បរទេស៖ បុគ្គលិកទាំងអស់ ដែលនៅលើនាវាចម្បាំង និងយន្ដហោះ ដែលជាកម្មសិទ្ធិរបស់កងនាវា Seventh Fleet នៃកងទ័ពជើងទឹកអាម៉េរិក នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ រកមេរោគកូរ៉ូណា ឬ COVID-19 ដោយសារក្រុមមន្ដ្រីភ័យខ្លាចថា ជំងឺឆ្លងខ្លាំងនេះ អាចចូលក្នុងជួរទ័ពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកងទ័ពជើងទឹកសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងអង់គ្លេស នឹងជួបគ្នាជាមួយអ៊ីរ៉ង់ នៅក្នុងទីក្រុងវីយែន នាថ្ងៃទី២៦ ខែកុម្ភៈនេះ ដើម្បីពិភាក្សា រកវិធីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយទីក្រុងតេអេរ៉ង់ នេះបើយោងតាមសម្តី របស់គណៈកម្មាធិការអឺរ៉ុប និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះ។ តាមធម្មតា ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់...
សេអ៊ូល៖ ការឃោសនារបស់កូរ៉េខាងជើង បានជះឥទ្ធិពល ដល់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ចំពោះការពិភាក្សាសន្តិភាពកូរ៉េ ជាមួយសមភាគីបរទេសរបស់លោកស្រី នៅក្នុងអ្វីដែលហៅថា អំពើអសកម្ម ដែលព្យាយាមឈ្នះការយល់ព្រមពីបរទេស ចំពោះបញ្ហារវាងកូរ៉េទាំងពីរ។ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសសេអ៊ូល លោកស្រី Kang Kyung-wha បានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក និងសមភាគីជប៉ុនគឺលោក Mike Pompeo និងលោក Toshimitsu...
បរទេស៖ មន្ត្រីប៉ូលីសម្នាក់ និងជនស៊ីវិល ៥ នាក់ បានស្លាប់ និងមានមនុស្សចំនួន ៧០ នាក់ទៀត បានរងរបួស ដោយសារបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ ស្តីពីសញ្ជាតិ ដែលបានធ្វើវិសោធនកម្ម នៅទីក្រុងញូវដែលី កាលពីថ្ងៃច័ន្ទ។ ការធ្វើកុបកម្មនេះ បានកើតឡើងនៅចម្ងាយ ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ...
អាហ្រ្វិកខាងត្បូង៖ រថយន្តអគ្គិសនីធំជាង គេបំផុតនៅលើពិភពលោក គឺឡានដឹកទំនិញធុនធ្ងន់មានទម្ងន់២៩០ តោនជាមួយ នឹងម៉ាស៊ីនកោសិកាឥន្ធនៈអ៊ីដ្រូសែនត្រូវបានគេគ្រោងដាក់ នៅអណ្តូងរ៉ែផ្លាទីន ប្រទេសអាហ្វ្រិកខាងត្បូង បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រថយន្តត្រូវបានគេហៅថា ជារថយន្តប្រើថាមពលអគ្គិសនីឥន្ធនៈ ដោយមានវានឹងមានទម្ងន់ប្រហែល ២៩០ តោន និងធ្ងន់ជាងរថយន្តអគ្គិសនីធំជាងគេទី២ នៅលើពិភពលោក។ កង់មានទម្ងន់ ៤៥ តោនប្រើដើម្បីរំកិលកំបោរ និងថ្មម៉ាបជុំវិញកន្លែងជីក រ៉ែមួយដែលមិនទាក់ទងនៅប្រទេសស្វ៊ីស។ រថយន្តអគ្គិសនីអេឡិចត្រូនិចត្រូវបានរចនា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកប្រាប់មន្ត្រីទាំងអស់ថា មន្ត្រីគឺជាខ្ញុំបម្រើ ដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយ របស់ប្រជាជននោះទេ។ បន្ថែមពីនេះ សម្ដេចក៏បានព្រមានធ្វើការវះកាត់ ចំពោះមន្ត្រីទាំងឡាយណា ដែលធ្វើចរិតឆ្មើងឆ្មៃ ឬប្រមាថប្រជាជន ជាពិសេសមិនស្មោះត្រង់ជាមួយប្រជាជន ។ ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ៦០០នាក់ នៅព្រឹកថ្ងៃទី២៥...
តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ ដ៏អស្ចារ្យប្រចាំ ព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជា មណ្ឌលខេត្ត ចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបាន ក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើង មកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯក ប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់...
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ឲ្យនិស្សិតសាលាភូមិន្ទ រដ្ឋបាលជិត ៦០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ស្អប់ណាស់ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ។
ភ្នំពេញ៖ គិតដល់លំនៅឋានប្រណិតៗ នៅកណ្តាលទីក្រុងភ្នំពេញ ដែលកំពុងរីកស្គុះស្គាយ បានធ្វើអោយប្រជាពលរដ្ឋ រីករាយក្នុងការរស់នៅ ប្រកបដោយផាសុភាព ដោយសារការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ តួរយ៉ាង គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ឯណេះវិញ ក៏មិនធ្វើឲ្យប្រជាបលរដ្ឋ ខកបំណងដែរ ដោយបាន គិតគូរយ៉ាងឥតខ្ចោះ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធី« កុមាររៀនកុមារចេះ » ដែលប្រព្រឹត្តនៅព្រឹក ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...