អត្ថបទ

តោះ…ត្រៀមខ្លួនស្វាគមន៍ Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មី ដ៏ទំនើបអស្ចារ្យបំផុត មិនដែលមាន ក្នុងប្រវត្តិសាស្ត្រ!

(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។

តើអ្វីទៅដែលនឹងបង្ហាញ ដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូន ដែលគ្មានគូប្រៀបនេះ! ដូច្នេះសូមរង់ចាំអ៊ុតមើល នូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែល នឹងមានលក្ខណៈកាន់តែពិសេស អស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំង ដែលនឹងធ្វើការ បង្ហាញផ្លូវការជាសាកល នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ!

សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) សហរដ្ឋអាមេរិក វេលាម៉ោង ១០: ០០ នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង។

ដូច្នេះអ្នកគាំទ្រសូមរង់ចាំ មើលទាំងអស់គ្នាថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរ នៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃស្តេចកំពូលស្មាតដែលពុំធ្លាប់មាន សម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

  • វេបសាយផ្លូវការ របស់ក្រុមហ៊ុន សាមសុង ៖
    www.samsung.com
  • ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖
    www.facebook.com/SamsungCambodia
    សូមកុំខកខាន ក្នុងការទស្សនាថាតើ Samsung Galaxy ជំនាន់ថ្មី នេះ ទំនើបលើសពីភាពអស្ចារ្យ កម្រិតណា!
To Top