បរទេស៖ យោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) បានឱ្យដឹងថា កូតាអង្ករសម្រាប់វៀតណាម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ត្រូវបានគេរំពឹងថា នឹងជំរុញ ការនាំចេញអង្កររបស់វៀតណាម ចាប់ពីឆមាសទី ២ នៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យ ឥណ្ឌាផ្ដល់ប្រឹក្សាយោប ល់លើការគ្រប់គ្រងគុណភាព អាហារហាឡាល (Halal) សម្រាប់ប្រជាជន និងភ្ញៀវអន្ដរជាតិ ឥស្លាម ដែលស្នាក់នៅកម្ពុជា។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ ជាមួយលោកស្រី ម៉ានីកា...
ញូដេលី៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Michael Pompeo បាននិយាយទៅកាន់ រដ្ឋមន្រ្តីក្រសួងការបរទេសខាងក្រៅ របស់ប្រទេសឥណ្ឌា (EAM) លោក S Jaishankar អំពីភាពតានតឹងព្រំដែន រវាងឥណ្ឌានិងចិន បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដោយហិង្សារវាងទាហានឥណ្ឌានិងចិន នៅជ្រលងភ្នំហ្គាវ៉ាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា...
បរទេស៖ លោក Joe Biden ដែលជាបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ ដ៏មានសង្ឃឹម បានសន្យាថា នឹងចូលរួមជាថ្មី ជាមួយអង្គការសុខភាពពិភពលោក ប្រសិនបើជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក។ លោកបានបន្ថែមថា ជនជាតិអាមេរិកមានសុវត្ថិភាព នៅពេលដែលសហរដ្ឋអាមេរិក ចូលរួមពង្រឹងសុខភាពពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី នៅថ្ងៃពុធនេះ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តថ្មី របស់ប្រទេសចិន ទៅលើច្បាប់សន្តិសុខនៅហុងកុង ដែលត្រូវបានគេភ័យខ្លាចថា នឹងរឹតត្បិតសិទ្ធិមនុស្ស និងសេរីភាពនៅក្នុងទឹកដីនេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សម្ព័ន្ធមិត្តសន្តិសុខទាំងបី បានបញ្ជាក់ពីទស្សនៈនេះ នៅក្នុងកិច្ចប្រជុំមួយ...
ខេត្តកំពត ៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួន ជាង ៣៥០ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។ ក្នុងឱកាសបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពតដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។ លោក កៅថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករដែលដាំដុះបន្លែ ចញ្ចឹមសត្វ ធ្វើវារីវប្បកម្ម នៅក្នុងពិធីផ្សព្វផ្សាយគោលការណ៍ឥណទាននិងនីតិវិធីទទួលបានឥណទានពិសេសក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួន ជាង ៣៥០ ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួនជាង៣៧ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកនេះ ។ អាស្រ័យហេតុនេះ លោក កៅ ថាច បន្តស្នើសុំ និងលើកទឹកចិត្តដល់បងប្អូន រួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះ លោកបានស្នើសុំអោយអាជ្ញាធរ មូលដ្ឋាន ជួយបន្តផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានពិសេសនេះ អោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបដើម្បីអោយបងប្អូនមានឱកាសអាចទទួលបានឥណទានពីក្នុងកម្មវិធីពិសេសនេះផងដែរ។ ជាមួយគ្នានេះ លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួនអំពីការដាំដុះ ការប្រមូលផល ការចញ្ចឹមត្រី និងព័ត៍មានទីផ្សារជូនដល់បងប្អូនដើម្បីជាចំនេះដឹងថ្មី និងទុកសម្រាប់ជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាក្នុងការពង្រីកអាជីវកម្មរបស់បងប្អូន។ ភ្ជាប់ជាមួយនេះ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ លោក ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។ ចុងបញ្ចប់ លោកកៅ ថាច បានអនុញ្ញាតឱ្យមានវេទិការសំនួរ-ចំលើយ និងលើកជាសំណូមពរមកកាន់ធនាគារ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនផងដែរពីសំណាក់ លោក ភូ លិ អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងមកពីរដ្ឋបាលជលផល។
ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា ជម្លោះគ្រប់យ៉ាងទាំងអស់ បើសន្សំទុកក្នុងខ្លួន ហាក់ បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយមានតែ បាត់បង់សុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុណ្ណោះ។ លោកបានលើកឡើងបែបនេះ នៅសាលាឆាន់វត្តដូងជ្រុំ...
ភ្នំពេញ ៖ តបទៅបុគ្គលមួយចំនួន ក្លែងបន្លំព័ត៌មានមិនពិត រដ្ឋបាល ស្រុកត្រាំកក់ ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺថា បុរសដែលបានចងកសម្លាប់ខ្លួននោះ គឺមានជំងឺសរសៃប្រសាទ មិនមែន ដោយសារធនាគាររឹបអូសយកទ្រព្យសម្បត្តិនោះទេ ៕
ភ្នំពេញ ៖ បន្ទាប់ពីបានចេញ ទៅកំសាន្តនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ លោក កឹម សុខា និងភរិយា បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿង ឧបភោគបរិភោគ ដើម្បីប្រគេនដល់ ព្រះសង្ឃនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០៕
បរទេស៖ការវាយប្រហារគ្រាប់បែក មួយធ្វើឡើងដោយកងជីវពលឃឺដ YPG បានសម្លាប់មនុស្សចំនួន៦នាក់ និងរងរបួសមនុស្សចំនួន ១១នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងទីក្រុង Tel Abyad នៅប្រទេសស៊ីរីភាគឦសាន ស្ថិតជិតព្រំដែនតួកគី នេះបើតាមក្រសួងការពារ ជាតិតួកគី។ យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យអភិបាលខេត្ត ក្នុងខេត្ត Sanliurfa ស្ថិតនៅក្នុងប្រទេសតួកគីភាគ អាគ្នេយ៍ បានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកនេះ...