ព័ត៌មានអន្តរជាតិ

បាត់ខ្លួន៧នាក់ និងជាង១៥០នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកក នៅនេប៉ាល់

កាម្ម៉ង់ដូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុក និងទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ចំនួន០៤នាក់ និងជនជាតិនេប៉ាល់ ចំនួន០៣នាក់ កំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍បាក់ ផ្ទាំងទឹកកក នៅភាគខាងលិចស្រុក Kaski ខណៈអ្នកទេសចរបរទេសជាង១៥០នាក់ និងជនជាតិ នេប៉ាល់ជាច្រើនទៀត ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍ ពីបរិវេណតំបន់រងគ្រោះ ។

ព្រិលធ្លាក់ចុះឥតឈប់ បង្កឲ្យមានករណីបាក់ផ្ទាំងទឹកកកបានកើតឡើងនៅក្បែរតំបន់ទាក់ទាញមួយ ដែលផ្លូវឆ្ពោះទៅកាន់ភ្នំហិមាល័យ ។ តំបន់នោះ គឺនៅជិតដល់ជុំរំសម្រាប់ Annapurna ដែលជាតំបន់មួយខ្ពស់បំផុត នៃកំពូលភ្នំដ៏ស្រួចនៅក្នុងតំបន់ភ្នំហិមាល័យ ។

លោក Bhim Gurung អ្នកគ្រប់គ្រងនៅតំបន់ជនបទ Annapurna លេខ១១ បានប្រាប់ដល់ស៊ិនហួ កាលពីល្ងាចថ្ងៃសៅរ៍ថា “ជនជាតិកូរ៉េខាងត្បូងចំនួន០៤នាក់ និងជនជាតិ នេប៉ាល់ចំនួន០៣នាក់ ដែលជាអ្នកនាំផ្លូវ និងអ្នកដឹកជញ្ជូន ហើយបានបែកគ្នាជា២ ក្រុម ពីសមាជិកក្រុមរបស់ពួកគេមានគ្នាចំនួន០៩នាក់ នៅមិនទាន់អាចធ្វើការទាក់ទង គ្នាបាននៅឡើយទេ ខណៈជនជាតិនេប៉ាល់ជាង១៥០នាក់ និងជនបរទេស ត្រូវបានជួយសង្គ្រោះ ពីបរិវេណតំបន់រងគ្រោះកាលពីថ្ងៃសៅរ៍” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top