ព័ត៌មានអន្តរជាតិ

របាយការណ៍អាមេរិកព្រមានថា មីស៊ីលថ្មីរបស់កូរ៉េខាងជើង អាចគេចពីប្រព័ន្ធការពារ ដែនអាកាសបាន

បរទេស៖ របាយការណ៍ថ្មីមួយ របស់សេវាកម្មស្រាវជ្រាវសភាអាមេរិក (CRS) បានអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់ ចំពោះមីស៊ីលដែលត្រូវបានបង្កើតថ្មី ដោយកូរ៉េខាងជើង ដែល CRS និយាយថា ត្រូវបានរចនាឡើង ដើម្បីគេចពីបណ្តាញ ការពារដែនអាកាស និងធ្វើការវាយប្រហារ ដោយយុទ្ធសាស្ត្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍ ស្តីពីប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលចេញផ្សាយដោយ CRS កាលពីថ្ងៃអង្គារ បានដាក់ឲ្យប្រើប្រាស់ នូវការសាកល្បងមីស៊ីលបាលីស្ទិក របស់ប្រទេសសង្គមនិយម នាពេលថ្មីៗនេះ “ អាចស្វែងរកបានផល ច្រើនជាងសេចក្តីថ្លែងការណ៍ នយោបាយសាមញ្ញ ហើយថា វាអាចមានគោលបំណង បង្កើនភាពជឿជាក់ប្រសិទ្ធភាព និងភាពរស់រានរបស់ កម្លាំងមីស៊ីលផ្លោងរបស់ពួកគេ។

ភាពជឿនលឿនថ្មីៗ នៅក្នុងកម្មវិធី សាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើង ហាក់ដូចជាត្រូវបានដឹកនាំ ក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីកម្ចាត់ ឬបន្ថយប្រសិទ្ធភាព នៃការការពារមីស៊ីល ដែលត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់រួមមាន ប្រព័ន្ធការពារមីស៊ីល Patriot, Aegis Ballistic Missile Defense (BMD) និង ប្រព័ន្ធការពារមីស៊ីលTerminal High Altitude Area Defense (THAAD) ។ )” ។

បន្ថែមលើនេះវឌ្ឍនភាព របស់កូរ៉េខាងជើង ជាមួយនឹងមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹក បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការការពារមីស៊ីល THAAD ដែលមានមូលដ្ឋានលើដីគោក ដោយធ្វើការវាយប្រហារ ពីទីតាំងនានានៅឯសមុទ្រ នៅខាងក្រៅ រ៉ាដារបស់ THAAD ទោះបីជាប្រព័ន្ធ Aegis BMD ក្នុងស្រុកនៅតែអាចតាមដាន ការបង្ហាញមីស៊ីលទាំងនោះបាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top