ស្វាយរៀង ៖ ក្រោយពីទទួលបានព័ត៌មានពី អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ស្តីពីករណីគ្រោះអគ្គីភ័យឆេះផ្ទះ ប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ខ្នង ១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃ ការសង់សង់ គ្រឹះ ការពារច្រាំងព្រែកកុយ បណ្តោះ អាសន្ន និងបន្ទាន់ប្រវែង២៥០ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ។ តាមមន្ត្រីសាលាខេត្តកំពង់ចាម អោយដឹងថា ការសាងសង់គ្រឹះការការពារច្រាំងព្រែកកុយនេះ...
បរទេស៖ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានប្រកាសបទឈប់បាញ់គ្នា៣ថ្ងៃ សម្រាប់ពិធីបុណ្យមូស្លីម Eid នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតចាប់ពីថ្ងៃអាទិត្យនេះទៅ តាមរយៈសារលើសង្គមធ្វីតធ័រ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយប្រធានាធិបតីអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើតបបែបនោះវិញ។ លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យពួកតាលីបង់ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “កុំធ្វើប្រតិបត្តិការវាយលុកណាមួយទៅលើសត្រូវនៅទីកន្លែងណាក៏ដោយ តែប្រសិនបើមានសកម្មភាពណាមួយ ត្រូវបានសត្រូវធ្វើមកលើអ្នក ចូរការពារខ្លួនឯង”។ គួរបញ្ជាក់ថា...
បរទេស៖នាវាគ្រឿងទីមួយក្នុងចំណោមនាវា៥គ្រឿង ដែលដឹកប្រេងឲ្យប្រទេសវេណេស៊ុយអេឡា បានចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បើទោះជាមានការព្រមានពីមន្ត្រីសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាឆ្លើយតប ចំពោះការដឹកជញ្ជូនប្រេងបែបនោះក្តី។ យោងតាមទិន្នន័យតាមដាននាវាពីភ្នាក់ងារ Refinitiv Eikon បានឲ្យដឹងថា នាវាដឹកប្រេង ឈ្មោះ Fortune បានចូលដល់ដែនទឹកវេណេស៊ុយអេឡា នៅម៉ោងប្រហែល៧និង៤០នាទីយប់ ក្រោយធ្វើដំណើរឆ្លងកាត់ខាងជើងនៃទ្រីនីដាត និងតូបាហ្គោ។ ទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា នៅក្នុងរដូវពងកូន ឆ្នាំ២០២០នេះ ក្រុមការពារសំបុក នៅសហគមន៍ បានរកឃើញសំបុកកន្ធាយ ក្បាលកង្កែប ចំនួន៤៩សំបុក ដែលមាន ១.៧៥៦ ពង ផងដែរ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WCS ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា «នៅក្នុង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការបើកការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីធ្លាក់យន្តហោះដែលបានបណ្តាលឲ្យស្លាប់មនុស្ស អស់៩៧នាក់ នៅក្រុង Karachi ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ។ លោករដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ Ghulam Sarwar Khan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយទ្រួសៗថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល ដែលមានក្រុមការងារមួយដែលជាអ្នកផលិតយន្តហោះនឹងទៅពិនិត្យទីតំាងធ្លាក់យន្តហោះនេះដើម្បីធ្វើការស្រាវជ្រាវ ហើយប្រអប់ខ្មៅរបស់យន្តហោះ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីលបានចុះក្នុងបញ្ជីដែលមានកំណត់ត្រាថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងដែលមានអ្នកឆ្លងចំនួន២០.៨០៣នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងនិងមានអ្នកស្លាប់លើសពី១.០០០នាក់ក្នុង១ថ្ងៃដែលមាន៣លើកហើយ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់៣៣០.៨៩០នាក់ ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានកើនឡើងដល់២១.០៤៨នាក់ដែលមានអ្នកស្លាប់កើនឡើងជាប្រចាំថ្ងៃ កើនឡើង១.០០១នាក់ដែលមានអត្រាមរណភាពចំនួន៦,៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន១៣៧នាក់ និងមានអ្នករកឃើញលទ្ធផលវិជ្ជមានចំនួន៦.៦៥៤នាក់ដោយសារជំងឺកូវីដ១៩គិតចាប់ពីថ្ងៃសុក្រនៅ ក្នុងប្រទេសនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់.៧២០នាក់...
ភ្នំពេញ ៖ លោក សាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំន ង ពាណិជ្ជកម្ម កម្ពុជា-ជប៉ុន នឹងបន្ដកើនឡើងជាលំដាប់ ។ តាមរយៈ វិដេអូឃ្លីប ដែលមានរយៈពេលជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុក ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃសុក្រ បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលនូវសតិអារម្មណ៍ និងគំនិតមនោគមវិជ្ជា នៃសង្គ្រាមត្រជាក់របស់ខ្លួន ហើយពិនិត្យមើល ទៅលើទំនាក់ទំនងរវាងចិន – សហរដ្ឋអាមេរិក តាមគោលបំណង និងវិធីដែលសមហេតុផល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក លោក...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក...