Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៧ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទាំងប្រទេសបាន កើនដល់ដល់៧២.១០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៣១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹង មានអ្នកឆ្លងជំងឺថ្មី ចំនួន២៤.៨៣១នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនឡើងដល់១.៨៦៤.៦៨១នាក់ ។

ក្រសួងបានចេញផ្សាយ នូវព័ត៌មានប្រចាំថ្ងៃ នៅលើតារាងរបស់ខ្លួន អំពីជំងឺកូវីដ១៩ថា អ្នកចុះក្នុងបញ្ជី នៅក្នុងប្រទេសប្រេស៊ីល មានអត្រាមរណភាព ចំនួន៣,៩ភាគរយ និងមានពលរដ្ឋ ចំនួន១.១២៣.២០៤នាក់ បានជាស្បើយពីជំងឺ ក្នុងរយៈពេល៤ខែកន្លងមកនេះ ។

រដ្ឋសៅប៉ូឡូ មានពលរដ្ឋរស់នៅច្រើនបំផុត ហើយជាតំបន់ ដែលឆ្លងជំងឺខ្លាំងជាងគេ ដែលមានអ្នកឆ្លងជំងឺ ៣៧១.៩៩៧នាក់ និងមានអ្នកស្លាប់ចំនួន១៧.៨៤៨នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top