វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។ វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣៦០នាក់នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការនៃប្រទេស អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាប្រធានផ្នែកកិច្ចការងារការបរទេស ថ្មីរបស់សហភាពអ៊ឺរ៉ុបលោក Josep Borrell កំពុងធ្វើដំណើរទៅកាន់ប្រទេស អ៊ីរ៉ង់ ដើម្បីជួបជាមួយមេដឹកនាំប្រទេសនេះ នៅចំពេលដែលកំពុងមានភាពតានតឹងក្នុងតំបន់នោះ។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃសកម្មភាពចុងក្រោយ របស់សហភាពអឺរ៉ុបក្នុងការព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេរ៉ង់ និងមហាអំណាចពិភពលោក។ កន្លងមកភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ចាប់តាំងពីប្រធានាធិបតី ដូណាល់ត្រាំ...
បរទេស៖ បញ្ហានៃការស្តារនីតិសម្បទា និងឃ្លាំមើលអតីតភេរវករ ដែលត្រូវបានផ្តន្ទាទោសរឹតតែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារ កាលពីខែវិច្ឆិកា នៅពេលដែលអតីតអ្នកទោសម្នាក់ បានចាក់សម្លាប់មនុស្ស ២ នាក់ និង៣នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ និងត្រូវបានស្រង់សម្តី ដោយសារព័ត៌មាន The...
ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យទីក្រុងនេះ បិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានលើកឡើងថាកម្ពុជា គឺជាដន្លងនឹងគ្នាជាមួយកូរ៉េ ដោយសារស្រ្តីខ្មែរ រៀបការជាមួយបុរសកូរ៉េមានចំនួនច្រើន៕
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។ តើអ្វីទៅដែលនឹងបង្ហាញ ដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូន ដែលគ្មានគូប្រៀបនេះ! ដូច្នេះសូមរង់ចាំអ៊ុតមើល នូវមហាព្រឹត្តិការណ៍ Unpacked...
វូហាន៖ ប្រទេសចិនបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងថ្មីនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុស នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន ក្នុងពេលដែលអ្នកស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាវីរុស កើនដល់ ៣៦១នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យ Huoshenshan (ភ្នំភ្លើងព្រះ) បានរួចរាល់កាលពីថ្ងៃអាទិត្យនៅទីក្រុង វូហាន...
កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយក ប្រតិបត្តិ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា នៅរសៀល ថ្ងៃ ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាននិងកំពុងបេីកវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មាន...
ប៉េកាំង៖ ធនាគារកណ្តាលចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្គត់ផ្គង់ ១,២ ពាន់ពាន់លានយ័ន (ប្រហែល ១៧៣,៨ ពាន់លានដុល្លារ) ដល់ទីផ្សារហិរញ្ញវត្ថុ នៅថ្ងៃបន្ទាប់ដោយសារតែរដ្ឋាភិបាល របស់ប្រទេសនេះកំពុងតស៊ូ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺរលាកសួត ឬមេរោគឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ដោយមានការភ័យខ្លាច កាន់តែខ្លាំងឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ នឹងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការរីករាលដាលនៃវីរុសនេះ។...
សេអ៊ូល៖ ក្រសួងការបរទេសក្រុងសេអ៊ូលបានឲ្យដឹងថាខ្លួនមិនកំពុងពិចារណាក្នុងការជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងដែលរងការវាយប្រហារដោយវីរុសកូរ៉ូណា ដែលបង្កឡើងដោយទីក្រុងវូហាន របស់ប្រទេសចិននោះទេខណៈដែលប្រជាជនកូរ៉េខាងត្បូងជាង ១០០ នាក់កំពុងរស់នៅក្នុងតំបន់រងគ្រោះនៅឡើយ។ មន្ត្រីមកពីក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា“ នៅតែមានប្រជាជនកូរ៉េខាងត្បូង នៅវូហាន់ ដែលបានស្នាក់នៅក្នុងទីក្រុងជាយូរមកហើយ ប្រជាជនទាំងនោះកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត”។ ជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៧០១ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសលើយន្ដហោះពីរ ដែលមានយន្តហោះដឹកមនុស្ស ៣៣៣ នាក់ចុះចតកាលពីថ្ងៃសៅរ៍នេះ៕ ដោយ ឈូក បូរ៉ា