ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសផ្ដល់រង្វាន់សម្រាប់រាជធានី-ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យរាជធានី...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។ ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យដែលប្រារព្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោក បានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារនានា ដើម្បីដាក់ពាក្យ «សង្ក្រាន្ដ នៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ខាងមុខនេះ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បន្ទាប់ពីមានករណីលើកឡើងតាមបណ្តាញសង្គមថា «ថៃ បានចុះពាក្យ...
ភ្នំពេញ៖ព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលមានកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ១២៧ នាក់នៅអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញបានបើកការប្រកួតជាផ្លូវការហើយ។ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា...
ភ្នំពេញ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបានប្រកាសបើកមហាព្រឹត្តិការណ៍ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN FULL HDTV និងសហព័ន្ធកីឡាគុនខ្មែរ។ មហាព្រឹត្តិការណ៍...
នីកូស៊ី៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋ Cyprus បានរាយការណ៍មកថា ការដឹកជញ្ជូនជំនួយស្បៀងអាហារប្រហែល៨៧៥តោនសម្រាប់អ្នកស្រុកហ្គាហ្សា បានចាកចេញពីកំពង់ផែកាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ស្បៀងអាហារទាំងនោះ គឺភាគច្រើនជាម្សៅ អង្ករ និងស្ករ ត្រូវបានផ្ទុកនៅលើនាវាចំនួន៣និងវេទិកាមួយ ដែលនៅខាងក្រៅកំពង់ផែរួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូនជំនួយលើកទី២ទៅកាន់តំបន់ហ្គាហ្សា ដោយចេញពី Larnaca ចាប់តាំងពីច្រករបៀងជំនួយសមុទ្រ Amalthea ត្រូវបានផ្តួចផ្តើមបើកដំណើរការកាលពីថ្ងៃទី១២...
ឡាឡាំពួរ៖ ភាពចម្រុងចម្រើនរបស់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្នុងការរួមរស់ដោយសន្តិភាព ដែលមិនបង្កគ្រោះថ្នាក់ដល់នយោបាយប្លុក ដូចដែលបានឈ្នះដោយអ្នកខ្លះកំពុងស្វែងរកការប្រើប្រាស់តំបន់ជាផ្នែកនៃយុទ្ធសាស្ត្រប្រឈមមុខគ្នា នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី។ ដោយលើកឡើងពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅទូទាំងតំបន់ ដើម្បីធានាបាននូវដំណើរការរលូននៃពាណិជ្ជកម្មអន្តរជាតិ និងដើម្បីធានាសន្តិភាព និងស្ថិរភាព រុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បានឲ្យដឹងនៅក្នុងបាឋកថា “គោលនយោបាយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ប្រគល់ជូននៅវិទ្យាស្ថានអាស៊ី-អឺរ៉ុប (AEI) នៃសាកលវិទ្យាល័យម៉ាឡាយ៉ា។ លោកបានលើកឡើងថា “ល្បឿននៃការអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ ជាមួយគ្នានេះក្រសួងអំពាវនាវឱ្យ ប្រជាពលរដ្ឋកុំនាំគ្នាចែកចាយបន្ត នូវរូបភាពកាត់តក្លែងក្លាយនេះ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា«រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា ទាំងប្រាក់រៀលនិងដុល្លារអាមេរិកបានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ការប្រកាសពីចំនួនទឹកប្រាក់សរុប នៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេត អនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់...
ភ្នំពេញ៖ ក្នុងអំឡុងពេលបើប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួលខេត្តកណ្តល កម្មករ កម្មការិនី និងសហជីពប្រចាំរោងចក្រអ.ជី ហ៊្វូតវែរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ទុះការកោតសរសើរពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ និងការសម្រួលឯកសារផ្សេងៗរបស់កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាពកក់ក្តៅអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករនៃរោងចក្រអ.ជីហ៊្វូតវែរ...