វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូងបង់លុយ ១,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការឈរជើងកងទ័ពអាមេរិកនៅលើឧបទ្វីបនេះ ដែលជាការកើនឡើងជិត ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួលេខថ្មីតំណាងឱ្យការថយចុះពី ៥ ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិក បានស្វែងរកដំបូងប៉ុន្តែស្ទើរតែ ៤ ដងនៃការកើនឡើងរបស់កូរ៉េខាងត្បូង ដែលបានស្នើនៅក្នុងសំណើចុងក្រោយរបស់ខ្លួន។ មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សំណើរបស់សហរដ្ឋអាមេរិកគឺជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង មេរោគ កូវីដ-១៩។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា «ខ្ញុំសូមដាស់តឿន និងក្រើនរំឮក...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន នឹងស្វែងរកទីតាំងថ្មី សម្រាប់ប្រព័ន្ធការពារមីស៊ីលដែលមានមូលដ្ឋាននៅកោះ Aegis Ashore ចំពេលមានការប្រឆាំងយ៉ាងខ្លាំងក្នុងតំបន់ចំពោះការដាក់ពង្រាយនៅភាគឥសាននៃទីក្រុងអាគីតា។ រដ្ឋាភិបាលសង្ឃឹមថានឹង ណែនាំប្រព័ន្ធដែលអភិវឌ្ឍដោយសហរដ្ឋអាមេរិកទៅកាន់តំបន់បណ្តុះបណ្តាលកម្លាំងស្វ័យការពារនៅក្នុងស្រុកអាគីតា នៃស្រុកអារ៉ាយ៉ានៅឆ្នាំ២០២៥ ប៉ុន្តែប្រហែលជាត្រូវជំរុញផែនការនោះឡើងវិញ ខណៈដែលវាមើលទីតាំងដទៃទៀតនៅក្នុងខេត្តតែមួយ។ Aegis Ashore នឹងបំពេញបន្ថែមនាវាពិឃាដបំពាក់ដោយកម្លាំងការពារខ្លួនរបស់កងទ័ពការពារដែនសមុទ្រក្នុងការការពារជប៉ុន ពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា
ចិន៖ នេះបើយោងតាមក្រុមហ៊ុន China Aerospace Science and Technology Corp ដែលជាក្រុមហ៊ុន ម៉ៅការអវកាសដ៏ធំ របស់ប្រទេសនេះ បាននិយាយថា គំរូដើមនៃយានអវកាស ដឹកមនុស្សជំនាន់ថ្មី របស់ប្រទេសចិន បានស្ថិតក្នុងស្ថានភាពល្អ ចាប់តាំងពីវាត្រូវបាន ដាក់ពង្រាយចូលទៅក្នុងតារាវិថី កាលពីពេលថ្មីៗនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ សេចក្តីប្រកាសព័ត៌មាន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមកាសែតកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ យោធារបស់ប្រទេសកូរ៉េខាងត្បូង បានបាញ់តេស្តសាកល្បង មីស៊ីលផ្លោងមួយគ្រាប់ ដែលមានសមត្ថភាព អាចបំពាក់ក្បាលគ្រាប់ ទម្ងន់២តោន កាលពីខែមីនា។ កាសែតកូរ៉េខាងត្បូង ឈ្មោះ EDaily បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ការបាញ់តេស្តសាកល្បងនេះ...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ ត្រូវទិញគ្រឿងបរិក្ខារការពារផ្ទាល់ខ្លួន ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន នៅខែមេសា ចំពេលមានកង្វះខាតយ៉ាងខ្លាំង នៅក្នុងសេវាថែទាំសុខភាពជាតិ ខណៈសហជីពបានព្រមានថា ពេទ្យអាចនឹងបដិសេធ មិនធ្វើការដោយសារវិបត្តិនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់កាសែត The Guardian បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា...
បរទេស៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កំណើនភាពតានតឹង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺជាបញ្ហា និងធ្វើឲ្យប៉ះពាល់ ដល់សហប្រតិបត្តិការ ពហុជាតិដ៏ទូលំទូលាយ ដែលត្រូវការជាចាំបាច់ ដើម្បីដោះស្រាយ ជាមួយការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ លោក Nicolas Chapuis បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ប្រទេសចិន កំពុងស្ថិតក្នុងតួនាទីដ៏សំខាន់មួយ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រជែងគ្នាជាអន្តរជាតិ លើទីផ្សារពិភពលោក កំពុងតែកើនឡើង ដោយតែតម្រូវការធ្លាក់ចុះ បណ្ដាលមកពីការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទប់ទល់នៃស្ថានភាពធ្លាក់ចុះ នៃតម្រូវការលើសកលលោកនោះ ការតស៊ូប្រជែងយកទីផ្សារអន្តរជាតិ សម្រាប់ការបញ្ជូនប្រេងឥន្ធនៈ...
បរទេស៖ មនុស្សតិចបំផុតចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិត ហើយមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីមានឧស្ម័នពុលលិចធ្លាយចេញពីរោងចក្រគីមីមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា ភាគខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី ជាស្នងការទទួលបន្ទុកផ្នែកសាជីវកម្មក្រុង Visakhapatnam បានមានប្រសាសន៍ថា មនុស្សរាប់រយនាក់ បានដួលសន្លប់ ឬក៏មានបញ្ហាផ្លូវដង្ហើម ក្រោយការលិចធ្លាយឧស្ម័នពុល នៅម៉ោងប្រហែល២និង៣០នាទីយប់ ពីរោងចក្រគីមី LG Chemical...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស អាមេរិកនិងរុស្សី លោកMike PompeoនិងលោកSergey Lavrovបានបើកកិច្ចពិភាក្សា គ្នាមួយតាមរយៈទូរស័ព្ទដោយ ផ្តោតលើប្រធានបទសំខាន់គឺCOVID19 និងការត្រួតពិនិត្យសព្វាវុធ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបាធ្វើឡើងដោយ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាលោក Pompeo និងសមភាគីរុស្ស៊ីលោក Lavrovបានពិភាក្សាអំពីជំហានបន្ទាប់លើបញ្ហាត្រួតពិនិត្យសព្វាវុធក៏ដូចជា បញ្ហាទ្វេភាគីជាច្រើនដែល មានការយកចិត្តទុកដាក់ទៅវិញទៅមករួមទាំង...