ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើហ្វីលីពីន ជួយលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគិនហ្វី លីពីន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ (Maria Amelita C....
បរទេស៖ តុលាការសិទ្ធិមនុស្សអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការណែនាំឲ្យប្រទេសរុស្ស៊ី ធ្វើការដោះលែង មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ចេញពីពន្ធនាគារ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ តុលាការនោះ បាននិយាយថា លោក Navalny គួរតែត្រូវបានផ្តល់ការដោះលែង ជាបណ្ដោះអាសន្នភ្លាមៗ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្តប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឲ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១៕
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដោយចាក់ជូនដល់បុគ្គលិកមន្ទីរពេទ្យ នៅក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លង បន្តកើនឡើងខ្លាំងនៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃពុធបានឲ្យដឹងថា បុគ្គលិកសុខាភិបាល កំពុងក្លាយជាអាទិភាព នៅក្នុងប្រទេសជប៉ុន ជាទីដែលការប្រកាសភាពអាសន្ន នៅតែអនុវត្តជាធរមាន រហូតដល់ខែមីនា ហើយប្រជាជនជាង៧.២០០នាក់ បានស្លាប់បាត់បង់ជីវិត...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងពង្រីកទីតាំងផលិតមីស៊ីល ប៉ុន្តែមិនបានបង្ហាញសញ្ញាអ្វីប្លែកនោះទេ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ ដែលត្រូវបានកម្ទេច ឬរ៉េអាក់ទ័រផ្លាតូញ៉ូម ដែលបានផ្អាកជាយូរមកហើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ការវាយតម្លៃត្រូវបានធ្វើឡើង នៅក្នុងរបាយការណ៍ ដែលក្រសួងបានបង្ហាញជូន គណៈកម្មាធិការការពារជាតិ សម្រាប់ការប្រជុំសន្និសីទគោលនយោបាយ។ ក្រសួងបានឲ្យដឹងដោយសំដៅ ទៅលើប្រភពសំខាន់របស់កូរ៉េខាងជើងថា“ គ្មានចលនាពិសេសណាមួយ ត្រូវបានគេរកឃើញនោះទេ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៤១.៦៩០នាក់ បន្ទាប់ពីមានករណីថ្មី នៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ តួលេខរបស់ក្រសួងបានឲ្យដឹងថា មិនមានអ្នកស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ និងចំនួនអ្នកស្លាប់នៅថេរ...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈនេះថា ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាចំនួន៣នាក់ របស់ប្រទេសកូរ៉េខាងជើង ពីបទបានចូលលួចទឹកប្រាក់ ប្រមាណជាង១ពាន់ ៣០០លានដុល្លារអាមេរិក ពីធនាគារតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ថា ក្រុមចោរព័ត៌មានវិទ្យា ក្រោមការដឹកនាំដោយផ្ទាល់ ពីការិយាល័យឈ្លបយកការណ៍សកល របស់កូរ៉េខាងជើង (North...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេស ក្នុងការរៀបចំបង្កើតក្រុមហ៊ុនជាតិចម្រុះ រវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រងថ្នាលទូរទស្សន៍ឌីជីថលជាតិ៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខានិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ក៏ដូចជាច្រានចោលថា រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ គ្មានអ្នកស្ម័គ្រចិត្តណាម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ១៩ បានស្លាប់បាត់បង់ជីវិតនោះទេ។ ការចេញច្រានចោលរបស់អ្នកនាំពាក្យ ក្រោយមានការផ្សាយថា មានមនុស្ស៣នាក់ហើយបានស្លាប់ និងជាង១០នាក់ផ្សេងទៀត កំពុងសង្រ្គោះបន្ទាន់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩។ លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ថា...
ភ្នំពេញ ៖ កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា បានចេញពីផលិតកម្មថោនចូលផលិកម្មថ្មី គឺផលិតកម្មរាម។ ព្រឹត្តិការណ៍បង្ហាញខ្លួននឹងធ្វើឡើង នៅថ្ងៃ១៩ កុម្ភៈស្អែកនេះ នៅដឺព្រីមៀសែនសុខ រាជធានីភ្នំពេញ ។ យោងតាមហ្វេសប៊ុកលោក អ៊ឹម ជីវ៉ានៅថ្ងៃ១៨ កុម្ភៈនេះ បានឲ្យដឹងថា “កញ្ញាមាស សុខ សោភា...