ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា ពង្រីកការ “ឈានដល់ដែនដីសត្រូវ” ជាមួយនឹងការទិញឧបករណ៍ រកគ្រាប់មីន បំពាក់លើរថក្រោះ T-90

បរទេស៖ ភាពតានតឹងកើនឡើងនៅតាមព្រំដែន បានបង្ខំឲ្យកងទ័ពឥណ្ឌា បង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមនៅតំបន់ហិម៉ាឡៃយ៉ា។ ក្រៅពីការទិញគ្រាប់រំសេវ និងគ្រាប់បែកវៃឆ្លាត កងទ័ពឥណ្ឌាក៏បានចាប់ផ្តើម ធ្វើទំនើបកម្មនូវ រថយន្ដប្រយុទ្ធរបស់ខ្លួន ដែលមានសមត្ថភាពការពារប្រទេសឆ្លងកាត់ព្រំដែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិ ថា ប្រទេសឥណ្ឌានឹងបំពាក់រថក្រោះចម្បាំងធុន T-90 S / SK របស់ខ្លួនជាមួយនឹងឧបករណ៍បោសសម្អាតគ្រាប់មីន ដែលនឹងពង្រីកដល់ទ្រង់ទ្រាយនៃពាសដែកដែលជ្រៅចូលទៅក្នុងទឹកដីសត្រូវដោយមិនក្លាយជាមូលហេតុដែលមានគ្រាប់មីនឡើយ។ ក្រសួងការពារជាតិប្រកាសទៀតថា ខ្លួនបានប្រកាសកិច្ចសន្យាផ្គត់ផ្គង់ ទឹកប្រាក់ចំនួន ៧៥ លានដុល្លារជាមួយក្រុមហ៊ុន Bharat Earth Movers Limited (BEML) ដែលគ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃចន្ទ។

ឧបករណ៍បោសសម្អាតគ្រាប់មីន នឹងយកគ្រាប់មីនដែលកប់ រឺលាក់បាំងនៅលើផ្ទៃដី ហើយរំកិលពួកវាទៅចំហៀងដើម្បីសំអាតផ្លូវ សម្រាប់ទំរង់ពាសដែក៕ប្រែសម្រួលៈ ណៃ តុលា

To Top