បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសបង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានពលរដ្ឋប្រមាណជាង១,៣លាននាក់ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ ។ យោងតាមទិន្នន័យដែលបានប្រកាសឲ្យដឹងជាផ្លូវការកាលពីថ្ងៃអាទិត្យថា គ្រោះទឹកជំនន់ បានជន់លិចនៅលើវិថីនានានៅក្រុង Sunamganj ប្រទេសបង់ក្លាដេស ។ គ្រោះទឹកជំនន់បានបង្កឲ្យជន់លិចផ្លូវជាច្រើននៅបង់ក្លាដេស ដោយមានពលរដ្ឋលើសពី១,៣លាននាក់រងនូវផលប៉ះពាល់ និងពលរដ្ឋរាប់ពាន់គ្រួសារបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប៉េកាំង៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ (NDRC) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានត្រៀមថវិកាសរុបចំនួន ៣០៩ លានយ័ន (ប្រហែល ៤៤,២ លានដុល្លារអាមេរិក) សម្រាប់ជាជំនួយសង្គ្រោះ នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិដែលបានគ្រោងទុកដោយ NDRC ត្រូវបានបញ្ជូនទៅតំបន់ដែលរងការវាយប្រហារដោយទឹកជំនន់រួមមាននៅ Anhui,...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងនូវជម្រើស ដែលត្រូវបានរឹតត្បិត ក្នុងការដោះស្រាយ ជាមួយប្រទេសចិន ចំពោះការផ្លាស់ប្តូរថ្មីរបស់ខ្លួន នៅក្នុងទីក្រុងហុងកុង នៅពេលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែក្តៅឡើង។ យោងតាមរបាយការណ៍ ដែលដកស្រង់សម្ដីមន្រ្តី និងអ្នកវិភាគអាមេរិក បានឲ្យដឹងថា ជំហ៊ានប្រឆាំងនឹងហានិភ័យ ប្រព័ន្ធហិរញ្ញវត្ថុរបស់ហុងកុង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអតិថិជនអាមេរិកខាងលិច និងហុងកុង។ ទិនានុប្បវត្តិបានបន្ថែមថា...
សេអ៊ូល៖ ក្រុមអ្នកជំនាញឯកជន ក្នុងស្រុកបានឲ្យដឹងថា សេដ្ឋកិច្ចកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២,៣ ភាគរយក្នុងឆ្នាំ២០២០ ដែលរងការវាយប្រហារ ដោយការឆ្លងនៃជំងឺកូវីដ-១៩។ យោងតាមវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) បានឱ្យដឹងថា សេដ្ឋកិច្ចធំបំផុតទី ៤ នៅអាស៊ីមួយនេះ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ១,៧ ភាគរយនៅឆមាសទីមួយ និងធ្លាក់ចុះ...
បាងកក៖ ពលរដ្ឋថៃភាគច្រើនគិតថា វាដល់ពេល ហើយសម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី ដោយហេតុផលថារដ្ឋាភិបាល មិនអាចដោះស្រាយ បញ្ហាសេដ្ឋកិច្ចបានទេ ទោះបីជាខ្លួនបានដោះស្រាយ ដោយជោគជ័យនូវស្ថានភាព ជំងឺ Covid-19 ក៏ដោយ នេះបើយោងតាមការស្ទង់មតិ របស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬ Suan Dusit ។ ការស្ទង់មតិនេះ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទាំងប្រទេសបាន កើនដល់ដល់៧២.១០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៣១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹង មានអ្នកឆ្លងជំងឺថ្មី ចំនួន២៤.៨៣១នាក់...
បរទេស៖ មន្រ្តីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយថា មនុស្ស ២១ នាក់បានរងរបួស បន្ទាប់ពីការផ្ទុះនិងឆេះ នៅលើនាវាមួយ នៅឯមូលដ្ឋានកងទ័ពជើងទឹក សហរដ្ឋអាមេរិកនៅ San Diego ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ រដ្ឋបាលស្បៀងអាហារ និងឪសថអាមេរិក ហៅកាត់ថា FDA បានព្រមានប្រឆាំង នឹងការប្រើប្រាស់ទឹកអនាម័យ លាងដៃចំនួន ៥ ប្រភេទ នៅក្នុងបញ្ជីផលិតផលរបស់ខ្លួន ដែលបានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុគីមីពុលមេតាណុល។ ផលិតផលទឹកអនាម័យ លាងដៃបន្ថែមទាំងនេះ បានធ្វើតេស្តវិជ្ជមាន ចំពោះមេតាណុល ដែលជាសារធាតុ ដែលអាចមានជាតិពុល នៅពេលស្រូបចូលក្នុងស្បែក ឬលេបចូលក្នុងខ្លួនមនុស្ស។ ការរកឃើញរបស់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ពាក់ម៉ាស់ ពេលទៅមើលមន្ទីរពេទ្យយោធាមួយ នៅជិតរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃសៅរ៍ ដែលជាលើកទីមួយហើយ ដែលលោកបានឈរ នៅមុខកាមេរ៉ា ចាប់តាំងពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានផ្ទុះឡើង នៅក្នុងប្រទេស។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ...
ស៊ីអិនអិន៖ ការសិក្សាជាសកលមួយ បានរកឃើញភ័ស្តុតាងរឹងមាំ ដែលថាទម្រង់ថ្មី នៃមេរោគកូវីដ-១៩ នេះបានរីករាលដាលពីអឺរ៉ុប ទៅសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរាយការណ៍ថា ការផ្លាស់ប្តូរថ្មីធ្វើឱ្យវីរុស ងាយឆ្លងដល់មនុស្ស ប៉ុន្តែហាក់ដូចជា មិនធ្វើឱ្យពួកគេ ឈឺធ្ងន់ជាងការឆ្លងដំបូង នៃវីរុសនេះទេ។ Erica Ollmann Saphire នៃវិទ្យាស្ថានឡាជូឡា សម្រាប់ប្រព័ន្ធភាពស៊ាំ និងការព្យាបាលជំងឺ Coronavirus...