ភ្នពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ នៅវេលាម៉ោង១:១០នាទី កាលពីថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារ កណ្តាលទី១ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេស បានសម្រេច ហើយគេចខ្លួន ទៅពួនសម្ងំក្នុង បន្ទប់ជួលជាន់ទី២ ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។...
ភ្នំពេញ ៖ លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពចំពោះសំណើររបស់រដ្ឋបាល ខេត្តបាត់ដំបង ចំពោះសំណើរឲ្យរុះរើស្ពានថ្មចាស់ សល់ពីសម័យបារាំងដែលមានអាយុកាល ប្រមាណជា១០០ឆ្នាំ។ ស្ពាននេះ ស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមលិខិតលោកស្រីរដ្ឋមន្ត្រី ផ្ញើជូនលោក...
វ៉ាស៊ីនតោន៖ ក្រុមសមាជិកព្រឹទ្ធសភា នៃគណៈបក្ស Bipartisan កាលពីថ្ងៃពុធកន្លងទៅនេះ បានព្រមានដល់ប្រទេសកូរ៉េខាងជើង នូវទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការបង្កហេតុណាមួយ ដូចជាការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ។ សមាជិកព្រឹទ្ធសភាទាំង ៤ រូបបានដឹកនាំការអនុម័តច្បាប់ទណ្ឌកម្មលេីកូរ៉េខាងជើង ដែលជាផ្នែកមួយនៃច្បាប់ស្តីពីគោលនយោបាយ ការពារជាតិប្រចាំឆ្នាំដែលបានអនុម័តព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ សេចក្ដីព្រាងច្បាប់ ការពារជាតិ គឺប្រាកដជានឹងត្រូវបានអនុម័តជាច្បាប់ដូចដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីសប្តាហ៍មុនថាលោកនឹងចុះហត្ថលេខាលើវាជាបន្ទាន់៕ដោយ...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានអនុម័តនូវដំណោះស្រាយមួយ ដែលអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សសរុបនៅក្នុងប្រទេសកូរ៉េខាងជើង។ យោងតាមការចុះផ្សាយេបស់ទីភ្នក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា នេះជាឆ្នាំទី ១៥ ហើយដែលមហាសន្និបាតរបស់សហរដ្ឋអាមេរិកបានអនុម័តឯកសារបែបនេះ ដែលបានអនុម័តដោយមតិឯកច្ឆន្ទដោយគ្មានការបោះឆ្នោត។ មហាសន្និបាតបានចោទប្រកាន់ការរំលោភសិទ្ធិមនុស្សដែលមានលក្ខណៈជាប្រព័ន្ធ និងរីករាលដាលជាយូរមកហើយ និងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ និងដោយសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េរួមទាំងសិទ្ធិដែលអាចមានចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” នេះបើយោងតាមអត្ថបទដែលព្រាងដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុប៕ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសាធារណការកម្ពុជា-វៀត ណាម គ្រោងបង្កើតតំបន់ត្រួតពិនិត្យរថយន្តរួមគ្នានៅ ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីងាយស្រួល ក្នុងការជញ្ជូនទំនិញឆ្លងកាត់ទៅវិញទៅមក ។ ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ច្រកសេដ្ឋកិច្ចបាវិត ជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាមនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូនបានថ្លែងថា “លោក NGUYEN VAN...
នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ បានឲ្យដឹងថា អគ្គលេខាធិការអង្គការណាតូនៅថ្ងៃនេះ បានប្រកាសថា ខ្លួននៅតែបន្តស្វែងរកការបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ជាក្រុមប្រឹក្សាសហប្រតិបត្តិការ នៅតំបន់ឈូងសមុទ្រ Gulf ហៅកាត់ថា GCC ។ លោក Jens Stoltenberg បានធ្វើការកត់សម្គាល់នេះ ក្នុងពិធីអបអរសាទរខួបលើកទី...
វ៉ាស៊ីនតោន៖ អ្នកចរចាកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាចែករំលែក ចំណាយការពារជាតិ ជាមួយកូរ៉េខាងត្បូង បានឲ្យដឹងថាក្រុមរបស់លោក មិនផ្តោតលើការទាមទារដំបូងរបស់ខ្លួន សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិក ក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ក្នុងការថែរក្សាកងទ័ពអាមេរិកនោះទេ។ នៅក្នុងបទសម្ភាសន៍ ជាមួយអង្គភាពសារព័ត៌មានកូរ៉េ លោក James DeHart ក៏បានចង្អុលបង្ហាញថា ការទិញអាវុធរបស់កូរ៉េខាងត្បូង...
MILAN៖ ក្រុមប្រឹក្សានៃក្រុមហ៊ុន Fiat Chrysler Automobiles និង PSA Peugeot បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរួមបញ្ចូលគ្នា បង្កើតក្រុមហ៊ុនរថយន្តធំជាងគេទី៤ របស់ពិភពលោក ជាមួយនឹងទំហំ ដើម្បីប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិ នៃការបំភាយកាន់តែតឹងរ៉ឹង និងការផ្លាស់ប្តូរ ទៅរកបច្ចេកវិទ្យាបើកបរថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនទាំងពីរ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា...
ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញ មួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនអចលនទ្រព្យក្រៅប្រទេស ល្បីៗជាច្រើន បានសម្រុកចូលក្នុងទីផ្សារកម្ពុជានោះ លោកឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា (CREA) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក រួមគ្នាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងសាមគ្គីភាពបន្ថែមទៀត។ លោក ឃាង ពុទ្ធី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា...