ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមាន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា...
ភ្នំពេញ៖ នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ បានអនុញ្ញាត្តឲ្យលោក វរសេនីយ៍ឯក សាលីម៉ាអ៊ីមភើរាល (SHALIMAR IMPERIAL) នាយការិយាល័យយោធាហ្វីលីពីនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូច លេច៧០ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរៈសេនីយ៍ឯក សាលីម៉ារ អ៊ីមភើរាល ( SHALIMAR IMPERIAL ) អនុព័ន្ធយោធាហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។ ក្នុងឱកាសនោះ...
ភ្នំពេញ ៖ លោក ទូ ស្លៃម៉ានប្រធានសមាគមនិស្សិតខ្មែរប្រចាំប្រទេសអេហ្ស៊ីបបានថ្លែងអំណរគុណ ចំពោះលោកឃួន ផុនរតនៈ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋអេហ្ស៊ីប និងលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតប្រចាំប្រទេស ម៉ាឡេស៊ីដែលសម្របសម្រួលដល់សិស្ស-និស្សិត នៅអេហ្ស៊ីប ឲ្យបានត្រឡប់មកកាន់ មាតុភូមិកំណើតវិញ៕
ភ្នំពេញ៖ នាថ្ងៃទី២០ ខែកក្កដា លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញរៀបចំកិច្ចប្រជុំរួមគ្នាតាមVideo Conference និងបានប្រកាសរួមគ្នាថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានចុះផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា...
បរទេស៖ ស្ថិតនៅក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាល ជប៉ុននឹងផ្តល់មូលនិធិសម្រាប់ការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិននោះ គឺក្រុមហ៊ុនជប៉ុនចំនួន ១៥ បានចុះឈ្មោះដើម្បីផ្លាស់រោងចក្រទៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនទាំង ១៥ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលនឹងត្រូវចំណាយដើម្បីផ្លាស់រោងចក្រចេញពីប្រទេសចិន ហើយបង្កើតវានៅទីផ្សារអាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ហ្វីលីពីន ថៃ...
បរទេស៖ លោកស្រី Mary Trump ជាកូនស្រីរបស់បងប្រុសបង្កើតរបស់ប្រធានាធិបតីដូណាល់ត្រាំ គឺលោក Fred Trump Jr បានអះអាងនៅក្នុងសៀវភៅដែលទើប នឹងចេញរបស់នាងដែលមានចំណងជើងថា «ច្រើនពេកហើយ និងមិនដែលគ្រប់គ្រាន់»៖ គ្រួសារខ្ញុំបង្កើតបុរសដែលគ្រោះថ្នាក់បំផុតលើលោក” ដែលជាឪពុករបស់ប្រធានាធិបតី ត្រូវជាជីតារបស់នាង គឺជា“ សង្គមកិច្ចដែលមានមុខងារខ្ពស់” ដែលបានបង្កើត“ បរិយាកាសនៃការបែងចែក” ក្នុងចំណោមកូន ៗ...
ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២ ០២២ ។ នេះបើតាមការផ្សព្វផ្សាយរបស់ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាថ្ងៃ២០ កក្កដា។ ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វេីឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិខ្លះក៏ដោ យ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឲ្យបានចប់ទៅតាមគម្រោងផែនការ។ ផ្លូវជាតិ...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ចក្រភពអង់គ្លេសលោក Liu Xiaoming បានលើកឡើងថាប្រទេសចិន និងសហភាពអឺរ៉ុប អាចធ្វើការរួមគ្នាដើម្បីជួយពង្រឹងការការពារពិភពលោក ប្រឆាំងនឹងការគំរាមកំហែងដល់សុខភាព សាធារណៈដូចជាជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកក្នុងការកសាងសហគមន៍សុខភាព ពិភពលោក សម្រាប់ទាំងអស់គ្នា។ ឯកអគ្គរដ្ឋទូតចិនបានធ្វើសុន្ទរកថាគន្លឹះមួយ នៅដើមសប្តាហ៍នេះ នៅក្នុងសិក្ខាសាលាចំនួនពីរ គឺវេទិកាស្ថាប័នរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) និងមជ្ឈមណ្ឌលកំណែទម្រង់អឺរ៉ុប (CER) ស្តីពីទំនាក់ទំនងរវាងចិន...
បច្ចុប្បន្នភាពក្រុមយុវបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មយ៉ាងកកកុញ នៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដានេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសនេះ ដែលលំអៀងទៅរករបបរាជានិយម ។ នេះជាលើកដំបូងហើយ ចាប់តាំងពីរដ្ឋប្រហារ កាលពីឆ្នាំ២០១៤កន្លងទៅ ដែលក្រុមយុវបាតុកម្ម ដែលមានអាយុក្រោម៣០ឆ្នាំ និងពាក់អាវខ្មៅ បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលមិនមែន ជាក្រុមបាតុករអាវលឿង ឬអាវក្រហមនោះទេ ។...