ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ និងប្រធានាធិបតី អាហ្វហ្គានីស្ថាន ប្រកាសបទឈប់បាញ់គ្នា ៣ថ្ងៃ

បរទេស៖ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានប្រកាសបទឈប់បាញ់គ្នា៣ថ្ងៃ សម្រាប់ពិធីបុណ្យមូស្លីម Eid នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតចាប់ពីថ្ងៃអាទិត្យនេះទៅ តាមរយៈសារលើសង្គមធ្វីតធ័រ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយប្រធានាធិបតីអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើតបបែបនោះវិញ។ 

លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យពួកតាលីបង់ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “កុំធ្វើប្រតិបត្តិការវាយលុកណាមួយទៅលើសត្រូវនៅទីកន្លែងណាក៏ដោយ តែប្រសិនបើមានសកម្មភាពណាមួយ ត្រូវបានសត្រូវធ្វើមកលើអ្នក ចូរការពារខ្លួនឯង”។ 

គួរបញ្ជាក់ថា ការប្រកាសបទឈប់បាញ់គ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលមានការប្រយុទ្ធគ្នា រវាងភាគីទាំងពីរ គឺពួកតាលីបង់និងកងកម្លាំងអាហ្វហ្គានីស្ថាន បានកើនឡើងខ្លាំង បើទោះជាមានការផ្ទុះរាតត្បាតឆ្លងមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង 

To Top