ព័ត៌មានជាតិ

ភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម

កំពង់ចាម ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម ។

បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១,៥១៨,៨០៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៥១៤,០២៧នាក់ និងភ្ញៀវបរទេសមានចំនួន ១០៣នាក់ ។

លោក បន្តថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗ មានដូចជា មណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៨,៦៩០នាក់ ភ្ញៀវបរទេសគ្មាន។

-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៣,៥៦២នាក់ ភ្ញៀវបរទេសគ្មាន ។

-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៤១៣នាក់ ភ្ញៀវបរទេសគ្មាន ។

-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១៣៨នាក់ ភ្ញៀវបរទេសចំនួន ១៥នាក់ ។

-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៦១៦នាក់ ភ្ញៀវបរទេសគ្មាន ។

-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៩០៨នាក់ភ្ញៀវបរទេសគ្មាន ។

រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ១៧៥នាក់ ភ្ញៀវបរទេសគ្មាន ។

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិមានចំនួន ៥,១៩៧នាក់ ភ្ញៀវបរទេសមានចំនួន ៦នាក់ ។

-អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិមានចំនួន ១៦៥នាក់ ភ្ញៀវបរទេសគ្មាន ។

-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៥៧៨,១១០នាក់ភ្ញៀវបរទេសចំនួន ៣៦នាក់ ។

ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ១៨,៥៣៥ នាក់ ភ្ញៀវបរទេសគ្មាន ។

-ភ្ញៀវមកលេងកំសាន្តមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន ៨៧៤,៩២០នាក់ ភ្ញៀវបរទេសគ្មាន ។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ៤,៧៧៨ នាក់ និងភ្ញៀវបរទេសចំនួន ២៤នាក់ ផងដែរ ៕
 

To Top