ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រឲ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងរដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ ត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានល្អិតល្អន់មុននឹង សំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ ។ ការក្រើនរំលឹករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្ទាប់ពីថ្មីៗនេះ មានជនខិលខូចមួយចំនួន បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានល្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញឲ្យអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកគេធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចី តាមការស្នើសុំ...
បរទេស៖ ប្រទេសជប៉ុននឹងស្វែងរកសម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នា ជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់កោះតៃវ៉ាន់លោក ឡៃ ឆឹងតេ ដោយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងតូក្យូ ខណៈដែលភាគីទាំងពីរសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នចំពោះបំណងរបស់ចិននៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឡៃ បានពណ៌នាការឈ្នះរបស់លោកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថាជា “ជ័យជម្នះសម្រាប់សហគមន៍ប្រជាធិបតេយ្យ” ហើយជាសញ្ញាថារដ្ឋបាលរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសជប៉ុនដោយជួបជាមួយឯកអគ្គរដ្ឋទូតស្របច្បាប់របស់ទីក្រុងតូក្យូ និងសមាជិកសភាជប៉ុនមួយរូប ថ្ងៃបន្ទាប់ពីការបោះឆ្នោតនៅទីក្រុងតៃប៉ិ។ ប្រធានសមាគមប្តូររូបយវត្ថុជប៉ុន-តៃវ៉ាន់...
បរទេស៖ មន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់បាន និយាយនៅថ្ងៃអង្គារថា យោធាសហរដ្ឋអាមេរិកអាចត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Noto ដែលរងគ្រោះដោយរញ្ជួយដីនៃខេត្ត Ishikawa ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈដែលព្រិល និងសីតុណ្ហភាពត្រជាក់បានបន្តរារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការងខុទ្ទកាល័យលោក Hiroshi Moriya បានផ្តល់សញ្ញានៅក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំសម្រាប់ការដាក់ពង្រាយកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ។ សភាប្រជាជនកំពូលនៃកូរ៉េខាងជើង បានចេញក្នុងសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃចន្ទ សេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ...
ប៉េកាំង៖ ប្រធានក្រុមហ៊ុន Deloitte China លោកស្រី Jiang Ying បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតស៊ិនហួ ក្នុងសប្តាហ៍នេះថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិន ដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែមករា លោកស្រី Jiang...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖“កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីដោយ លោកគួច សុមាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់...