តេអេរ៉ង់៖ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា “ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ...
យូអិន៖ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា “ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងការការពារស្របច្បាប់ សកម្មភាពយោធារបស់អ៊ីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់របប Zionist ប្រឆាំងនឹងទីតាំងការទូតរបស់យើង នៅក្នុងទីក្រុងដាម៉ាស់ ហើយបញ្ហានេះអាចត្រូវបានគេចាត់ទុកថាបានបញ្ចប់” ។ ប្រភពបានឲ្យដឹងថា “ទោះជាយ៉ាងណាក៏ដោយ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា ជុំវិញបទឈប់បាញ់ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានអះអាងជាថ្មីនូវការទាមទាររបស់ខ្លួន។ ចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា លើសំណើដែលខ្លួនបានទទួលកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទន្ទឹមនឹងនោះ ក្រុមហាម៉ាស បានអះអាងសារជាថ្មីនូវការទាមទាររបស់ខ្លួន សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់ជនប៉ាឡេស្ទីន ដែលភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការសម្របសម្រួលការផ្គត់ផ្គង់ជំនួយ និងជំនួយទៅកាន់តំបន់ហ្គាហ្សា និងការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ឆ្នេរ។...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះដ្រូនរាប់សិបគ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងតេអេរ៉ង់ ធ្វើចលនាដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះលើអគារស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលកំពុងហោះហើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនតាមរយៈការដោះស្រាយនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិអ៊ុយក្រែនអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើនពេក ដោយលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីបន្តលំហូរនៃសព្វាវុធទៅកាន់សមរភូមិនឹងធ្វើឱ្យហានិភ័យនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយនឹងមិនជួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នានោះទេ។ ប្រទេសចិន បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធ ដើម្បីជំរុញការដោះស្រាយវិបត្តិនយោបាយនៅដំណាក់កាលដំបូង និងនាំមកនូវសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីអ៊ីតាលី លោក Antonio Tajani បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ អំពាវនាវដល់អ៊ីរ៉ង់ ឲ្យមានការអត់ធ្មត់ ជុំវិញការឆ្លើយតប ចំពោះការវាយប្រហារស្ថានកុងស៊ុលរបស់អ៊ីស្រាអែល។ នៅក្នុងកិច្ចពិភាក្សានោះ លោក Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់តែងតែដើរតួជាផ្នែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ និងបានចំណាយច្រើនសន្ធឹកសន្ធាប់...
កំពង់ចាម ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម ។ បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត...
សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA មជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងសមាគមខ្មែរនាសាធារណរដ្ឋកូរ៉េ រៀបចំ “សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៤ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ...
ជប៉ុន៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅតាមតំបន់ជាច្រើនក្នុងប្រទេសជប៉ុន ដូចជានៅខេត្តអ៉ីបារ៉ាគិ ហ៊ីរ៉ូស៊ីម៉ា កាហ្កាវ៉ា និងគូម៉ាម៉ូតុ...