងលោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក! ក្នុងកិច្ចប្រជុំមួយនេះបានសម្រេចដោយស្នើឲ្យមានយុទ្ធសាស្រ្ត Pivot ងាកទៅរកតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយយកកម្លាំងយោធារបស់អាមេរិក ៦០% ទៅដាក់ពង្រាយនៅក្នុងតំបន់អាស៊ីវិញ!។

          ៣) នៅឆ្នាំ២០១៤ កិច្ចប្រជុំ Illuminati Bilderberg ត្រូវបានកោះប្រជុំពីថ្ងៃទី៥ ដល់៦ មិថុនា ២០១៤ នៅ Watford ប្រទេសអង់គ្លេស។ ក្រោយពីកិច្ចប្រជុំមួយនេះមក គេសម្គាល់ឃើញជប៉ុនបានប្ដូរឥរិយាបថនយោបាយច្រើនដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ  ព្រមទាំងបានកែសម្រួលមាត្រាទី៩ ឡើងវិញដោយអនុញ្ញាតឲ្យជប៉ុនចាត់បញ្ជូនកងទ័ពចេញទៅក្រៅប្រទេស និងអាចចងសម្ព័ន្ធភាពជាយោធាជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងគោលបំណងស្វ័យកាពារខ្លួន។ ហើយក្នុងកិច្ចប្រជុំលើកនេះ ក៏មានបញ្ហាសំខាន់មួយទៀត គឺយុទ្ធសាស្រ្តឆ្ពោះទៅការបំបែកចិនឲ្យទៅជាប្រទេស៥តូចៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងក៏ដើម្បីបញ្ចៀសផលវិបាកទាំងឡាយដែលអាចកើតមានឡើងលើពិភពលោកក្នុងអនាគតជាយថាហេតុ!។ កិច្ចប្រជុំ Bilderberg  ឆ្នាំ ២០១៤ បានប្រព្រឹត្តទៅបន្ទាប់ពីចិនប្រកាសគោលនយោបាយ BRI មក ដែលហេតុការណ៍នេះបានធ្វើឲ្យមានការផ្លាស់ប្ដូរ ប្រែប្រួលនៃរបៀបរបបសណ្ដាប់ធ្នាប់នៅអាស៊ីអាគ្នេយ៍ចាប់ពីពេលនោះមក!។

          ៤) ដល់ឆ្នាំ ២០១៥ អង្គការស្រមោល Bilderberg នេះបានជួបប្រជុំនៅវិមាន Interalpen-Hotel Tyrol នាម្ដុំភ្នំជិតក្រុង Tyrol នៃប្រទេសអូទ្រីស ដែលកិច្ចប្រជុំនេះរួមមានតំណាងមហាអំណាចទាំង១៣នៅអាមេរិក  អឺរ៉ុប និងអាមេរិកឡាទីន ម្ចាស់ធនាគារ ក្រុមហ៊ុនយក្ស អ្នកនយោបាយជាន់់ខ្ពស់ដែលកំពុងដឹកនាំក្នុងបណ្ដាប្រទេស។ លើសពីនេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ អគ្គលេខាធិការអង្គការ NATO ប្រធានគណៈកម្មការអឺរ៉ុបអគ្គរដ្ឋអាជ្ញា ចក្រភពអង់គ្លេស អតីតប្រធានាធិបតី G.W Bush និងឥស្សរជនជាច្រើនទៀត!។

          កិច្ចប្រជុំមួយនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មិថុនា ២០១៥ ដែលបានប្រមូលផ្ដុំលើបណ្ដាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយប្រញាប់ចំពោះមុខនោះ!។ នៅក្នុងកិច្ចប្រជុំ Bilderberg ២០១៥លើកនេះ មានប្រធានបទមួយសំខាន់ដែលត្រូវពិភាក្សា គឺនរណាជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ហើយពិតមែនតែកិច្ចប្រជុំនេះបានរក្សាការសម្ងាត់ តែសមាជិកទាំងអស់បានឯកច្ឆ័ន្ទមួយថា ត្រូវតែមានអគ្គបញ្ជាការមួយរូបដើម្បីដឹកនាំការងារពិភាក្សាមួយនេះ ហើយអគ្គមេបញ្ជាការមួយនោះ គឺប្រគល់សិទ្ធិជូនប្រធានាធិបតីអាមេរិកជាប្រធានអង្គប្រជុំតែម្ដង!។ ក្នុងចំណោម១៤០ឥស្សរជន ដែលបានចូលរួមក្នុងអង្គប្រជុំលើកនេះ គេសម្គាល់ឃើញមានតំណាងរបស់លោកស្រី Hillary Clinton បានចូលរួមអង្គប្រជុំនេះដែរ! ក្រៅពីហ្នឹងឥតដឹងអ្វីទាំងអស់!។ ប្រធានបទដែលអង្គប្រជុំ  Bilderberg ២០១៥ ពិភាក្សា គឺសុទ្ធតែ Topics សំខាន់ដែលមានចរិតបច្ចុប្បន្នភាពដូចខាងក្រោមនេះ៖

* Artificial Intelligence

* Cyber Security

* Chemical Weapon Threats

* Globalization

* Terrorism IS

* Iran, North Korea

* Middle East

* Nato, Ukraine, Russia

រឿងចម្លែកមួយអត់ឃើញមាននិយាយដល់ចិន និងបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងបណ្ដាប្រធានបទលើកនេះ! ប្រហែលជាបញ្ហាចិនត្រូវបានលើកឡើងនាសម័យប្រជុំរបស់ Bilderberg ឆ្នាំ២០១៤ ដែលក្នុងនោះជប៉ុនបានលុបចោលមាត្រាទី៩ នៅក្នុងរដ្ឋធម្មនុញ្ញ និងផែនការត្រូវបំបែកប្រទេសចិនឲ្យទៅជា៥ចំណែកនៃរដ្ឋតូចៗដើម្បីជាការធានាដល់សុវត្ថិភាព សន្តិសុខ សម្រាប់ពិភពលោកក្នុងអនាគត!។

តាមកាលប្រវត្តិគឺការរៀបចំឲ្យមានកិច្ចប្រជុំនៃអំណាចស្រមោលលើកដំបូងមួយនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ឧសភា ១៩៥៤ នៅឯសណ្ឋាគារ Bilderberg ប្រទេស Holland ដោយមានឥស្សរជនចូលរួមពី១២០ទៅ១៥០នាក់ មកពីទ្វីបអឺរ៉ុប២/ ៣ មកពីទ្វីបអាមេរិកនិងអាមេរិកឡាទីន ១/៣ ដែលក្នុងនោះមានមនុស្ស១០០នាក់សុទ្ធតែជាកំពូលមហាសេដ្ឋីដែលស្ថិតនៅក្នុងប្រព័ន្ធ  Financial Oligarchy  ៥០នាក់ទៀតជាឥស្សរជនអ្នកដឹកនាំក្នុងបណ្ដារដ្ឋាភិបាលដែលកំពុងកាន់អំណាច ដឹកនាំប្រទេស!។ គោលការណ៍របស់អង្គការអរូបីមួយនេះ ត្រូវបានលាក់ការណ៍សម្ងាត់បំផុត មិនផ្សព្វផ្សាយនូវទោះបីការសម្រេច ឬព័ត៌មានណាមួយពាក់ព័ន្ធដល់ខ្លឹមសាររបស់អង្គប្រជុំសម្ងាត់នេះឡើយ!។ ហើយចាប់តាំងពីពេលនោះមក អ្នកវិភាគនយោបាយ តែងតែឲ្យឈ្មោះហៅ អង្គប្រជុំស្រមោលមួយនេះថា កិច្ចប្រជុំBilderberg សន្និសីទ Bilderberg Club ឬ សម័យប្រជុំ Illuminati Bilderberg ទៅ !។

នៅក្នុងបញ្ជីរាយនាមប្រធានាធិបតីទាំង៤៤  របស់សហរដ្ឋអាមេរិក បានសរសេរយ៉ាងច្បាស់ថា មានប្រធានាធិបតីអាមេរិក៤២រូប ដែលត្រូវបានជ្រើសរើសទៅដោយអំណាចអរូបី( Supremacy Power)មួយនេះរួមមានពួកអង្គការ Freemason ឬ Illuminati Bilderberg ដែលក្នុងនោះមានការជួយឧបត្ថម្ភ គាំទ្រ ចលនា ក្នុងពេលឃោសនានិងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្ដងៗ។ តែក៏មានប្រធានាធិបតី២រូប គឺលោក Abraham Lincoln (១៨៦១-១៨៦៥) និងលោក John F. Kennedy (១៩៦១-១៩៦៣)ដែលអ្នកទាំងពីរនេះពុំស្ថិតក្នុងប្រព័ន្ធអំណាចស្រមោលហើយមានគំនិតជំទាស់ទៅនឹងការដឹកនាំរបស់ Deep State  នេះទៀតផង! ទើបគេឃើញអ្នកទាំងពីរនេះត្រូវបានធ្វើឃាតស្លាប់ដូចគ្នាក្នុងពេលដែលកំពុងស្ថិតនៅក្នុងអំណាច(Sic)!។

ដូចបានជម្រាបពីមុន ប្រព័ន្ធនយោបាយ Financial Oligarchy មួយនេះ គឺជាអំណាចមូលធននិយមផុតលេខ ដែលពុំមានចរិតជាតិ មាតុភូមិ មនុស្សធម៌អ្វីទាំងអស់! មានតែផលប្រយោជន៍មួយគត់ដែលជាបាវចនាជាតិរបស់ពួកវា! លុយ អំណាច និងផលប្រយោជន៍ តែប៉ុណ្ណោះ!។ថ្ងៃនេះពួកវាធ្វើសង្រ្គាមកាប់សម្លាប់នៅឥណ្ឌូចិន ថ្ងៃស្អែកវាដឹកជញ្ជូនមនុស្សរាប់សិបម៉ឺននាក់ទៅច្បាំងនិងស្លាប់នៅមជ្ឈឹមបូព៌ា គឺជារឿងធម្មតាដើម្បីរក្សាតម្លៃលុយដុល្លារ និងការពារមាសខ្មៅ (ប្រេងកាត) តែប៉ុណ្ណោះ!។ ពួកវាស្រែកការពារសិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ តែពួកវាបន្តផលិតនិងលក់អាវុធឲ្យពួកអ្នកកាន់អំណាចសម្លាប់អ្នកស្រែកសិទ្ធិមនុស្ស សេរីភាពទៅវិញ! ពីម្សិលមិញ ពួកវាជាមិត្តដ៏ជិតស្និទលក់អាវុធឲ្យ Iran វាយIrak ថ្ងៃនេះពួកវាជាមិត្តដ៏ល្អម្ដងជាមួយ Irak  វាយទៅ Iran  វិញ! ឆ្នាំមុនពួកវាជួយទាំងលុយ ទាំងអាវុធដល់ពួក Taliban វាយកម្ទេចកងទ័ពសូវៀតរួចហើយវាកម្ទេច Talibanម្ដងវិញ ! ៤០ឆ្នាំមុនវៀតណាមជាសត្រូវស្លាប់រស់ តែ៤០ឆ្នាំក្រោយវៀតណាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ!។៥០ឆ្នាំក្រោយបានគេដឹងថា អាមេរិកមានទំនាក់ទំនងជាមួយរណសិរ្សរំដោះវៀតណាមខាងត្បូង(វៀតកុង)ដែលក្នុងពេលអាមេរិកកំពុងជួយវៀតណាម Thieu + Ky នេះ។ ដុតបំផ្លាញប្រទេស៣នៅឥណ្ឌូចិនឲ្យឆេះខ្ទេច តែបែរទៅជាបង្កើតជំរុំជនភៀសខ្លួននៅតាមបណ្ដោយព្រំដែន ហើយស្រែកប្រាប់ពិភពលោកថា នេះជាអំពើមនុស្សធម៌! គាំទ្រឲ្យអ៊ីស្រាអែលកាប់សម្លាប់រង្គាលប្រជាជាតិប៉ាឡេស្ទីន តែទៅបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ហើយប្រាប់ពិភពលោកថា គឺជាការខិតខំប្រឹងប្រែងស្វែងរកសន្តិភាព បញ្ចប់សង្រ្គាម(sic)ល-ល!ដែលទាំងអស់នេះហើយជាសហនិមិត្តហេតុនយោបាយមួយ នាំឲ្យគេដាក់ឈ្មោះ ចង្អុលមុខហៅថា អំណាចស្រមោល Illuminati Bilderberg ឬ Deep State នោះឯង!។

មានប្រភពឯកសារជាច្រើន ដែលក្រោយៗមកត្រូវបានបើកបង្ហាញឲ្យឃើញក្នុងអតីតកាលថា ប្រព័ន្ធអំណាចមូលធនមួយនេះ ធ្លាប់បានផ្ដល់ការគាំទ្រដល់បដិវត្តន៍អធននៅប្រទេសរុស្ស៊ីនាឆ្នាំ១៩១៧ ហើយក្រោយមកក៏បានជួយឧបត្ថម្ភ គាំទ្រយ៉ាងច្រើនដល់រដ្ឋអំណាចសូវៀត។ ក្រោយមក FED របស់អាមេរិកបានឲ្យសូវៀតខ្ចី២០០លានដុល្លារក្រោយពី Lenin ឡើងកាន់អំណាច( Leninនិង Trotsky គឺជាមិត្តរួមអាវុធជាមួយគ្នា តែជាគូបដិបក្ខជាមួយ Stalin ។ ទំនាស់នេះបានធ្វើឲ្យ Trotsky រត់គេចចេញពីស្រុក និរទេសទៅក្រៅ រួចត្រូវកម្លាំងសម្ងាត់របស់ Stalin ធ្វើឃាតស្លាប់នៅ Argentina ទៅ Trotsky និង Lenin ជាឥស្សរជននយោបាយរុស្ស៊ីតែមានដើមកំណើតជាជនជាតិ Jewsដូចគ្នា)!។

ក្រៅពីនេះ ក្រោយមកគេក៏បានឃើញប្រព័ន្ធមូលធននិយម Financial Oligarchy របស់អាមេរិកបានធ្វើការរកស៊ីជាមួយសូវៀតដែលពេលនោះ ប្រធានាធិបតី​Eisenhower  ជាមនុស្សមកពី The Council on Foreign Relations ចំពោះ Churchill និង Stalin វិញជាមនុស្សកើតចេញមកពីអំណាច Freemason ទាំងអស់!។ ហើយអំណាចឥទ្ធិពលរបស់ពួក Illuminati Bilderberg នេះហើយដែលបានបង្ខំឲ្យប្រធានាធិបតី Harry Truman ត្រូវធ្វើសម្បទានដោយទុកឲ្យអឺរ៉ុបខាងកើត និងចិនប្រជាមានិតឲ្យស្ថិតក្រោមអំណាចត្រួតត្រារបស់លទ្ធិកុម្មុយនីស្តអន្តរជាតិទៅ(Sic)!។

          បើនៅឯសមរភូមិអាស៊ីប៉ាស៊ីហ្វីកវិញ នៅពេលដែលលោកឧត្តមសេនីយ៍ Mc Arthur និយាយទៅកាន់ហ្វូងទាហានដែលស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់ខ្លួនថា “ យើងមិនត្រូវបានអនុញ្ញាតឲ្យយកជ័យជំនះមកលើសង្រ្គាមនៅឧបទ្វីបកូរ៉េទេ!” ការនិយាយដោយពុំមានការគិតយ៉ាងដូច្នេះបានធ្វើឲ្យ Mc Arthur អគ្គមេបញ្ជាការរូបនេះ ត្រូវបានដកហូតចេញពីតំណែងដោយគ្មានការសោកស្ដាយសោះឡើយ! ពេលនោះផងដែរ អាមេរិកក៏បានបញ្ចប់ការផ្ដល់ជំនួយជាយោធាទាំងអស់ឲ្យទៅពួក ជៀង កាយជៀក រួមទាំងកប៉ាល់ដឹកសម្ភារទៅឲ្យកោះតៃវ៉ាន់ទៀតផង!។

          នៅក្នុងបណ្ដាឆ្នាំ ១៩៦៥ ដល់ ១៩៦៩ កងទ័ពអាមេរិកជាងកន្លះលាននាក់បូកជាមួយកងទ័ពវៀតណាមខាងត្បូងជាង១លាននាក់ និងអាវុធគ្រប់ធុន ពួកនេះមានលទ្ធភាពក្នុងការវាយរំដោះ Ha Noi វៀតណាមខាងជើងបានដោយងាយនាពេលនោះ! តែមានបញ្ជាមួយដាច់ខាត មិនអនុញ្ញាតឲ្យកងទ័ពទាំងនេះធ្វើដំណើរហួសខ្សែស្របទី១៧ ទោះក្នុងករណីពិសេសណាមួយ! ក៏ដូចជានៅឆ្នាំ១៩៧៤ ពេលដែលចិនបើកយុទ្ធនាការវាយកាន់កាប់កោះ Spratly មួយចំនួនក្នុងតំបន់សមុទ្រចិនខាងត្បូង ពេលនោះកងនាវាទី៧ របស់អាមេរិកបោះទីតាំងឆ្ងាយពីប្រជុំកោះដែលចិនវាយកាន់កាប់មិនដល់រាប់សិបគីឡូម៉ែត្រផង! តែមានបញ្ជាសម្ងាត់មួយឲ្យកងទ័ពជើងទឹកអាមេរិកទាំងអស់ ត្រូវដើរចេញឆ្ងាយពីបណ្ដាតំបន់វិវាទទាំងនេះ ដោយពុំមានទោះបីសកម្មភាពណាមួយក្នុងការសម្ដែងការគាំទ្រដល់កងទ័ព Thieu Ky ឲ្យសោះ ទុកឲ្យកងទ័ពចិនមានសកម្មភាពយោធាអុងអាត់ស្រេចតែចិត្ត!ដែលរហូតមកដល់ថ្ងៃនេះ ពួកអ្នកយោធានិយមនៅតែមិនយល់ថា អ្វីទៅដែលនៅពីក្រោយវាំងនននៃបទបញ្ជាសម្ងាត់មួយនេះ! ឬមួយជាការបែងចែកផលប្រយោជន៍សម្រាប់ការគ្រប់គ្រងពិភពលោកចាប់មានពីពេលនោះមក!។

          ក្នុងសង្រ្គាមលោកលើកទី២ កងទ័ពសម្ព័ន្ធមិត្តពិសេស គឺ សហរដ្ឋអាមេរិកបានជួយចិនក្នុងការទប់ទល់ទៅនិងកងទ័ពហ្វាក់ស៊ីសជប៉ុន តែក្រោយមក Truman បានក្បត់ក្រុមរបស់ ជៀង កាយជៀក ដោយទុកលទ្ធភាពឲ្យកម្លាំងកុម្មុយនីស្តដឹកនាំដោយ លោកប្រធាន ម៉ៅ សេទុង យកជ័យជំនះឡើងកាន់អំណាចនៅប៉េកាំងទៅ! នេះបើតាមការអះអាងរបស់ Stanley Monteith នៅក្នុងឯកសារមួយស្ដីពី Brotherhood Darkness នោះ!។ បើក្នុងសង្រ្គាមត្រជាក់វិញ អាមេរិកបង្កើតអង្គការ NATO  ដើម្បីទប់ទល់ទៅនិងកំពែងសង្គមនិយមដែលមានសូវៀត និងចិនជាបងធំ ក្នុងបណ្ដាឆ្នាំ៦០ ក្រោយមកពួកអំណាចស្រមោលនេះរុញឲ្យសូវៀតនិងចិនប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ដល់បណ្ដាឆ្នាំ៧០ អំណាចស្រមោលមួយនេះទៀតត្រូវការចិន ជួយចិន ក្នុងទំនើបកម្ម៤ យ៉ាង ដើម្បីឲ្យចិនខ្លាំង មានលទ្ធភាពបំផ្លាញ និងអុកឡុកសូវៀតក្នុងគ្រប់វិស័យ! សម្ព័ន្ធភាពសូវៀត-ចិនមានអាយុកាលមិនដល់២ទសវត្សរ៍ផង ក៏បានស្លាប់ទៅវិញ! ដល់បណ្ដាឆ្នាំ២០០០ អំណាចអរូបីមួយនេះដដែលត្រូវការរុស្ស៊ីរឹងមាំ ដើម្បីជាកម្លាំងរុញបំផ្លាញចិនពីក្រោយពេលមានឧបទ្ទវហេតុ! ចូលមកដល់សតវត្សរ៍ទី២១នេះវិញ ទាំងរុស្ស៊ីទាំងចិនរួមដៃគ្នាទប់ទល់ទៅនិងបក្សសម្ព័ន្ធយោធាលោកខាងលិចទាំងមូល! តែទោះបីជាស្ថិតនៅក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ក៏មហាអំណាចផុតលេខទាំងបីនេះ អាមេរិក រុស្ស៊ី និងចិន នឹងមិនប៉ះទង្គិចគ្នាជាអាវុធនិងគ្នាជាដាច់ខាត!តែពួកគេប្រើប្រាស់កូនអុកដើរតួជំនួសក្នុងភាពជា Proxy War ដូចនៅឥណ្ឌូចិន មជ្ឈឹមបូព៌ា ល-លដែលលោក Le Duan អគ្គលេខាបក្សវៀតណាមធ្លាប់បានស្រែកដាក់មហាអំណាចខ្លះថា នេះជារឿងរបស់វៀតណាម ទុកឲ្យវៀតណាមដោះស្រាយដោយប្រជាជាតិវៀតណាម! តែជាអកុសលភូមិសាស្រ្តនយោបាយមិនងាយស្រួលដូចការគិតរបស់ប្រទេសតូចឡើយ!។

          បញ្ហាសន្តិសុខ សន្តិភាពនៅឧបទ្វីបឥណ្ឌូចិនត្រូវបានសម្របសម្រួល ដោះស្រាយនៅGeneva បញ្ហាជម្លោះនៅកម្ពុជាត្រូវបានសម្រួលដោះស្រាយនៅប៉ារីស បញ្ហាលើតំបន់សមុទ្រចិនខាងត្បូងត្រូវបានដោះស្រាយនៅ វ៉ាស៊ីនតោន  ប៉េកាំង ឬលើវេទិកាណាមួយ! ពុំមែនដោយវៀតណាម  កម្ពុជា ឡាវ ដែលទោះបីប្រទេសខ្លួនជាម្ចាស់ករណីក៏ដោយ!។ ប្រទេសមហាអំណាចក្នុងកម្រិតតំបន់នៅពុំអាចសម្រេចជោគវាសនារបស់ខ្លួនបាន ដូច្នេះកុំថាឡើយឋានៈជាប្រទេសតូចនោះ! មើលករណី Argentina, Venezuela, Iran , ពួកប្រទេសអាស៊ីកណ្ដាល និងប្រទេសជាច្រើន នៅតែមិនអាចចៀសផុតពីអំណាចស្រមោលចូលរួមក្នុងការដោះស្រាយជំនួសប្រទេសខ្លួន! ដោយពួក Supremacy Power ទាំងនេះបានធ្វើជាម្ចាស់មកលើ WB, IMF, WTO, CNN, Facebook , មាស លុយ ប្រេងកាត ដីកម្រ ល-ល… ទៅហើយ ក្រោមការគ្រប់គ្រងរបស់អំណាច Financial Oligarchy អស់ហើយ! ដឹងតែគេចមិនបាន យល់តែចៀសមិនកើត នេះហើយគឺជាអំណាចអរូបី Illuminati Bilderberg នោះឯង!។ នៅក្នុងរបាយការណ៍មួយរបស់ Carole Reese ដែលជាសមាជិកព្រឹទ្ធសភារបស់អាមេរិក បានរកឃើញថាមានអង្គការ២ Rockefeller Foundationនិង Ford Foundation បានជួយឧបត្ថម្ភ និងគាំទ្រដល់ដំណើរការឃោសនា លើកទឹកចិត្តឲ្យរបបនយោបាយកុម្មុយនីស្ត ព្រមទាំងបានធ្វើសេចក្ដីសន្និដ្ឋានថា អង្គការពីរនេះត្រូវទទួលខុសត្រូវក្នុងការនាំឲ្យលទ្ធិកុម្មុយនីស្តអន្តរជាតិឡើងកាន់អំណាចនៅលើពិភពលោកនោះ(Sic)!។              

          ប្រវត្តិសាស្ត្រគឺជាមេរៀនត្រូវបានគេកសាងឡើងវិញពីមួយជំនាន់ទៅកាន់មួយជំនាន់ ដូចករណីនៅឥណ្ឌូចិន មជ្ឈឹមបូព៌ា នៅអាហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី និងប្រទេសជាច្រើនទៀត! នៅកន្លែងណាដែលមានបាតដៃរបស់អាមេរិកលូកកកូរចូលត្រូវតែវិនាសហិនហោចទាំងអស់ក្រោមផ្លាកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរី ! ជនអគតិ Nixon Kissinger សុទ្ធតែជាសមាជិករបស់ The Council on Foreign Relations ដែលមាន Nelson Rockefeller ជាធ្មប់បង្កើតនោះ!។

            Saudi Arabia ជាសក្ខីភាពជាក់ស្ដែងបំផុតក្នុងអំណាចរបស់ Bilderberg ដោយផលប្រយោជន៍ លុយ និងអំពើមនុស្សធម៌ក្លែងក្លាយ! Saudi Arabia ជាប្រទេសមួយដែលបានផលិតប្រេងកាតច្រើនជាងគេបំផុតលើពិភពលោក! ជាប្រទេសមួយដ៏ធំ និងមានទ្រព្យសម្បត្តិដ៏មហាសាលនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងជាសម្ព័ន្ធមិត្តលំដាប់លេខមួយរបស់ក្រុង Washington ក្នុងការប្រឈមមុខជាមួយIran ពិេសសគឺចាប់តាំងពី Iran ធ្វើបដិវត្តន៍នាឆ្នាំ១៩៧៩មក! ហើយ Iran បង្កើតទៅជារដ្ឋធម្មាធិបតេយ្យមួយដែលអំណាចដឹកនាំទាំងអស់បានប្រមូលផ្ដុំមកលើពួកអាចារ្យឥស្លាមកាន់និកាយ Shiite នោះ!។ ក្នុងករណី Iran មានប្រមុខដឹកនាំឥស្លាមប្រកាន់យកនិកាយ Shiite គឺ Saudi Arabia មានប្រមុខដឹកនាំឥស្លាមប្រកាន់យកនិកាយ Sunni ទៅវិញ ដែលនិកាយឥស្លាមទាំងពីរនេះមានធាតុបដិបក្ខយ៉ាងស្រួចស្រាវនឹងគ្នាបំផុតនោះ!។ ដោយមានការខុសគ្នា អំពីទ្រឹស្ដី  និងមនោគមន៍វិជ្ជាខាងជំនឿ សាសនា ជាមួយ Iran យ៉ាងដូច្នេះ ទើប Saudi Arabia ជាយថាហេតុត្រូវបានអំណាចស្រមោល Illuminati ជ្រើសរើសយកធ្វើជាតួយក្សចិត្តធម៌ផង ចិត្តអាក្រក់ផង!ខ្ចីដៃ  Saudi Arabia ដើរតួបំផ្លាញពិភពអារ៉ាប់ បំផ្លាញឥស្លាមទាំងមូលដោយធ្វើយ៉ាងណាកុំឲ្យពួកនេះមានការឯកច្ឆ័ន្ទគ្នាក្នុងពិភពអារ៉ាប់ទាំងមូលឲ្យបាន ដែលនេះជាគោលនយោបាយយុទ្ធសាស្រ្តចម្បងរបស់ពួក Financial Oligarchy មានដើមកំណើតJewsនោះ!។

          ពិភពលោកនរណាក៏ដឹងដែរថា Saudi Arabia ជាប្រទេសមួយដែលជាប់ឈ្មោះអាក្រក់បំផុតអំពីសិទ្ធិមនុស្ស ការមិនឲ្យតម្លៃនារី មិនគោរព និងចាត់ទុកនារីជាទាសភាព ព្រមទាំងបានធ្វើការបង្រ្កាបយ៉ាងចាស់ដៃ ព្រៃផ្សៃបំផុតមកលើអ្នកដែលមានគំនិតប្រឆាំង មិនចុះសម្រុងទៅនឹងអំណាចរបស់រជ្ជកាលត្រកូល Al Saud ដែលកំពុងកាន់អំណាច ដោយអំពើអមនុស្សធម៌បំផុតដោយត្រកូល AL Saud មួយនេះ មិនអនុញ្ញាតឲ្យមានទោះបីសំឡេងប្រឆាំងណាមួយជាដាច់ខាតនៅក្នុងសង្គម Saudi Arabia ឡើយ!

          ទិដ្ឋភាពដ៏អាក្រក់ជាក់ស្ដែងបំផុតរបស់អំណាចស្រមោលមួយនេះ គឺក្នុងសម័យកាលរបស់ Bush បន្ទាប់មកដល់សម័យកាលដឹកនាំរបស់ Trump ដែល Saudi Arabia ត្រូវបានពួកយោធានិយម(Military Industrial Complex )របស់អាមេរិកផ្ដល់ការគាំទ្រយ៉ាងខ្លាំងក្លាបំផុត ពិសេសគឺនៅពេលដែល Saudi Arabia បើកយុទ្ធនាការធ្វើសង្រ្គាមនៅ Yemen ប្រឆាំងនឹងពួកឧទ្ទាមឥស្លាម Houthi ! ដែលប្រតិបត្តិការយោធាមួយនេះ បានបង្កើតឲ្យមានស្ថានភាពសោកនាដកម្មយ៉ាងខ្លោចផ្សារបំផុតដោយភ្លើងសង្រ្គាមមួយនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌មួយយ៉ាងធ្ងន់ធ្ងរ អាក្រក់បំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ!។

          អំពើដ៏ថោកទាប និងអាក្រក់បំផុតនៃថ្ងៃចុងក្រោយរបស់ការកាន់អំណាច៤ឆ្នាំ របស់ Trump គឺការចុះហត្ថលេខាទៅលើក្រឹត្យអនុញ្ញាតឲ្យលក់យន្តហោះចម្បាំងទំនើបបំផុត F-35 ចំនួន៥០គ្រឿងទៅឲ្យ Saudi Arabia ដោយពុំបានឆ្លងកាត់រដ្ឋសភា! ដែលមុននេះ ក្នុងរជ្ជកាលរបស់ Reagan រហូតដល់ Bush ល-ល មិនដឹងថាមានអាវុធទំនើបយ៉ាងណាខ្លះ! ចំនួនប៉ុន្មាន! គ្រប់ធុនដែលមានតម្លៃទឹកលុយដ៏មហាសាលត្រូវបានលក់ទៅឲ្យ Saudi Arabia ដែលទោះបីជាការលក់អាវុធទំនើបទាំងនេះត្រូវបានអង្គការសិទ្ធិមនុស្សរបស់ពិភពលោកថ្កោលទោសយ៉ាងខ្លាំងក្លានោះក៏ដោយ!។ ព្រោះមួយភាគធំនៃអាវុធយុទ្ធភ័ណ្ឌទាំងនេះ ត្រូវបាន Saudi Arabia យកទៅធ្វើសង្រ្គាមនៅលើទឹកដី Yemen ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីអំណាច Financial  Oligarchy បម្រើឲ្យពួក Military Industrial Complex នោះ!។

          សម្ដីដ៏លាមករបស់ Trump ដែលធ្លាប់បាននិយាយនៅចំពោះមុខមជ្ឈដ្ឋានអ្នកនយោបាយថា ទំនាក់ទំនងសម្ព័ន្ធភាពក្នុងវិស័យសន្តិសុខរវាងអាមរិក និង Saudi Arabia ព្រមទាំងផលប្រយោជន៍ពី Saudi Arabia ក្នុងការទិញអាវុធដ៏ច្រើនពីសហរដ្ឋអាមេរិក ទើបជាបញ្ហាមួយដ៏សំខាន់បំផុត ជាងការចាប់កំហុស ថ្កោលទោស ចោទប្រកាន់មកលើអ្នកដឹកនាំកំពូលរបស់អាណាចក្រមួយនេះ(sic)!។ ដោយTrump បានអះអាងថា “ យើងជាសម្ព័ន្ធមិត្ត យើងចង់ផ្សារភ្ជាប់ទំនាក់ទំនងមួយនេះឲ្យកាន់តែរឹងមាំ និងយូរអង្វែងលើគ្រប់វិស័យព្រោះជាសម្ព័ន្ធមិត្តមួយដ៏ល្អបំផុតនោះ”!។ Trump បាននិយាយយ៉ាងដូច្នេះនៅលើបណ្ដាញទូរទស្សន៍ Fox បន្ទាប់ពីមានមតិសាធារណជនរបស់អាមេរិកយ៉ាងច្រើនបានសម្ដែងការខកចិត្តនិងខឹងសម្បារមកលើករណីឃាតកម្មសម្លាប់អ្នកកាសែត Khashoggi  ដែលពិភពលោកទាំងមូលជឿជាក់ថា ព្រះអង្គម្ចាស់ Mohamed Bin Salman របស់ Saudi Arabia ជាអ្នកនៅពីក្រោយនៃការបញ្ជាឲ្យសម្លាប់នោះ!។មនុស្សធម៌ និងសិទ្ធិមនុស្សត្រូវបានដោះដូរទូទាត់ដោយផលប្រយោជន៍សេដ្ឋកិច្ច ដែលពុំមែនយុត្តិធម៌ សេរីភាព ប្រជាធិបតេយ្យនោះទេ! លុយ និងផលប្រយោជន៍ជាបច្ច័យនាំមុខក្នុងបាវចនានៃមាគ៌ាដឹកនាំប្រទេសរបស់ពួកអំណាច Illuminati Bilderberg នេះឯង!។ ព្រោះតម្លៃនៃទំនាក់ទំនងគឺស្ថិតនៅលើផលប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាល ដែលពុំមែនជាការកសាងនៅលើគំនរសំរាមនៃលទ្ធិប្រជាធិបតេយ្យ សេរី សិទ្ធិមនុស្សនោះទេ!។ ផលប្រយោជន៍ជាយុទ្ធសាស្រ្តចម្បងរបស់អាមេរិក គឺក្រៅអំពីការលក់អាវុធ អាមេរិកក៏មានផលប្រយោជន៍មួយទៀតក្នុងការប្រើប្រាស់ Saudi Arabia ជាសន្លឹកបៀរក្នុងការប្រឈមមុខជាមួយ Iran លើក្ដារអុកភូមិសាស្រ្តនយោបាយនៅក្នុងតំបន់!។

          ភូមានិងវៀតណាមក៏ស្ថិតនៅក្នុងរ៉ាដានៃល្បែងលេងរបស់អំណាចស្រមោល Bilderberg ក្នុងប៉ុន្មានឆ្នាំនេះផងដែរ!នេះបើតាមការអះអាងរបស់ពួកយោធានិយមនោះ! ពិតមែនតែឥតទាន់ទទួលបានឋានៈជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់អាមេរិកដូច Saudi Arabia ក៏ដោយ ក៏ភូមានិងវៀតណាម បានស្ថិតនៅក្នុងតារាវិថីនៃការត្រូវអូសទាញ ជាដៃគូចូលទៅក្នុងវិវាទនៃភូមិសាស្រ្ត យុទ្ធសាស្រ្តក្នុងបរិបទនៃការរារាំង ទប់ទល់ទៅជាមួយចិនប្រជាមានិតក្រោយពី BRI កើតមានឡើងជារូបរាងនោះ! តែឧបទ្ទវហេតុ រដ្ឋប្រហារយោធានាថ្ងៃទី១ កុម្ភៈ នៅភូមា បានដាក់ពួកយោធានិយមរបស់សហរដ្ឋអាមេរិកទៅក្នុងស្ថានភាពមួយបាត់ភាពម្ចាស់ការ! ដោយពួកនេះត្រូវស្វែងរកដំណោះស្រាយថ្មីវិញ!។

          ព្រឹត្តិការណ៍នយោបាយរបស់ភូមាក្នុងការប្ដូរពីរបបយោធានិយមមកកាន់ការដឹកនាំប្រទេសដោយអំណាចស៊ីវិលនាឆ្នាំ២០១១ ពិតមែនតែពុំបានទទួលឥទ្ធិពលដោយផ្ទាល់ពីអាមេរិកក៏ដោយ ក៏បណ្ដាវិធានការទណ្ឌកម្មសេដ្ឋកិច្ចបានរួមចំណែកមួយភាគធំក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរពីរបបយោធាទៅកាន់អំណាចស៊ីវិលនោះ! ហើយក្រោយពីមានការផ្លាស់ប្ដូរ ប្រែប្រួលនេះ ក្រុង Washington ក៏បានពន្លឿនដោយជំរុញដំណើរការវិវត្តន៍មួយនេះឆ្លងតាមរយៈបណ្ដាស្ថាប័ន Financial Oligarchy ដែលមានWB IMF WTO ល-ល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ថាបនាដំណើរការប្រជាធិបតេយ្យកម្មនៅភូមាអស់រយៈកាលជាង១០ឆ្នាំកន្លងមក!។ លើមូលបទនេះហើយ ទើបពេលដែលមានការធ្វើរដ្ឋប្រហារយោធា ការចាប់ឃុំពួកអ្នកកាន់អំណាចស៊ីវិលមក បានធ្វើឲ្យពួក Policy makers អាមេរិកគិតគូរ Roadmap ឡើងវិញ!ព្រោះក្រៅពីវិធានការការទូត ក៏មានការលើកឡើងនូវទិដ្ឋភាពជាវិធានការយោធាម្ដងវិញ! តែជម្រើសមួយនេះពិបាកក្នុងការកើតមានឡើងណាស់ដោយថៃដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏បាននិងកំពុងជាប់ផុងក្នុងរបបគ្រប់គ្រងដោយយោធាផងដែរ! ដូច្នេះនឹងពុំមានការបើកភ្លើងខៀវពីអ្នកកាន់អំណាចរបស់ថៃឡើយ!។ មុននេះក្រុង Washington ចង់លេងសន្លឹកបៀរអូសទាញភូមា ឲ្យចូលរួមក្នុងប្លុកសម្ព័ន្ធប្រឆាំងចិនរួមជាមួយនឹងប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួន! លើមូលដ្ឋាននេះ ទើបគេឃើញមានផែនការមួយស្នើកសាងផ្លូវល្បឿនលឿន (Highway)មួយរត់ចេញពីទីក្រុង Da Nang ភាគកណ្ដាលរបស់វៀតណាមឆ្លងកាត់ប្រទេសឡាវចូលថៃភ្ជាប់ទៅឥណ្ឌារួចរត់ទៅតភ្ជាប់ដីប្រទេសភូមាត្រង់ចំណុច Mawlamyine ក្នុងរដ្ឋ Mon ដែល Highway មួយនេះមានប្រវែងប្រមាណ១៧០០គីឡូម៉ែត្រនោះ ដែលសំណើរនេះក៏ស្របទៅតាមគោលនយោបាយ Look East Policy របស់ឥណ្ឌាផងដែរក្នុងការគ្រោងចង់កសាងផ្លូវរថភ្លើងនិង  Highway ភ្ជាប់ឥណ្ឌាមកភូមាចូលឡាវមកវៀតណាមផងដែរនោះ!។ ព្រោះមុននេះក្រុមសម្ព័ន្ធយោធាលើផ្នែកទូរគមនាគមន៍ Viettel របស់វៀតណាម ក៏បានធ្វើការត្រួសត្រាយផ្លូវជាមុនដោយបានបណ្ដាក់ទុនរកស៊ីចូលភូមាមានទឹកប្រាកក់ជាង ២,២ កោដិដុល្លារហើយនោះ!ដូច្នេះបុព្វហេតុប្រជាធិបតេយ្យ សេរី សិទ្ធិមនុស្សគ្រាន់តែជាបុព្វបទជួយលាក់បាំងនូវអ្វីដែលពួកអំណាចស្រមោលបានដើរពីក្រោយវាំងននដោយមានអានុភាពរបស់ WB IMF ជាអ្នកប្រតិបត្តិការនោះ!។

          វៀតណាម បានស្ថិតនៅក្នុងចក្ខុយុទ្ធសាស្រ្ត យូរមកហើយ របស់ពួកយោធានិយមអាមេរិក ក្រោមអំណាចស្រមោល ដោយកត្តាភូមិសាស្រ្តនយោបាយ និងដោយមានកត្តាបណ្ដារភូមិសាស្រ្តរបស់វៀតណាមក្នុងរាប់ពាន់ឆ្នាំកន្លងមកជាមួយចិនផងដែរនោះ!។

          វៀតណាមជាប្រទេសភូមិផងមួយ ដ៏ជិតស្និទជាមួយចិន ដោយប្រទេសពីរនេះមានរបបនយោបាយដូចគ្នា តែក៏ជាគូបដិបក្ខស្លាប់រស់ ក្នុងបញ្ហាវិវាទដណ្ដើម ផលប្រយោជន៍នៅលើសមុទ្រចិនខាងត្បូងផងដែរ!។ ក្នុងទំនាក់ទំនងបដិការជាយុទ្ធសាស្រ្ត វៀតណាមមានផលប្រយោជន៍ជាយុទ្ធសាស្រ្តជិតជាមួយអាមេរិកជាងដោយមានទស្សនៈរួមគ្នាក្នុងការប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ អនុលោមទៅតាមសេចក្ដីសន្និដ្ឋានរបស់ក្រុមស្រាវជ្រាវរបស់សភាអាមេរិក គឺមានកត្តាចម្បង៣ ដែលនៅរារាំង ធ្វើមិនឲ្យទំនាក់ទំនងអាមេរិក វៀតណាមនៅពុំទាន់រីកចម្រើនទៅមុខបានដោយ គឺទីមួយ មានតែជំហានការទូតឥតទាន់មានជម្រើសយោធា ទីពីរ ភាគច្រើនប្រជាជនវៀតណាមមានទំនោមករកអាមេរិក តែអ្នកកាន់អំណាចនៅមិនជឿទុកចិត្តចំពោះឧបាយកល “ សន្តិភាវូបនីយកម្ម”មកលើវៀតណាម ដោយអាមេរិក ទីបី លើសំណុំរឿងសិទ្ធិមនុស្ស សេរីភាពសាសនា និងជនជាតិនៅតែជាចំណុចរសើបនៅឡើយចំពោះវៀតណាម!។ តែពួកអ្នកវិភាគខាងបដិបក្ខម្ខាងទៀតបានអះអាងថា ចំណុច៣ ខាងលើគ្រាន់តែជាទ្រឹស្តីឡប់ឡែប៉ុណ្ណោះ ព្រោះទំនាក់ទំនងលើផ្នែកយោធារវាងវៀតណាមនិងអាមេរិកបានដើរហួសបន្ទាត់ក្រហមក្នុងប៉ុន្មានឆ្នាំមកហើយ!។

          ដូច្នេះ អ្នកដែលជឿលើនយោបាយសិទ្ធិមនុស្ស ប្រជាធិបតេយ្យរបស់អាមេរិកទាំងអស់ត្រូវដឹងថា លុយដែលអាមេរិកឲ្យពួក NGOs នៅវៀតណាមនិងកម្ពុជា សម្រាប់ធ្វើសកម្មភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យនោះ មិនបានមួយភាគពាន់នៃលុយដែលអាមេរិកឲ្យវៀតណាមបំពាក់អាវុធនោះ មានភាពមហាសាលដែលឥតគណនាបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ! ពេលវេលាជាចម្លើយដ៏វិជ្ជមានក្នុងដំណោះស្រាយយុទ្ធសាស្រ្តសម្រាប់អ្នកកាន់អំណាចរបស់វៀតណាមជាមួយអាមេរិកនោះ!។ ឆ្លងតាមរយៈមេរៀននៅ Saudi Arabia ភូមា និងវៀតណាមអាចធ្វើសេចក្ដីសន្និដ្ឋានបានថា បញ្ហាប្រជាធិបតេយ្យ សេរី សិទ្ធិមនុស្ស ពុំមែនជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកនោះទេ! តែអាចបញ្ហាទាំងនេះមានសារសំខាន់ទៅតាមប្រទេស តំបន់ និងកាលៈទេសៈប៉ុណ្ណោះ!។

          ប្រព័ន្ធស្រមោល Illuminati Bilderberg បានបូជាយញ្ញទាហានអាមេរិកជិត៦ម៉ឺននាក់ស្លាប់នៅក្នុងសង្រ្គាមឥណ្ឌូចិនលើកទី២ និងការបំផ្លាញអាយុជីវិតរបស់ប្រជាជាតិទាំង៣  នៅលើឧបទ្វីបឥណ្ឌូចិនដើម្បីដោះដូរយកផលប្រយោជន៍ និងដើម្បីបម្រើឲ្យនយោបាយរបស់អំណាច់ស្រមោល Financial Oligarchy តែប៉ុណ្ណោះ! ព្រោះពួក Deep State នេះកើតមកដោយគ្មានមាតុភូមិ គ្មានមេត្តាករុណាធម៌ ទីណាមានលុយ មានផលប្រយោជន៍ មានវត្តមានរបស់ពួកគេ! ទីណាដែលគ្មានផលប្រយោជន៍សូមកុំហៅ ឬអញ្ជើញ ព្រោះពួកវានឹងចាកចេញដោយឯកឯងយ៉ាងពេញចិត្តបំផុត! ហើយពាក្យស្លោក សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ស្អីគេនោះគ្រាន់តែជាផ្លាកប្រកាសលក់ផលិតផល Advertisement ឲ្យដាច់ទំនិញតែប៉ុណ្ណោះ!។

          អ្នកនយោបាយទាំងខ្មែរ ទាំងវៀតណាម ដែលកំពុងតែតស៊ូដេករង់ចាំអាមេរិកមកជួយរំដោះឲ្យផុតពីអំណាចគ្រប់គ្រងរបស់ចិននោះ សុទ្ធតែជាការស្រមើស្រមៃទាំងអស់! Henry Kissinger ធ្លាប់បានឲ្យមេរៀនចាំមាត់ដល់ថ្នាក់ដឹកនាំវៀតណាមថា បើចង់់ធ្វើនយោបាយក្នុងកម្រិតអន្តរជាតិ ត្រូវតែរៀនឲ្យបានយល់អំពីប្រព័ន្ធនយោបាយរបស់អាមេរិកជាមុនសិន!អ្នកដែលនិយាយបរិហាកេរ្តិ៍អាមេរិក ប្រៀបដូចជាបង្គារដែលងាប់កណ្ដាលសមុទ្រ ដែលមិនអាចធ្វើឲ្យទឹកសមុទ្រស្អុយបានឡើយ!។ សរុបមកវិញ ទាំងអស់នេះហើយដែលគេហៅថា អំណាចស្រមោល Illuminati Bilderberg  Deep State ឬប្រព័ន្ធ Financial Oligarchy ស្គាល់តែលុយ និងផលប្រយោជន៍ ពុំមានមិត្ត ហើយក៏គ្មានសត្រូវ មានតែផលប្រយោជន៍មួយគត់គឺអមតៈ!។

          ក្នុងមេរៀនវិទ្យាសាស្រ្តនយោបាយរបស់ពួក Jews  បើធ្វើជាសត្រូវរបស់អាមេរិក នៅមានភាពប្រសើរជាងធ្វើជាមិត្តរបស់អាមេរិក!ព្រោះជាសត្រូវជួនពេលខ្លះត្រូវបានអាមេរិកគោរពហើយនិយាយដល់(ករណីកូរ៉េខាងជើង) តែបើធ្វើមិត្តរបស់អាមេរិក មានថ្ងៃមួយនឹងមេម៉ាយនៅពេលដែលអស់សម្រស់(ករណីប្រទេសបីនៅឥណ្ឌូចិនមុន១៩៧៥) ពេលដែលអស់ត្រូវការ!៕

                                                                                            ដោយ ហើស សិរីធន

To Top