បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែសម្លេង បន្តពង្រីកកិច្ចព្រមព្រៀង ចែករំលែកបន្ទុក ការពារជាតិបច្ចុប្បន្នរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលឆ្នាំ២០២១ នៅតែមិនទាន់ច្បាស់លាស់ ស្របពេល មានការរាតត្បាតឆ្លងមេរោគកូរ៉ូណា និងការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មាន Sankei Shimbun បានរាយការណ៍ថា រដ្ឋបាលលោកនាយករដ្ឋមន្ត្រី Yoshihide Suga...
ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ នៅរសៀល ថ្ងៃ ទី ១៦ ខែ តុលា នេះបានអញ្ជើញចុះសាកសួរសុខទុក្ខ កងកម្លាំងដែលកំពុងអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅខាងមុខផ្សារព្រែកជ្រៃ។ សូមរំលឹកថា កាលពីថ្ងៃទី១៤និង១៥ ខែតុលា...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ចង់បានបែបណា…ម៉ូដណា…តម្លៃណា…ពេលណា… ស្រឡាញ់ និងចង់ប្រើខ្លាំងប៉ុណ្ណា…ក៏ក្រុមហ៊ុន សាមសុង អាចផ្តល់ជូនឱ្យអ្នកគាំទ្រជុំវិញពិភពលោកបានដែរ…! ជាពិសេសគឺអ្នកគាំទ្រទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង…!! និយាយទៅគឺផ្តល់ជូនជម្រើសមិនឱ្យទាស់ចិត្តម៉ង…!! សុំសួរមួយសិនថា…”អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE?” ឥឡូវនេះក្តីស្រមៃកំពុងក្លាយជាការពិតហើយដែលក្រុមហ៊ុន សាមសុង នៅពេល នេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មីស៊េរី Samsung...
ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើម កម្មវិធីបរិច្ចាគថវិកា ដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅ តាមតំបន់ ដែលរងផលប៉ះពាល់ ដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពល ដល់អាយុជីវិត និងជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរ នៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។ កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមាន ការចាប់ផ្តើមគម្រោង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅម៉ោង៧កន្លះនារាត្រីនេះ កំពុងថ្លែងសារនៅតំបន់រងគ្រោះ ដោយជំនន់ ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ៕
បរទេស៖មេបញ្ជាការយោធារបស់ប្រទេសឥណ្ឌានិងចិន តាមសេចក្តីរាយការណ៍ បានបា្ររព្ធធ្វើកិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមាននិងអំណោយផលល្អ ស្តីពីដកថយកងទ័ពដែលជាប់នៅក្នុងជម្លោះជាប់គាំងរយៈពេលមួយខែ នៅតាមព្រំដែនមានជម្លោះស្ថិតនៅជួរភ្នំហិមាល័យ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយរដ្ឋាភិបាលឥណ្ឌាបាននិយាយថា “ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងប្រកបដោយអំណោយផលល្អ ស្តីពីការដកថយកងទ័ព នៅតាមខ្សែបន្ទាប់គ្រប់គ្រង ក្នុងចំណែកភាគខាងលិចនៃតំបន់ព្រំដែនឥណ្ឌា-ចិន”។ គួរបញ្ជាក់ថា បញ្ហានៅតំបន់ព្រំដែនឥណ្ឌានិងចិន បានចាប់ផ្តើមនៅដើមខែមេសា នៅពេលដែលទីក្រុងញូដេលីនិយាយថា កងទ័ពចិនបានបំពានចូលខាងទឹកដីឥណ្ឌា នៅក្នុងតំបន់ Ladakh ដែលនៅជាប់គ្នាជាមួយតំប់ខ្ពង់រាបទីបេ៕...
កោះកុង : លោកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការគ្រប់ស្ថាប័នអង្គភាពចូលរួមពិធីគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមរតន កោដ្ឋ ។ ថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា...
ស្វាយរៀង៖លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេល ការជន់លិចខ្លាំង។ ការថ្លែងប្រាប់របស់អភិបាលខេត្តស្វាយរៀងបែបនេះនាព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០នៅគ្រាដែលលោកដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង ។ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែមដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ ដោយវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ...
កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និង ជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2020។ កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០ នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ គ្រប់គោលដៅ។ ក្នុងនោះដែរលោកនាយឧត្តមសេនីយ៍...