បរទេស៖ និពន្ធនាយករបស់កាសែត Global Times បានអះអាងនៅមុននេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យទីក្រុងប៉េកាំង បិទកុងស៊ុល មួយក្នុងចំណោមការិយាល័យចំនួន ៥ របស់ខ្លួននៅក្នុងប្រទេសនេះ ជាពិសេសគឺទីតាំងមួយ ស្ថិតនៅក្នុងទីក្រុង Houston រដ្ឋ Texas ។ ក្រោយមកក្រសួងការបរទេសចិន បានបញ្ជាក់ពីរបាយការណ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២២...
បរទេស៖ជនផ្តាច់ខ្លួនរត់ចោល ប្រទេសកូរ៉េខាងជើងដ៏ល្បីឈ្មោះមួយរូប ដែលនាពេលថ្មីៗនេះ ទើបបានជាប់ឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងព្យុងយ៉ាង ទើបទទួលប្រាក់ជាង៩២០លានដុល្លារ នៅក្នុងកម្ចីសេដ្ឋកិច្ចពីទីក្រុងសេអ៊ូល ដោយលើឡើងពីទិន្នន័យរដ្ឋាភិបាលផ្លូវការ។ លោក Thae Yong-ho ជាអតីតមន្ត្រីការទូតកូរ៉េខាងជើង ដែលហោះហើរចេញពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ២០១៦ បាននិយាយថា ទីក្រុងសេអ៊ូលបានចាប់ផ្តើមផ្តល់កម្ចីឲ្យប្រទេសកូរ៉េខាងជើង ក្រោយឆ្នាំ២០០០ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនំាឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត នៅរដ្ឋធានីនេះជិត១ម៉ឺននាក់ ខណៈដែលទីក្រុងនេះ កំពុងបន្តទប់ទល់ នឹងការឆ្លងជំងឺដែលកើនឡើង ។ ក្នុងរយៈពេល៤ថ្ងៃ ហើយនាចុងសប្តាហ៍ នៅក្នុងប្រទេស ដែលមានអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានគេរំពឹងថា ការឆ្លងជំងឺ...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស៣០នាក់បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី២នាក់ និង១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុនៃអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីយប់ថ្ងៃចន្ទ ។ បុគ្គលិកម្នាក់ ក្នុងចំណោមក្រុមការងារ នៅក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយបានស្លាប់ និងអ្នកផ្សេងទៀតរងរបួស បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកច្នៃ ដែលបានគេគប់ចូលតាមទ្វារ...
(ភ្នំពេញ) ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ! ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុតម៉ូឌែលWW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុតសម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក! ឥឡូវនេះ សាមសុង នឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នកដូចជា៖ * Steam Cycles នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែលមុខងារនេះល្អបំផុតសម្រាប់៖ • Baby Care សម្លៀកបំពាក់ក្មេង មុខងារនេះគឺមានភាពឆ្លាតវៃបំផុតក្នុងការបោកសម្អាត និងថែរក្សាសម្លៀកបំពាក់កូនៗជាទីស្រឡាញ់បានស្អាតល្អ ដោយសម្លាប់អស់មេរោគ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមិនធ្វើឱ្យមានប្រតិកម្មស្បែកកូនរបស់លោកអ្នក! • Bedding មុខងារនេះមានសមត្ថភាពអាចបោកសម្ភារៈបន្ទប់គេងដូចជា៖ កម្រាលពូក ស្រោមខ្នើយឱ្យមានអនាម័យស្អាតល្អ មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ល។ ងាយៗ…ដើម្បីប្រើប្រាស់នូវមុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច! * របៀបប្រើ៖ 1. ចុចប៊ូតុងបើកភ្លើង (Power on) 2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ (អាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោកជាដើម……) 3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានចូលរួមជាមួយប្រទេសអេស្ប៉ាញ នៅក្នុងសមយុទ្ធប្រឆាំងចោរសមុទ្រ ក្បែរតំបន់ឆ្នេររបស់ប្រទេសសូម៉ាលី ស្របពេលមានភាពតានតឹង កំពុងតែប្រព្រឹត្តទៅ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាពាណិជ្ជកម្ម។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យោធារបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា សមយុទ្ធ ឈ្មោះប្រតិបត្តិការអាត្លង់តានោះ គឺដឹកនាំដោយកងទ័ពជើងទឹក សហភាពអឺរ៉ុបប្រចាំនៅសូម៉ាលី និងបានកើតមានឡើងនៅសប្ដាហ៍មុន។...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានព្រមានក្រុមបាតុករវ័យក្មេង ប្រឆាំងនឹងការរំលោភលើរបបរាជានិយម និងបានជំរុញពួកគេ ឱ្យនាំយកការព្រួយបារម្ភរបស់ពួកគេ ដាក់ទៅសភាវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅពេលសួរ អំពីការតវ៉ារបស់និស្សិត នៅថ្ងៃសៅរ៍និងថ្ងៃច័ន្ទថា...
ញូដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក Rajiv Gandhi ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលដឹកនាំ ដោយក្រុមបំបែកខ្លួនសកម្មប្រយុទ្ធ ដែលមានឈ្មោះថា Liberation Tigers of Tamil Eelam (LTTE) នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ១៩៩១ នៅឯការប្រជុំបោះឆ្នោតមួយ...
ក្រុមសាសនាមួយដែលមានមូលដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង គឺមានឈ្មោះថា ព្រះវិហារសាសនាគ្រឹស្ទស៊ីនឆន់ជី នោះក៏បាន មានប្រសាសន៍ថា សមាជិកព្រះវិហារជាង៤០០០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សុខចិត្តផ្តល់អំណោយជា ប្លាស្មារបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍ក្នុងការព្យាបាលថ្មី។ នៅពេលជំងឺកូវីដ-១៩(COVID-19) ត្រូវបានអូសបន្លាយ (បានបន្តរីករាលដាលទៅជា) ដែលជា ‹ជំងឺរាតត្បាតទូទាំងពិភពលោក› ប្រទេសនិមួយៗ ក៏កំពុងធ្វើ ការស្រាវជ្រាវដើម្បីបង្កើតវ៉ាក់សាំង និងការព្យាបាលដើម្បីព្យាបាលវីរុស។ ក្នុងស្ថានភាពនេះប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានគេ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកឲ្យអាជ្ញាធរគ្រប់ខណ្ឌទាំងអស់ ត្រូវបន្តចុះតាមដាននិង ត្រួតពិនិត្យជាប់ជាប្រចាំក្រែងមានក្លឹបកម្សាន្តខារ៉ាអូខេណា មិនបានគោរពតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល។ កាលពីពេលថ្មីៗនេះ អាជ្ញាធរបានចុះបិទខារ៉ាអូខេមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយហេតុមិនបានគោរពតាមវិធាន ណែនាំរបស់រាជរដ្ឋាភិបាលដែលបាន ឲ្យប្រែក្លាយខារ៉ាអូខេ ទៅជាភោជនីយដ្ឋាន។ ឱកាសអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាអធិការខណ្ឌទាំង១៤ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេតបានថ្លែងថា...