បរទេស៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ។ ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូន ឲ្យរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមានចំនួនចន្លោះ ពី៤៨០គ្រឿងទៅ៥៣៤គ្រឿង គួរតែមាននៅលើផ្ទៃសមុទ្រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី អាចនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន យ៉ាងយូរបំផុត នៅក្នុងខែតុលា សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមិតស៊ុ ម៉ូតិហ្គិ និងលោកនាយករដ្ឋមន្ត្រី យូស្ហ៊ីហ៊ីដេ ស៊ូហ្គា នេះបើតាមការចេញផ្សាយ របស់កាសែត NHK។ ដំណើរទស្សនកិច្ចនោះ នឹងត្រូវធ្វើឡើង...
បរទេស៖ នៅសប្តាហ៍នេះ ប្រធានាធិបតី ពូទីន បានអំពាវនាវ ឲ្យមានកិច្ចព្រមព្រៀង រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីធានាមិនឱ្យមានការ ជ្រៀតជ្រែកគ្នាតាមអ៊ីនធឺណិត នៅក្នុងការបោះឆ្នោត របស់គ្នាទៅវិញទៅមក។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅមុនការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី ៣ ខែវិច្ឆិកាលោក ពូទីន បានអំពាវនាវឱ្យមានការកំណត់ឡើងវិញ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រោយទទួលដំណឹង អំពីប្រជាពលរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ អ្នកសង្ស័យមានជំងឺគ្រុនឈីកទាំង ១៩នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងវត្តជ្រោយស្ដី ស្ថិតក្នុងភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។ ជុំវិញស្ថានភាព សង្ស័យជំងឺគ្រុនឈីកនេះ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត...
ដែកថែបអ៊ីតាលីម៉ាក វី បានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពីការចាប់ឆ្នោតផ្សងសំណាងជុំទីមួយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមានរហូតដល់៥៥រូប ប៉ុន្តែមានតែចំនួន១០រូបប៉ុណ្ណោះត្រូវបានអញ្ជើញជាតំណាងមកទទួលរង្វាន់ដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី វើក នៅថ្ងៃ២៥ កញ្ញានេះ។ ដែកថែបអ៊ីតាលីម៉ាក វី នឹងបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់ធំសរុបចំនួន១១០រង្វាន់ទៀតដូចជា ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។...
ភ្នំពេញ៖ ក្នុងឱកាស ដែលព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក សូវ សច្ចៈសម្បត្តិ ជាឧកញ៉ា ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក TEN SYNERGY TRADING សូមជូនពរឧកញ៉ា សូវ សច្ចៈសម្បត្តិ មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រុមហ៊ុន ឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។ ខ្ញុំបាទសូមជូនពរ បវរមហាប្រសើរជូន លោកឧកញ៉ា និងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានីអាល្លឺម៉ង់បារាំង និងអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ដំណោះស្រាយសម្រាប់ ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលផ្អែកលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរគឺជា មាគ៌ាដើម្បីទទួលបានសន្តិភាពនិងសន្តិសុខពេញលេងនៅក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានអោយដឹងថារដ្ឋមន្ត្រីបានធ្វើការរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Amman ដែលត្រូវបានចូលរួមដោយតំណាងពិសេសរបស់ EU សម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ថាដំណោះស្រាយរដ្ឋទាំង ២ គួរតែឈានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ ១៩៦៧ ។ ពួកគាត់ក៏បានសម្តែងការប្តេជ្ញាចិត្តគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបាន...
ភ្នំពេញ៖ ក្នុងឱកាស ដែលព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក សូវ សច្ចៈសម្បត្តិ ជាឧកញ៉ា ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក TEN SYNERGY DEVELOPMENT សូមជូនពរឧកញ៉ា សូវ សច្ចៈសម្បត្តិ មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រុមហ៊ុន ឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។ ខ្ញុំបាទសូមជូនពរ បវរមហាប្រសើរជូន លោកឧកញ៉ា និងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕