ភ្នំពេញ៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចូលជួបសម្ដែងការគួរសម ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាស បុណ្យចូលឆ្នាំចិន៕
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមនុស្សសំខាន់ម្នាក់ ដែលមានចំណងទាក់ទង ជាមួយប្រទេសកូរ៉េខាងត្បូង ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសថ្មី ហាក់ជាការបង្ហាញ ឲ្យឃើញនូវការផ្លាស់ប្តូរ ក្នុងគោលនយោបាយ ចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ថា យោងទៅតាមប្រភពមួយ ក្នុងប្រទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹង ដល់ឯកអគ្គរដ្ឋទូតបរទេសនានា...
ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតចូលមកដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើនិងណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកុងតាក់ភ្លើង ត្រូវបិទឲ្យអស់ មុននឹងចាកចេញពីគេហដ្ឋាន ព្រោះអគ្គិភ័យភាគច្រើនកើតឡើង ពីអគ្គិសនីនេះតែម្តង ដោយសារតែធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ។ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យប្រជាពលរដ្ឋ៥១គ្រួសារ និងចែកអំណោយពលរដ្ឋ២៣៣គ្រួសារ នៅតំបន់អភិវឌ្ឍន៍ OCIC ក្នុងឱកាសបុណ្យចូលឆ្នាំចិន...
ភ្នំពេញ ៖ ក្រោយពីក្រុមអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសរៀបចំគម្រោងផែនការឲ្យ លោកសម រង្ស៊ីវិលមកកម្ពុជាជាលើកទី២ នៅនៅឆ្នាំនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា គម្រោងនេះគ្មានអ្វីជាឧបសគ្គដល់ពួកគាត់ឡើយ ក៏ប៉ុន្ដែត្រូវដោះស្រាយជា មួយតុលាការនៅកម្ពុជា ជាមុនសិន។ ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដែលមានសាខានៅក្រៅប្រទេស បានលើកឡើងពីផែនការមាតុភូមិនិវត្តន៍ទី២របស់លោក សម រង្ស៊ី សម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយ...
បរទេស៖មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិកចំនួន១១នាក់ បានរងរបួស ក្រោយពីមានការ វាយប្រហារមីស៊ីលអ៊ីរ៉ង់ចំនួនពីរលើក ទៅលើមូលដ្ឋានយោធា ដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។ ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោមពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា Erbil កាលពីថ្ងៃទី០៨ ខែមករា...
បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យអាក់ខានដល់ផលិតកម្មប្រេង នៅក្នុងប្រទេសនេះ ហើយបានជំរុញឲ្យ គ្រប់ភាគីទាំងអស់ អនុវត្តនូវភាពអត់ធ្មត់។ យោងតាមសេចក្តីរាយការណ៍ ប្រេសិតអង្គការសហប្រជាជាតិបាននិយាយយ៉ាងដូច្នេះថា “ទង្វើបែបនេះ នឹងមានផលវិបាកដ៏អាក្រក់ជាដំបូងនិងសំខាន់បំផុត ចំពោះប្រជាជនលីប៊ី ដែលរស់នៅពឹងផ្អែកលើលំហូរប្រេងសេរី សម្រាប់សុខុមាលភាពរបស់ពួកគេ”។ គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសលីប៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានប្រឆាំងការគម្រាមបិទការនាំចេញប្រេង ដែលជាប្រភព...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា គ្រូពេទ្យមួយរូបប្រចាំការនៅមូលដ្ឋានបាន និយាយថា យ៉ាងហោចណាស់ទាហានចំនួន៤០នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ នៅក្នុងពេលមានការបាញ់ប្រហារមួយដោយគ្រាប់មីស៊ីលផ្លោង ដោយក្រុមឧទ្ធមាហួធី ដែលជាក្រុមសម្ព័ន្ធមិត្តជាមួយនឹងប្រទេសអ៊ីរ៉ង់ មកលើមូលដ្ឋានយោធាចម្រុះ ដែលដឹកនាំដោយអារ៉ាប៊ី សាអូឌីត ស្ថិតនៅខេត្ត Marib នៅភាគឦសាននៃប្រទេសយ៉េមែន ។ គ្រូពេទ្យបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទ ដែលជាអ្នកសុំមិនប្រាប់អំពីអត្តសញ្ញាណ...
ភ្នំពេញ ៖ ដើមសប្តាហ៍ថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណជនរួមជាតិដែលជានិច្ចជាកាលតែងតែចង់បានឲ្យសម្តេចមានសុខភាពល្អរឹងប៉ឹង ។ ដោយសម្តេចថា ការដែលមានសុខភាពល្អរបស់សម្តេច គឺអាចឲ្យបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខទៀត ។ សម្តេចតេជោ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ថា “ពិតណាស់ រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺខ្ញុំហាត់ប្រាណជាប្រចាំ។ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំ...
កំពង់ស្ពឺ៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែង ចំនួន៥២ក្រុម ដំណើរការប្រកួត អស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar FC ក្លាយជាម្ចាស់ជើងឯកក្រោយ យកឈ្នះក្រុមបាល់ទាត់ TN Kandal...
កាម្ម៉ង់ដូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុក និងទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ចំនួន០៤នាក់ និងជនជាតិនេប៉ាល់ ចំនួន០៣នាក់ កំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍បាក់ ផ្ទាំងទឹកកក នៅភាគខាងលិចស្រុក Kaski ខណៈអ្នកទេសចរបរទេសជាង១៥០នាក់ និងជនជាតិ នេប៉ាល់ជាច្រើនទៀត ត្រូវបានជួយសង្គ្រោះ...