ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ និងអបអរសាទរកីឡាការិនី ជឺជិតស៊ូ ដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន៕
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងបំពាក់ឋានន្តរសក្តិ នាយនាវីជំនាញមុជទឹក១០រូប ដែលទើបបញ្ចូលក្របខណ្ឌថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
អាមេររិក៖ សភាតំណាងរាស្ត្រអាមេរិក បានប្រកាសធ្វើសង្គ្រាម លើពួកចោរប្លន់ជាមួយច្បាប់ថ្មី ដែលដាក់ទោសអ្នកបោកប្រាស់ ហើយតម្រូវឲ្យក្រុមហ៊ុនដឹកជញ្ជូន រារាំងលេខក្លែងក្លាយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វាមានឈ្មោះថា TRACED Act គឺច្បាប់នេះ នឹងដាក់ទោសអ្នកបោកប្រាស់ ហើយតម្រូវឲ្យទូរស័ព្ទផ្នែកដឹកទំនិញ ដើម្បីរារាំងចោរប្លន់ និងធានាថា រាល់ការហៅចូលគឺលេខពិត។ ច្បាប់នេះបានកើតឡើង បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើន ទាក់ទងនឹងការបោកប្រាស់ នៅពេលចោរប្លន់ជាង...
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំ ចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់ មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារ ជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩...
កម្មវិធីប្រឡងចម្រៀងសម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia ដែលឩបត្ថម្ភ ផ្តាច់មុខដោយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺទូរស័ព្ទស៊ែរីថ្មី OPPO Reno2, OPPO Reno2 F ដែលកំពុងទាក់ទាញ អ្នកចូលរួមទស្សនារាប់ម៉ឺននាក់ តាមរយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងការ...
ភ្នំពេញ៖ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគាំទ្រ របៀបវារៈសេដ្ឋកិច្ចឌីជីថល នៃព្រឹត្តិការណ៍ ការយល់ដឹងអំពី និងនិន្នាការ ធុរកិច្ចនិងការកសាងបណ្តាញ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រថុយនឹងការបាត់បង់គ្រប់យ៉ាង ប្រសិនបើលោកនៅតែបន្តទង្វើអរិភាព ហើយប្រទេសរបស់លោក ត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែចោល។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ ៖ ត្រង់ចំណុចលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នៅចិនកម្រនិយាយភាសាខ្មែរ ប៉ុន្តែនៅខ្មែរនិយាយភាសាចិនហើយ ថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀត គឺលោកចង់ថា មិនត្រឹមតែនៅក្នុងទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញប្រជាជននិងប្រជាជន ស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ ទាំងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជន នៃប្រទេសទាំងពីរ...
ភ្នំពេញ៖ ប្រទេសប៉ាគីស្ថាន បានទទួលស្គាល់ និងមានទំនាក់ទំនងការទូត ជាមួយកម្ពុជា ក្នុងឆ្នាំ១៩៥២ តាំងពីមុនពេលដែលកម្ពុជា ដណ្ដើមបានឯករាជ្យ ពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ទៅទៀត ។ ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Amjad Ali Sher...
ភ្នំពេញ ៖ ក្នុងសន្តានចិត្ត ប្រកបដោយធម៌សប្បុរស នាថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយ ដែលមានកូនប្រុស អាយុ៨ឆ្នាំ ពិការភាព មានក្បាលធំ រស់នៅក្នុងខេត្តសៀមរាប។ ដោយមានក្តីអាណិតអាសូរជាខ្លាំង លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថមថវិកា១ពាន់ដុល្លារ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ក្មេងពិការនេះ មានឪពុកធ្វើជាសន្តិសុខឯកជន...