ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌឬស្សីកែវទេីបចូលកាន់តំណែងថ្មី លោក ជិន ប៊ុនធឿន ឱ្យបន្តខិតខំដោះស្រាយ បញ្ហាទំនាស់ដីធ្លី និងទប់ស្កាត់នូវទំនាស់ដីធ្លីថ្មី កុំឲ្យកើតមានឡើងទៀត ។ លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្ដាប់ធ្នាប់...
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបានពិភាក្សា និងអនុម័តទាំងស្រុងលើ សេចក្តីព្រាង ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកដែលមាន១៨ជំពូកនិង ២៧៥មាត្រា។ ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹ ទ្ធសភា ជាប្រធានអង្គប្រជុំដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានាការគ្រប់គ្រង និងការ អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣៧ មានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ មីនា នេះបានឱ្យដឹងថា «កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេសចំនួន ៤៤...
ស្វាយរៀង៖ លោក សរ សុដានីអភិបាលរងខេត្តស្វាយរៀង ក្នុងនាមអភិបាលខេត្ត និងរដ្ឋបាលខេត្តស្វាយរៀង សូមប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀង ខណៈក្រុមហ៊ុនរោងចក្រមួយផលិតសម្ភារៈកីឡាបោះទុនវិនិយោគផ្ដល់ការងារធ្វើដល់កម្មករជិត៣ពាន់នាក់នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកសរ សុដានី អភិបាលរងខេត្ត ប្រកាសគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនបែបនេះបានធ្វើឡើង ខណៈដែល លោកតំណាង លោកអភិបាលខេត្ត បានអញ្ជើញចូលរួមពីធីបើកការរដ្ឋានសាងសង់រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នឹងអញ្ជើញជាអធិបតី សម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។ សូមរំលឹកថា មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យបង្អែកកោះធំ និងជាកន្លែងផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី ជំងឺវះកាត់ និងជំងឺរបេងជាដើម ។ មន្ទីរពេទ្យនេះ ស្ថិតនៅផ្លូវជាតិលេខ២១...
បរទេស៖ នាវានៃកងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រអារ៉ាប់ក្នុងសប្តាហ៍នេះ ដោយចាប់ផ្តើមពីកំពង់ផែ Chah Bahar ក្នុងឈូងសមុទ្រអូម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ល្បែងសង្រ្គាមដែលត្រូវបានគេហៅថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” ដំណើរការនៅចន្លោះថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី ១៥ ខែមីនា ហើយមាននាវា...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីប៉ុនប៉ងរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចថា គណបក្សនេះបានបំពានធម្មនុញ្ញដោយយុទ្ធនាការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាភាពគណៈកម្មការរៀបចំការបោះឆ្នោតទាំងប្រាំរូបបានបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃអង្គារដើម្បីជំរុញឱ្យមានការរំលាយគណបក្ស Move Forward ស្របតាមពាក្យបណ្តឹងដែលប្តឹងដោយ អ្នកដាក់...
បរទេស៖ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ចក្រភពអង់គ្លេសបានឆាបឆេះ ខណៈពេលដែលចតក្នុងប្រទេសស្កុតឡែន ដើម្បីដកគ្រាប់រំសេវចេញ មុនពេលជួសជុល ។ បញ្ហារបស់ស្លាបចក្របានធ្វើឱ្យនាវាចម្បាំងតម្លៃ ៣ ពាន់លានផោន ខកខានការធ្វើសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីខែមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃសៅរ៍ថា អគ្គិភ័យបានផ្ទុះឡើង...