បរទេស៖ លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញបានអំពាវនាវឲ្យប៉ូលីសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេដឹកនាំ បាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីយប់ថ្ងៃសៅរ៍រួមជាមួយសមាជិកសភា ជាច្រើននាក់ដែលបានគាំទ្រពួកគេដោយអះអាងថាពួកគេបាន រំលោភច្បាប់ជាច្រើន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករនៃក្រុមយុវជនសេរី និងសម្ព័ន្ធនិស្សិតថៃ បានទាមទារឱ្យរដ្ឋាភិបាលរំលាយសភាជាបន្ទាន់ បញ្ឈប់ការបំភិតបំភ័យប្រជាជន និងសរសេររដ្ឋធម្មនុញ្ញឡើងវិញ។...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានជំរុញរដ្ឋបាលខេត្ត អាជីវករ ម្ចាសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិនិងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងចំនួន៥ថ្ងៃនាពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋបានឈប់សម្រាក៥ថ្ងៃចាប់ពីថ្ងៃ១៧ដល់២១សីហា ដើម្បីឈប់សងជំនួសថ្ងៃចូលឆ្នាំខ្មែរ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆមាសទី២ នៅខេត្តសៀមរាបថ្ងៃ១៩ កក្កដា សម្តេច...
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តរតនគិរី» ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖ https://www.facebook.com/dapnewswebsite/ ។ សន្និសីទនេះ ត្រូវបានរៀបចំធ្វើឡើង...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានរាយការណ៍ថា នៅក្នុងកំណត់ត្រានៃការកើនឡើង អ្នកដែលឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកសម្រាប់ថ្ងៃទី២នេះ សរុបមានរហូតដល់២៥៩.៨៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ការកើនឡើងខ្លាំងបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងគិតត្រឹមថ្ងៃសៅរ៍ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ។...
បង់ដាសេរីហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ថ្ងៃ កន្លងមកនេះ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនៅត្រឹម១៤១នាក់ដដែល ។ វាជាការកត់សម្គាល់សម្រាប់ រយៈពេល៧២ថ្ងៃ ដោយមិនមានករណីឆ្លងជំងឺថ្មី ចាប់តាំងពីថ្ងៃទី៧ ខែមីនា ។...
ភ្នំពេញ ៖ ក្នុងឱកាសលោកកឹម សុខា បានចុះទៅតាមបណ្តាមួយចំនួននៅកម្ពុជាលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលស្វាគមន៍រូបលោកជាហូរហែរ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូនដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ...
បរទេស៖ របាយការណ៍ថ្មីមួយ របស់សេវាកម្មស្រាវជ្រាវសភាអាមេរិក (CRS) បានអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់ ចំពោះមីស៊ីលដែលត្រូវបានបង្កើតថ្មី ដោយកូរ៉េខាងជើង ដែល CRS និយាយថា ត្រូវបានរចនាឡើង ដើម្បីគេចពីបណ្តាញ ការពារដែនអាកាស និងធ្វើការវាយប្រហារ ដោយយុទ្ធសាស្ត្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ រួមជាមួយនឹងមន្ត្រី នៃក្រសួងធនធានទឹក ចុះពិនត្យទំនប់តំបន់មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទំនប់តំបន់ខាងលើនេះ បើតាមមេឃុំសំរោង...
បរទេស៖ អ៊ីរ៉ង់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ បានទទួលរងនូវឧប្បត្តិហេតុ ដែលមិនអាចពន្យល់ បាននៅទីតាំងងាយរងគ្រោះ ដែលជាប់ទាក់ទង នឹងកម្មវិធីយោធា និងនុយក្លេអ៊ែររបស់ខ្លួន។ ឧប្បតិហេតុមួយចំនួន ត្រូវបានគេដាក់បន្ទុក ទៅលើអ៊ីស្រាអែល ដែលមិនបានបញ្ជាក់ជាសាធារណៈ ឬបដិសេធតួនាទីរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសហភាពអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះមួយរូប...
បរទេស៖ ភាពតានតឹងនៅតាមព្រំដែន រវាងប្រទេសឥណ្ឌានិងចិន បានកើនឡើងដល់ការប៉ះទង្គិចគ្នា កាលពីថ្ងៃទី ១៥ ខែមិថុនា នៅភាគខាងកើតតំបន់ Ladakh ។ ប្រទេសទាំងពីរ កំពុងស្ថិតក្នុងដំណើរការ ដោះស្រាយជម្លោះ តាមរយៈការសន្ទនាជាច្រើន។ ខណៈដែលការកាត់ផ្តាច់ទ័ព បានចាប់ផ្តើមនៅចំណុចប៉ះទង្គិចគ្នា មិនទាន់បានធ្វើឡើងនៅ Pangong Tso និង Depsang Valley។...