ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ នាថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង លើវិស័យសំណង់ ។ វគ្គផ្សព្វផ្សាយនេះ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានចុះផ្សាយថា អ្នកចរចានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានតែងតាំង ដើម្បីជំនួសកូនប្រសារ របស់ស្ថាបនិកជាតិ របស់ប្រទេសលោកគីម អ៊ីលស៊ុង ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអូទ្រីស។ លោកចូ កាងអ៊ីល អគ្គនាយកស្តីទី នៃការិយាល័យ កិច្ចការអាមេរិកខាងជើង នៃក្រសួងការបរទេស បានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក រួមទាំងការពិភាក្សា ត្រៀមមុនកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ...
ភ្នំពេញ ៖ ក្រោយពីសាធារណជនមួយចំនួន មានការសង្ស័យថា ការកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន មានភាពលម្អៀងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ករណីធំៗ ដោយគ្មានការលើកលែងឡើយ ។ ក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន...
ភ្នំពេញ៖ លោក សេង ឡូតអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអះអាងថារហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជី ក្បាលដីជូនប្រជាពល រដ្ឋបានជាង៥លានក្បាលដី ក្នុងចំណោមក្បាលដី នៅទូទាំងប្រទេស មានជាង៧លានក្បាលដី ហើយក្រសួងនឹងជំរុញបញ្ចប់នៅឆ្នាំ២០២១។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សេង ឡូត...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានពង្រីកនីតិវិធីនៃការ ដាក់ឱ្យនៅដាច់ពីគេពិសេស សម្រាប់ការមកដល់ ពីបណ្តាប្រទេសអឺរ៉ុបទាំងអស់ នៅថ្ងៃចន្ទនេះ ពីក្តីបារម្ភអំពីករណី ដែលបាននាំចូលវីរុសថ្មី។ វិធានការត្រួតពិនិត្យពិសេស នៅអាកាសយានដ្ឋាន បានចាប់ផ្តើមអនុវត្តចំពោះមនុស្ស មកពីបណ្តាប្រទេសអ៊ឺរ៉ុបទាំងអស់ ដែលកើនឡើងពី ៦ ប្រទេសមុន ៗ ដូចជាអ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេស...
សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាពន្យារពេល ការបើកសាលារៀន ដែលពន្យារពេលម្តងហើយម្តងទៀត ឬមួយសប្តាហ៍ទៀត រហូតដល់ដើមខែក្រោយ ដែលជាការប្រុងប្រយ័ត្ន ប្រឆាំងនឹងមេរោគថ្មីនេះ។ សាលាមត្តេយ្យបឋម និងវិទ្យាល័យនៅទូទាំងប្រទេសបច្ចុប្បន្ន គ្រោងនឹងបើកជាថ្មី នៅថ្ងៃទី ២៣ ខែមីនា ខណៈការបើករបស់ពួកគេ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០ ២ ខែមីនាត្រូវបានពន្យារពេលចំនួនពីរដងដំបូង គឺរហូតដល់ថ្ងៃទី០៩...
BBC៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ចក្រភពអង់គ្លេស លោក Matt Hancock បានបញ្ជាក់ ពីសកម្មភាពដើម្បីដាក់ ឱ្យនៅដោយឡែក ទៅលើប្រជាជនអង់គ្លេស ដែលមានអាយុលើសពី ៧០ ឆ្នាំ សម្រាប់រយៈពេលយូរ ដើម្បីការពារពួកគេពី ការឆ្លងមេរោគឆ្លងកូវីដ១៩ ត្រូវបានគ្រោងធ្វើនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤៕
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន ស៊ុនហ្វុក បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថាជនបរទេសនៅក្នុងប្រទេស វៀតណាម ត្រូវតែបង់ប្រាក់សម្រាប់ការព្យាបាលដោយខ្លួនឯង ប្រសិនបើពួកគេមានលក្ខណៈវិជ្ជមាន ចំពោះជំងឺកូវីដ១៩ ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនឹងមិនត្រូវចំណាយប្រាក់សម្រាប់ ការដាច់ដោយឡែក និងការធ្វើតេស្តរកមេរោគឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ពលរដ្ឋវៀតណាម...
ប៉េកាំង៖ មន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ចិនបាន និយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលចិន នៅគ្រប់កម្រិតទាំងអស់ បានត្រៀមថវិកាសរុបចំនួន ១១៦,៩ ពាន់លានយន់ ស្មើនឹង ១៦,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាត គិតត្រឹមថ្ងៃសុក្រ។ យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយកាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...