កម្សាន្ត

កំពូលបេក្ខនារី អ្នកចម្រៀង របាំងមុខ គ្រុឌកាកី បកស្រាយបទ “ឈឺចាប់ពីរដង បានហើយ” បានយ៉ាងពិរោះដូចម្ចាស់ សំនៀងដើម សាន ស្រីឡៃ

កម្មវិធីប្រឡងចម្រៀងសម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia ដែលឩបត្ថម្ភ ផ្តាច់មុខដោយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺទូរស័ព្ទស៊ែរីថ្មី OPPO Reno2, OPPO Reno2 F ដែលកំពុងទាក់ទាញ អ្នកចូលរួមទស្សនារាប់ម៉ឺននាក់ តាមរយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងការ Live លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផងដែរ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទឹកដមសំនៀង និង ស្ទីលនៃការតុបតែងខ្លួន របស់កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខ កាន់តែពិសេស រួមជាមួយនឹងការលេងសើច បែបកំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនី និង គណៈកម្មការពហុជំនាញនានា បានញុំាងឲ្យបរិយាកាសនៃកម្មវិធី The Mask Singer Cambodia ទាំងមូល កាន់តែសប្បាយរីករាយ សើចចុកពោះតែម្តងស្ទើតែគ្រប់សប្តាហ៍។

ដោយឡែកនៅវគ្គដំបូង សម្រាប់សប្តាហ៍ទី4 កាលពីយប់ថ្ងៃទី 07 ធ្នូ 2019 នេះ កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកីបានលើកយកបទចម្រៀងរប ស់ អ្នកនាង សាន ស្រីឡៃ (បានចែកឋានទៅហើយនោះ) ដែលមានចំណងជើងថា “ឈឺចាប់ពីរដងបានហើយ” មកបកស្រាយ យ៉ាងពិរោះរណ្តំចិត្តមិនធម្មតា ឡើងព្រឺសម្បុរនឹងដល់រូបអ្នកនាងគ្រប់ៗគ្នា រហូតធ្វើឲ្យគណៈកម្មការទាំង 5 រូប រួមទាំងទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ រហូតអាចឈ្នះការប្រកួត។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

ទន្ទឹមនឹងនេះ កំពូលបេក្ខជនអ្នកចម្រៀងកំបាំងមុខ ដែលកំពុងលេចធ្លោ និងអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្រុឌកាកីនោះគឺ ស្វាទេព បើចង់ដឹងច្បាស់សូមទស្សនាដូចតទៅ៖

សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ដែលឧបត្ថម្ភ ផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទOPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ ផ្សាយផ្ទាល់ លើកដំបូងលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃសៅរ៍ ទី 16 វិច្ឆិកា 2019។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លារអាមេរិក៕

To Top