បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។ ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា...
កោះកុង ៖ដើម្បីការពារសុវត្តិភាពពីជំងឺរាតត្បាតកូវីដ19 និងពង្រឹងច្បាប់ចរាចណ៍ឲ្យកាន់ប្រសើរ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍ លោកស្រី មឹន មាណវី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ19 និងសុខសុវត្ថិភាពចរាចរណ៍ក្នុងឱកាស ដែលរដ្ឋាភិបាលឲ្យឈប់សម្រាកស ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍បានថ្លែងឲ្យដឹងថា ជំងឺឆ្លងកូវិដ១៩ កំពុងបង្កើនហានិភ័យខ្ពស់ លើសកលលោក ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ការពារទាំងជំងឺនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU បានឈាន់ទៅដល់កិច្ចព្រមព្រៀងគ្នា ជាមួយនឹងប្រទេសមិនមែនជាសមាជិកចំនួន៨ក្នុងការ ជួយឱ្យអាជីវកម្មរបស់ពួកគេ អាចគ្រប៉គ្រង ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតេវិរុសកូវីដ១៩។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងតាំងតែ ពីថ្ងៃអង្គារដែលមានប្រទេសជាហត្ថលេខីដូចជាAlbania, Georgia, Jordan, Kosovo, Moldova, Montenegro, North Macedonia និង Ukraine ។...
(ភ្នំពេញ) ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៖ លោកអ្នកប្រហែលជាគិតថាពេលភ្លៀង ឬក្រោយភ្លៀងអាកាសធាតុអាចនឹងត្រជាក់ស្រួលខ្លួន…! តែផ្ទុយមកវិញគឺមិនដូចលោកអ្នកគិតឡើយ! ក្រោយភ្លៀងជួនកាលគឺអាកាសធាតុអាចនឹងហប់ ក្តៅស្អុះស្អាប់លើសដើម និងអាចធុំក្លិនដីទៀតផង… ជាពិសេសផលិតផលម៉ាស៊ីនត្រជាក់មួយចំនួន មានក្លិនមិនល្អទៀតដឹងតែបើកមកធ្វើឱ្យលោកអ្នកក្អក ឆួលកណ្តាស់ឥតឈប់ ពុលក្លិន និងខូចអារម្មណ៍តែម្តង! ត្រូវអត់…? រាល់បញ្ហាទាំងអស់នេះអាចដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុត! ជាមួយនឹង ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM...
បរទេស៖ បុរសអាយុ ៥៥ ឆ្នាំម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ នៅថ្ងៃពុធ ដែលជាជនរងគ្រោះទី ១៧ នៃជំងឺរាតត្បាត នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមក្រសួងសុខាភិបាលវៀតណាមថា គាត់បានស្លាប់ ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពី ការឆ្លងជំងឺទឹកនោមផ្អែមប្រភេទទី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយ សហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅ...
ស្វាយរៀង ៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា អាជ្ញាធរក្រុងស្វាយរៀង ចាត់វិធានការតាមច្បាប់ គ្មានការលើកលែងជាដាច់ខាត ចំពោះអាជីវកររូបណា ដែល នៅតែបន្តសង់រំលោភយកផ្លូវ និងយកផ្លូវសាធារណៈ មកធ្វើជាកន្លែងលក់ដូរ ដែលនាំឱ្យ បាត់បង់សោភ័ណភាពទីក្រុង ហើយធ្វើការរឹបអូសយកសម្ភារ និងទំនិញផ្សេងៗ ចេញពីទីតាំងដែលបានកំណត់ យកមករក្សាទុក មិនទទួលខុសត្រូវ រាល់ការខូចខាតឡើយ។...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនចាំបាច់ ត្រូវតែរក្សាចំណងមិត្តភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក លើផ្លូវដែលត្រឹមត្រូវ និងធានាឲ្យបានថា វាមិនរាំងស្ទះធ្លាក់ផ្លូវនោះទេ។ ដោយត្រូវគេដកស្រង់សម្តី ក្នុងបទសម្ភាសន៍មួយ បង្ហោះលើគេហទំព័រ របស់ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ លោក Le Yucheng បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស៖ សេចក្តីថ្លែងការណ៍ ផ្លូវការមួយរបស់ឥណ្ឌា ចេញនៅថ្ងៃអង្គារ បាននិយាយថា អាជ្ញាធរពន្ធរបស់ប្រទេសឥណ្ឌា បានធ្វើប្រតិបត្តិការ ឆ្មក់ចូលបរិវេណអង្គភាព និងសមាគមមួយចំនួនរបស់ចិន ពាក់ព័ន្ធការលាងលុយកខ្វក់ ហើយប្រតិបត្តិការនេះ គឺជាការបន្ថែមភាពលំបាក កាន់តែខ្លាំងថែមទៀត ជាមួយទីក្រុងប៉េកាំង ក្រោយមានការប៉ះទង្គិចគ្នា នៅតាមព្រំដែន កាលពីខែមិថុនា។ ចាប់តាំងពីមានការប៉ះទង្គិចគ្នាមក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី...