ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង ពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ ព្រោះកម្ពុជា មានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការ ត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។ ការថ្លែងបកស្រាយ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខ ស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា។ ក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ។លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា លោកចង់បានការចូលរួមចំណែក ដែលបានកំណត់ដោយជាតិ (NDC) ពីទីក្រុងវ៉ាស៊ីនតោន និងការចូលរួមយ៉ាងរឹងមាំ របស់សហរដ្ឋអាមេរិក ក្នុងការចរចាអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រមុខអង្គការសហប្រជាជាតិ នឹងជួបជាមួយលោក John Kerry ប្រេសិតអាកាសធាតុ របស់ប្រធានាធិបតីអាមេរិក លោក...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ គោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ ទាក់ទងនឹងផលប្រយោជន៍អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោក Zarif បានសរសេរលើបណ្តាញអ៊ីនធឺណិតថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់...
រីយ៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពផ្លូវការមួយថា ប្រេស៊ីល បានចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៩០ ឆ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាង ៧០ ភាគរយនៃបុគ្គលិកសុខាភិបាលរបស់ខ្លួន។ យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា (AGU) ដែលបានចេញផ្សាយឯកសារនេះ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៦០ ឆ្នាំរស់នៅតាមផ្ទះថែទាំ ហើយជនពិការ...
បរទេស៖ រដ្ឋបាលលោក បៃដិន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា នឹងមានផលវិបាកចំពោះក្រុម ដែលនៅពីក្រោយការវាយប្រហារ ដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង សម្លាប់អ្នកម៉ៅការស៊ីវិលម្នាក់ និងរបួសជាច្រើននាក់។ អាជ្ញាធរយោធាសហរដ្ឋអាមេរិក បាននិយាយថា តិចបំផុតមានគ្រាប់រ៉ុកកែត ១០៧មីលី្លម៉ែត្រ ចំនួន១៤គ្រាប់ កាលពីយប់ថ្ងៃចន្ទ ត្រូវបានបាញ់ ទៅលើអាកាសយានដ្ឋាន Erbil ដោយ៣គ្រាប់វាយប្រហារ ចំមូលដ្ឋានអាមេរិក និងសម្លាប់អ្នកម៉ៅការស៊ីវិល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដេីម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំងប្រមាណ ២.០០០ ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈនេះ អំពីសេចក្តីប្រកាស របស់ចក្រភពអង់គ្លេស និងប្រទេសកាណាដា ក្នុងការដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ពីបទធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ លោកស្រី Thinzar...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាព បានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាយុវជនគំរូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន។ ក្នុងពិធីបញ្ចុះបឋមសិក្សា សាងសង់អគារសិក្សាថ្មី ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់...
ក្រុមហ៊ុន សែលកាត ពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី១៨ មករា ២០២១ កន្លងទៅនេះ ។ អតិថិជន ដែលមានសំណាងរូបនោះឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។...