ព័ត៌មានអន្តរជាតិ

អាមេរិក ប្ដេជ្ញាសហការជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង លើបញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។

អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើការខិតខំរបស់យើង ទាក់ទងនឹងកូរ៉េខាងជើង” ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរូបនេះ បានបន្ថែមនៅពេលសួរ ថាតើសហរដ្ឋអាមេរិក បានចាត់ទុកការប្រកាស អំពីការបញ្ចប់សង្គ្រាមកូរ៉េ ដែលអាចធ្វើទៅបាននៅពេលនោះថា យើងបានប្តេជ្ញាចិត្តយ៉ាងជិតស្និទ្ធ ដើម្បីធ្វើការឆ្លើយតប ជាឯកតោភាគីរបស់យើង ចំពោះប្រទេសកូរ៉េខាងជើង៕ ដោយ៖ ឈូក បូរ៉ា

To Top