ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ទោះបីជាប្រទេសចិន បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូរ៉ូណាក្តី ប៉ុន្តែ មានមនុស្សរាប់លាននាក់ ដែលបានបាត់បង់ការងារធ្វើ នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលករណីនេះ បានបង្កឲ្យមានផលប៉ះពាល់ដល់មហិច្ឆិតា ក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងឆ្នាំនេះ...
បរទេស៖ ប្រទេសថៃ មានអ្នកជំងឺកូវីដ១៩ ចំនួន២ នាក់ទៀតបានស្លាប់ ដែលនាំឱ្យមានអ្នកស្លាប់ សរុបកើនដល់ ៣៥នាក់ និងបានរកឃើញ ករណីឆ្លងជំងឺថ្មីចំនួន ៤៥នាក់ទៀត សរុបអ្នកឆ្លងជំងឺមានចំនួន ២.៥១៨ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
តូក្យូ៖ នៅពេលមេរោគឆ្លងកូរ៉ូណា រីករាលដាលក្នុងប្រទេសជប៉ុន នាយកប្រតិបត្តិ នៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បានមានប្រសាសន៍ថា លោកមិនអាចធានាថា ការពន្យារពេលកីឡាអូឡាំពិក ត្រូវបានពន្យារពេល នឹងត្រូវបានធ្វើឡើង នៅឆ្នាំក្រោយនោះទេ ទោះបីជាមានការពន្យារពេលយូរក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេបានចេញ សេចក្តីប្រកាសបន្ទាន់មួយ នៅសប្តាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដោយដាក់ប្រទេសនេះ នៅក្រោមការរឹតត្បិត បន្ទាប់ពីវាហាក់ដូចជា...
បរទេស៖ វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ King Faisal នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមន្ទីរពេទ្យដែលសមាជិក នៃគ្រួសាររាជវង្ស ត្រូវបានព្យាបាល កំពុងរៀបចំគ្រែចំនួន ៥០០ សម្រាប់ការកើនឡើង នៃចំនួនអ្នកដែលមានជំងឺ កូវីដ១៩ ពីក្រុមគ្រួសាររាជវង្ស Al Saud ។ យោងតាមសារព័ត៌មាន Middle East Eye...
NAIROBI៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការរីករាលដាល យ៉ាងឆាប់រហ័ស របស់ជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩ ទៅដល់តំបន់ជនបទនៃទ្វីបអាហ្រ្វិក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានមានប្រសាសន៍ថា...
បរទេស៖ ក្រុមត្រួតពិនិត្យអាវុធគីមីមួយ តាមសេចក្តីរាយការណ៍ បាននិយាយក្នុងរបាយការណ៍ចេញ នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ឧស្ម័នពុល នៅក្នងការវាយប្រហារចំនួន៣ ទៅលើកងកម្លាំងប្រឆាំង នៅក្នុងខែមីនា ឆ្នាំ២០១៧។ អង្គការទទួលបន្ទុក ទប់ស្កាត់អាវុធគីមី បាននិយាយថា កងកម្លាំងទ័ពអាកាសស៊ីរី បានទម្លាក់គ្រាប់បែកលើទីក្រុង Latamina ដោយប្រើឧស្ម័នពុល កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ហើយនៅក្នុងការវាយប្រហារ...
ចាប់តាំងពីមានការផ្ទុះឡើង ជំងឺវីរុសCOVID-19មក ក្រោមការដឹកនាំដ៏រឹងមាំ របស់ឯកឧត្តម Xi Jinping អគ្គលេខាធិការបក្ស ដែលជាស្នូលនៃបក្សកុម្មុយនីស្តចិន ប្រទេសចិនបានចាត់វិធានការ យ៉ាងគ្រប់ជ្រុងជ្រោយបំផុត តឹងរឹងបំផុត យ៉ាងស៊ីជម្រៅបំផុត ប្រជាជនចិនជាង១៤០០លាននាក់ បានរួមសុខទុក្ខជាមួយគ្នា លើក្បូនតែមួយ សាមគ្គីជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺវីរុស ដោយភាពអង់អាច។ ក្រោមការខិតខំ របស់ប្រជាពលរដ្ឋចិន ស្ថានភាពនៃជំងឺវីរុស...
សេអ៊ូល៖ យោងតាមការលើកឡើង របស់អ្នកតាមដានអាមេរិកម្នាក់ បានឲ្យដឹងថា រូបភាពផ្កាយរណបពាណិជ្ជកម្មបង្ហាញថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានធ្វើតេស្តកាំជ្រួចមីស៊ីល ចេញពីកន្លែងផលិតនាវា Sinpo របស់ខ្លួន។ តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រូបភាពទី០៥ ខែមេសា បានបង្ហាញពីប៉មសេវាកម្ម នៅលើបន្ទះសាកល្បង នៃការច្រានចេញពីទីតាំងឋិតនៅរបស់វា នេះបើយោងតាមគេហទំព័រ 38North ។...