វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។ អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើការខិតខំរបស់យើង ទាក់ទងនឹងកូរ៉េខាងជើង”...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរ ត្រៀមខ្លួនជាស្រេចសម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើល ចលនាយោធារបស់កូរ៉េខាងជើង ជាពិសេសនៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ ជនជាតិកូរ៉េខាងត្បួងដ៏សាហាវមួយរូប របស់ប្រទេសនេះ។ កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។...
បរទេស៖ សមាជិកសេវាកម្ម យោធាកូរ៉េខាងជើងចំនួន ៤ នាក់ ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការប៉ុនប៉ង ធ្វើឃាតប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានគេនិយាយថា ត្រូវបានរកឃើញ ដោយអាជ្ញាធរកូរ៉េខាងត្បូង ខណៈដែលព្យាយាមរត់គេចខ្លួន ទៅកាន់ប្រទេសជប៉ុន តាមទូកនេសាទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ…!! ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល…ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ…!! សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅTHE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមកទាំងអ្នក Review…អ្នកសារព័ត៌មាន…អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នានូវរូបរាង…ពណ៌…អេក្រង់…និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ! ចេញមកលើកនេះ Samsung Galaxy Z...
ពោធិសាត់៖ ជនសង្ស័យ ជាមុខសញ្ញា ចោរលួចម៉ូតូដ៏សកម្មម្នាក់នៅខេត្តកំពង់ឆ្នាំង ហើយបានរត់មកសម្ងំលាក់ខ្លួនពួនអាត្មា នៅក្នុងភូមិសាស្ត្រ ភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រងិល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១៖៥នាទី រសៀលថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ...
បរទេស៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ លើទីក្រុងមីយ៉ាន់ម៉ា ដែលជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបានដឹងប្រទេសនេះ កាលពីថ្ងៃពុធ បានរាយការណ៍ថា មានករណីឆ្លងថ្មី នៃមេរោគកូវីដ១៩ចំនួន ៥៩២ ករណី។ លោក Suwannachai Wattanayingcharoenchai អគ្គនាយក DDC បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពជំងឺកូរ៉ូណានៅមីយ៉ាន់ម៉ា គឺជាក្តីបារម្ភខ្លាំងមួយ ដូច្នេះប្រតិបត្តិករអាជីវកម្ម...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនប្តេជ្ញា ផ្តល់ការផ្លាស់ប្តូរអំណាច ដោយសន្តិវិធីនោះទេ បន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបន្ថែមការព្រួយបារម្ភ ដែលលោកប្រហែលជា មិនបោះបង់តំណែងរបស់លោកនោះ ប្រសិនបើលោក នឹងចាញ់ឆ្នោតនៅខែវិច្ឆិកា។ លោកបានលើកឡើងខាងលើនេះ នៅពេលសួរ ថាតើលោកនឹងប្តេជ្ញា ឆ្ពោះទៅរកការផ្លាស់ប្តូរដោយសន្តិវិធី ដែលជាគ្រឹះដ៏សំខាន់មួយ នៃលទ្ធិប្រជាធិបតេយ្យ របស់អាមេរិកដែរឬទេ? កាលពីមុនលោក...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមបង្កភាពវឹកវរ នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការរិះគន់ អំពីការរើសអើងជាតិសាសន៍។ លោក Pompeo ដែលត្រូវបានគេស្គាល់ ចំពោះទស្សនៈគួរឱ្យស្អប់របស់លោក លើប្រទេសចិន បានបន្តវាយប្រហារលើទីក្រុងប៉េកាំង នៅក្នុងសុន្ទរកថាមិនប្រក្រតីមួយ ចំពោះសមាជិកសភារដ្ឋនៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋដ៏សំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក...
ខ្ញុំពិតជារីករាយ ដែលបានឃើញប្អូន រ៉ន សារិន ដែលខ្ញុំបានផ្សព្វផ្សាយក្នុងហ្វេសប៊ុក កាលពីពេលថ្មីកន្លងទៅនេះ ដែលបានទទួលលុយពីប្អូន យ៉ាន់ យឿន ចំនួន ៦.០០០ ដុល្លារ ជាថ្នូរ ក្នុងការរត់ការជួយអោយអោយគាត់ បានធ្វើមន្រ្តីក្នុងជួរប៉ូលីស។ ប៉ុន្តែភាគីដែលបានទទួលលុយហើយ ក៏បានបាត់មុខមួយរយៈ រហូតទាល់តែឃើញសារខ្ញុំ ទើបប្អូនចេញមកដោះស្រាយ។ នៅពេលនេះ ប្អូនទាំងពីរ បានជួបដោះស្រាយជាមួយគ្នាហើយបានផ្តិតមេដៃ...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺ កូវីដ -១៩ និងលោក ទៀ សីហា អភិបាលខេត្ត សៀមរាប រួមជាមួយក្រុមការងារបចេ្ចកទេស នៃ ក្រសួងសុខាភិបាល នៅល្ងាច ថ្ងៃទី...