ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានជូនពរអ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជានាវឹកនិងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០ គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះ...
ភ្នំពេញ ៖ និសិ្សតជប៉ុនចំនួន១៤រូប មកពីក្រុមកីឡារាំលើកទឹកចិត្ត (ឆៀលីដដីង) ឈ្មោះ Teikyo University Baffalos នៃសាកលវិទ្យាល័យ Teikyo បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញ ផ្លាស់ប្តូរយុវជន JENESYS 2019។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន នៅថ្ងៃទី១៩...
ភ្នំពេញ ៖ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line និងជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា មានសន្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងថែរក្សាអ្នកដំណើរ ជាពិសេសអនុញ្ញាត ឲ្យនាវាចូលចតនៅកំពង់ផែព្រះសីហនុ។ នាវាទេសចររបស់អាមេរិកឈ្មោះ Westerdam បានចូលសំចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា នៅថ្ងៃពុធនេះ តុលាការកំពូល របស់ប្រទេសកូរ៉េខាងត្បូង បានកាត់ទោសលោក លី ប្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតី ឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះរាប់បញ្ចូលទាំងបទស៊ីសំណូក និងការលួចបន្លំ ។ តុលាការកំពូលក្រុងសេអ៊ូល បានដាក់វិធានការន៍ទៅលើលោក Lee ដែលបានកាន់មុខតំណែង...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា មានបុគ្គលដែលជាអាជីវករលក់ដូរបានប្រព្រឹត្ត សកម្មភាពល្មើសច្បាប់ស្ដីពីទេសរចណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ក្នុងការ លក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ទៅឲ្យភ្ញៀវទេសចរ និងផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមាន ពីទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធានគណៈមេធាវីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ នៅថ្ងៃទី១៩...
បរទេស៖ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការព្រមានថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន កំពុងតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់ខ្សែគ្រឹះសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុន Apple បាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19...
BBC៖ នៅទូទាំងប្រទេសចិន មនុស្សជាង ២.០០០នាក់ ដែលបានបាត់បង់ជីវិត ដោយសារមេរោគរលាកសួត Covid-19 កំពុងត្រូវបានគេកាន់ទុក្ខ ដែលភាគច្រើននៃពួកគេស្ថិតទីក្រុង វូហាន ទីកន្លែងដែលជំងឺចាប់ផ្តើមផ្ទុះដំបូងគេ។ មរណភាពនីមួយៗ គឺជាការបំផ្លិចបំផ្លាញ ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ប៉ុន្តែក្នុងចំណោមអ្នកស្លាប់នៅវូហាន គឺមានមនុស្សមួយចំនួន ដែលត្រូវបានគេកត់សម្គាល់ថា ជាសំខាន់នៅក្នុងវិស័យរបស់ពួកគេ ដោយក្នុងនោះរួមមាន អ្នកហាត់យកសាច់ដុំ អ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិតជាន់ខ្ពស់...
ភ្នំពេញ ៖ បើតាមការប្រកាស របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺក្រសួងព័ត៌មានបានសហការជាមួយ អង្គការ Facebook បានបិទអាខោន FB ឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» រួចហើយ ។ មូលហេតុឈានទៅដល់ការបិទនេះ ដោយសារអខោនហ្វេសប៊ុកនេះ...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានចុះឈ្មោះ ឬដឹង ជាលើកដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ហើយក្រោយមក បានរាលដាលដល់ជាង ២៥ ប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនមនុស្សដែលបានស្លាប់...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ១២.៥ ភាគរយនៅក្នុងខែធ្នូ ធៀបពីខែមុន។ យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថា ការបញ្ជាទិញដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ ដោយសារតែភាពប្រែប្រួលរបស់វា មានចំនួនសរុប ៨២៤,៨ ពាន់លានយ៉េន ស្មើនឹង (៧,៥ ពាន់លានដុល្លារ) ។...