ប៉េកាំង៖ លោក Yuan Zhiming ជាប្រធាននៃមន្ទីរពិសោធន៍ របស់ទីក្រុងវូហាននៅថ្ងៃពុធនេះ បានចេញមកធ្វើការអះអាងថា រាល់ការចោទប្រកាន់ ដែលលើកឡើងថា វីរុសកូរ៉ូណា មានប្រភពចេញ ពីមន្ទីរពិសោធន៍ជីវឧស្ម័នជាតិ របស់ប្រទេសចិន នៅឯវិទ្យាស្ថានវូហាន ឬ WIV គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ...
កំពង់ចាម ៖ មន្ត្រីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានធ្វើការជួសជុលទំនប់អាងទឹក នៅទីតាំងក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ បានទឹកស្រោចស្រពដំណាំ ដាំដុះ។ តាមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសានេះបានឲ្យដឹថា បណ្តានៃក្រុមប្រទេសBRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើងនៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំដោយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergei Lavrov...
មែលប៊ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ថា គិតត្រឹមថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ដោយបន្ថែមពីការធ្លាក់ចុះយ៉ាងគំហុក កាលពីពេលមុន ហើយធ្វើឲ្យមានក្តីបារម្ភ ទៅលើដែនកំណត់នៃសមត្ថភាព ដើម្បីរក្សាទុកប្រេងឆៅ នៅទូទាំងពិភពលោក និងមានការរំពឹងជាច្រើនថា តម្រូវការប្រេងក៏មានតិចដែរ ខណៈដែលមានការរឹតត្បិត ចំពោះការឆ្លងវីរុសកូរ៉ូណា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីជឿជាក់ថា ដំណើរការនយោបាយនិងការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសលីប៊ី ក្រោយពីមេដឹកនាំយោធា មានមូលដ្ឋាននៅខាងកើតប្រទេស គឺលោក Khalifa Haftar បានដណ្ដើមអំណាចក្តោបក្តាប់ប្រទេស។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងទីក្រុងមូស្គូ យើងនៅតែមានជំនឿថា ដំណោះស្រាយ...
ភ្នំពេញ: កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរំលោភ ទៅលើកម្មការិនីរោងចក្ររួច និងបានវាយ យកកាំបិតចាក់កជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ ។ ជនដៃដល់បានព្យាយាមរត់គេច ត្រូវកម្លាំងជំនាញ ក្រោមការបញ្ជាផ្ទាល់ របស់ស្នងការរាជធានីភ្នំពេញ តាមចាប់ខ្លួនជនសង្ស័យ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។...
ភ្នំពេញ៖ ជំងឺឆ្លង កូវីដ១៩ គឺជាជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវបានគេដាក់ឈ្មោះពេញថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (ហៅកាត់ COVID-19) ដែលបានមកពីពាក្យ ៖ – “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) – “VI” តំណាងឱ្យពាក្យ virus (វីរុស)...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា លក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកា ប្រមាណ ១១,៦ លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះត្រួតពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រាកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី...
ភ្នំពេញ: មានករណីស្រីម្នាក់ស្លាប់ ទាំងអាក្រាតកាយសង្ស័យរំលោភសម្លាប់នៅក្នុងបន្ទប់ ជួលមួយកន្លែង នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុនPernod Ricard Cambodge ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ សម្ភារដែលក្រុមហ៊ុនផ្តល់ជូន ក្រសួងសុខភិបាល រួមមាន៖ ខ្សែវីដេអូអប់រំជំងឺកូវីដ១៩ចំនួន ពីរទាក់ទងនឹងរបៀបលាងដៃជាមួយទឹកអាល់កុល និងការបង្ការកូវីដ១៩ពេល ធ្វើដំណើរតាមមធ្យោបាយសាធារណៈ ម៉ាស់ចំនួន៥០០០ អាល់កុលលាងដៃ៥០០០ដប ។...