ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំពុកឫស្សី ១៩នាក់ សង្ស័យមានជំងឺគ្រុនឈីក

ភ្នំពេញ៖ ក្រោយទទួលដំណឹង អំពីប្រជាពលរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ អ្នកសង្ស័យមានជំងឺគ្រុនឈីកទាំង ១៩នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងវត្តជ្រោយស្ដី ស្ថិតក្នុងភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

ជុំវិញស្ថានភាព សង្ស័យជំងឺគ្រុនឈីកនេះ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា គិតមកត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋបានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន ១៩នាក់ ស្ថិតក្នុងករណីសង្ស័យ មានជំងឺគ្រុនឈីក។

លោកថា ទាំងអ្នកដែលសង្ស័យ និងចូលនិយមន័យ សុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ៕

To Top