ភ្នំពេញ ៖ ដោយសារស្ថានភាព នៃជំងឺរលាកសួតប្រភេទថ្មីបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់និស្សិតខ្មែរ កំពុងស្នាក់នៅក្រុងវូហាន ខេត្តហឺប៉ី ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឧបត្ថម្ភប្រាក់ប្រចាំខែដល់ពួកគេ ក្នុងម្នាក់ៗ២លានរៀល សម្រាប់សម្រួល ដល់បន្ទុករស់នៅប្រចាំថ្ងៃ ។...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Facebook Inc បាននិយាយថា ខ្លួនគ្រោងនឹងបន្ថែមឧបករណ៍ និងមុខងារថ្មីៗ នៃការគ្រប់គ្រងរបស់មាតាបិតា លើកម្មវិធីផ្ញើសាររបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ អាយុក្រោម១៣ ខែបន្ទាប់ពីមានសំណួរជាច្រើន បានលើកឡើងអំពីការការពារភាពឯកជន របស់កម្មវិធីសម្រាប់កុមារ។ ក្រុមហ៊ុនបានបន្តថា មុខងារថ្មីនេះ នឹងរួមបញ្ចូលការចូលទៅកាន់ឪពុកម្តាយដើម្បីមើលប្រវត្តិជជែករបស់កូនៗ របស់ពួកគេ ហើយនឹងអនុញ្ញាតឲ្យពួកគេ តាមដានគណនីត្រូវបានរារាំង ឬមិនទប់ស្កាត់នៅលើកម្មវិធី។ ឪពុកម្តាយក៏អាចឃើញរូបថត...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា“ រដ្ឋដែលបោកបញ្ឆោតទាំងឡាយ” ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង ទាមទារ ឲ្យ មានការប្រុងប្រយ័ត្នជានិច្ច របស់សហរដ្ឋអាមេរិក។ លោក Esper បានធ្វើអត្ថាធិប្បាយ នៅពេលលោកពិភាក្សា អំពីយុទ្ធសាស្ត្រការពារជាតិ របស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់...
បរទេស៖ យោងតាម ប្រភពព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នានា របស់ប្រទេសកូរ៉េខាងជើង បានផ្លាស់ប្តូវេនគ្នា ធ្វើទស្សនកិច្ចរោងចក្រផលិតជី Sunchon Phosphate Fertilizer Factory ចាប់តាំងពីចុងខែមករាមកម្ល៉េះ។ លោកនាយករដ្ឋមន្ត្រី គីម ជេរីយ៉ុង រួមជាមួយអនុប្រធាន នៃគណៈកម្មាធិការដ្ឋ លោក ផាក ផុងជូ...
បរទេស៖ ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែធ្វើការ ត្រួតពិនិត្យគុណភាពទឹក នៅតាមអូរនិងបឹងបួរនានា ស្របពេលមានភាពមិនច្បាស់លាស់ ថាហូរចូលមកពីប្រទេសចិន ជាទីផ្ទុះឡើងនៃកូរ៉ូណាវីរុស សម្លាប់មនុស្សជាង៦៥០នាក់ ឬយ៉ាងណា។ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCTV បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីបញ្ជាការគ្រប់គ្រងភាពអាសន្នកណ្ដាល របស់រដ្ឋាភិបាលកូរ៉េខាងជើង គឺកំពុងតែចាប់ផ្តើម ធ្វើការស៊ើបអង្កេតនានា ដើម្បីទប់ស្កាត់ជំងឺ មិនឲ្យចូលមកក្នុងប្រទេសខ្លួន។ យោងតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ស្នើក្រុមហ៊ុនទូរស័ព្ទចល័ត ម៉ូប៊ីតែលកម្ពុជា(Mobitel) ឧបត្ថម្ភបើកច្រកអនុញ្ញាត ឲ្យលេខទូរស័ព្ទគ្រប់លេខ របស់ក្រុមហ៊ុនទូរស័ព្ទ ចូលទៅលេខ ១១៥ ដែលជាលេខទាន់ហេតុការណ៍ សំរាប់ប្រជាពលរដ្ឋស្តាប់ និងសួរយល់ដឹង ពីជំងឺបណ្តាលមកពី កូរ៉ូណាវីរុសប្រភេទថ្មី និងរាយការណ៍ករណីសង្ស័យ ព្រោះលេខទូរស័ព្ទមួយចំនួន មិនអាចហៅចូលជាពិសេសពីខេត្តទៅ ៕
បរទេស៖ បុរសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ ៥ ឆ្នាំ នៅឯស្ថានទូតអាមេរិក ប្រចាំនៅប្រទេសឥណ្ឌា។ ទាំងជនសង្ស័យនិងជនរងគ្រោះ ជាជនជាតិឥណ្ឌា ដែលរស់នៅក្នុងស្ថានទូតអាមេរិកនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការរំលោភផ្លូវភេទដ៏គួរ ឱ្យរន្ធត់នេះ ត្រូវបានគេចោទប្រកាន់ថា...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ , គម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី ៧ កុម្ភៈ ២០២០ថា តាមច្បាប់គឺនាយករដ្ឋមន្ត្រី ជាអ្នកតែងតាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ តែសិទ្ធិនេះ គឺរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ តែសម្ដេចចេះតែចុះហត្ថលេខាជូនទៅ។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...