ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១១៦០គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ ដើម្បីជាការចូលរួមចែករំលែក...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសតួកគី មានសិទ្ធិច្រើន នៅក្នុងដំណោះស្រាយ លើជម្លោះតំបន់ Nagorno-Karabakh ដូចគ្នានឹងប្រទេសរុស្ស៊ីដែរ ហើយលោកសង្ឃឹមថា ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ អាចនឹងធ្វើការងាររួមគ្នា លើដំណោះស្រាយមួយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា...
សេអ៊ូល៖ អ្នកជំនាញការពារមីស៊ីលម្នាក់បានលើកឡើងថាកាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីមួយ ICBM ដែលកូរ៉េខាងជើងបានបង្ហាញនៅ ឯពិធីព្យុហយាត្រាយោធា កាលពីដើមខែនេះ ត្រូវបានគេប៉ាន់ស្មានថា អាចបញ្ជូនបន្ទុក បានប្រហែល ២,៥ ដល់ ៣តោន។ នៅក្នុងការវិភាគមួយដែលបានចុះផ្សាយនៅលើទំព័រ 38North ជាគេហទំព័រអាមេរិកមួយដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង លោក Michael Elleman មន្រ្តីជាន់ខ្ពស់ សម្រាប់ការពារមីស៊ីលនៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងផងដែរពីតម្រូវការ ដើម្បីសាកសួរអំពីភាពត្រឹមត្រូវនៃមីស៊ីល...
បរទេស៖ កងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធគ្នានៅតាមកន្លែងមួយចំនួននៃតំបន់ Nagorno-Karabakh នាថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងមុនពេលកិច្ចពិភាក្សាគ្នាត្រូវចាប់ផ្តើម ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណង បំភ័យអ្នកបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាល លោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមាន ទាំងកងកម្លាំងការពារ បដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចាត់ទុកកងកម្លាំងការពារបដិវត្តន៍ឥស្លាម កងកម្លាំង Quds Force និងវិទ្យាស្ថាន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាបានថ្លែងផ្លែផ្កាឲ្យក្រុមប្រឆាំងថាសម្ដេចមានលទ្ធភាពពន្លត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែមិនអាចមានលទ្ធភាពម្បីធ្វើគ្រូអាចារ្យប្រដៅជាមួយ មនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នោះទេ។ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា”សុំបញ្ជាក់ជាសារថាខ្ញុំមានលទ្ធភាពត្រឹមតែ រំលត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែប៉ុណ្ណោះតែខ្ញុំអត់លទ្ធភាពដើម្បីធ្វើគ្រូអាចារ្យប្រដៅ ជាមួយមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពដែលគេហៅថា បដិវត្តន៍ពណ៌នោះទេ”៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤.៣៦៩នាក់ គិតក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់៣៨១.៩១០នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១១៨នាក់ នាំឲ្យអ្នកស្លាប់កើនឡើងដល់១៣.០៧៧នាក់ ។ ក្រសួងដដែលនេះបានឲ្យដឹងថា ពលរេដ្ឋបន្ថែមទៀតចំនួន៤.០៩៤នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យនានា ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣០៥.១០០នាក់ ។វីរុស បានឆ្លងរាលដាលនៅទូទាំងប្រទេសទាំងអស់ចំនយន៣៤ខេត្ត ។ ជាពិសេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកចំអន់ឲ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ដែលដេកស្រមៃធ្វើចង់ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ទាំងខ្លួនកំពុងប្រព្រឹត្តិខុសច្បាប់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានចំអកដោយមិនបញ្ជាក់ចំឈ្មោះបែបនេះក្រោយពីមានអ្នកប្រឆាំងនៅក្រៅប្រទេសដែលរត់គេច ខ្លួន តែងតែនិយាយភូតភរប្រជាពលរដ្ឋខ្មែរ ថា ខ្លួននឹងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃណាមួយ។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោជួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ...
បង់ដារសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ គិតត្រឹមថ្ងៃសុក្រនេះ ដែលបន្សល់ទុកអ្នកឆ្លងជំងឺសរុបដែលមិនប្រែប្រួលចំនួន១៤៨នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយបន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដែលមានអ្នកជំងឺសរុបចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺចំនួន០២នាក់ត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយអ្នកដែលជាសះស្បើយត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ និងថ្ងៃទី២២ ខែតុលានេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទិញពូជស្រូវមិនរើសរដូវបន្ថែម ចំនួន២០០០តោន ដើម្បីចែកជូនប្រជាកសិករដែលរងការខូចខាតស្រូវ ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាមដូចៗគ្នា។យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានស្រូវលិចទឹកប្រមាណ ២៣២,៥៥១ហិកតា និងដំណាំ រួមផ្សំលិចទឹក...