ហុងកុង:នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះប្រទេសចិន បាននិយាយថាខ្លួននឹងផ្អាកដំណើរ ទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងនិងបូករួមទាំងការដាក់ទណ្ឌកម្ម ដល់អង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យអាមេរិកមួយចំនួន ដែលជាផ្នែកនៃការសងសឹកចំពោះការចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់សិទ្ធិមនុស្សនៅក្នុងទឹកដីពាក់ កណ្តាលស្វយ័តរបស់ខ្លួនមួយនេះ។ ខណៈពេលដែលភាពច្បាស់លាស់របស់ទណ្ឌកម្ម នៅតែមិនទាន់មាននោះវាកំពុងហាក់ដូចជាគាំទ្រដល់ ការគំរាមកំហែងរបស់ចិនហើយសហរដ្ឋអាមេរិក នឹងត្រូវចំណាយពេលទៅលើការសម្រេចចិត្តនេះ សាជាថ្មី។ លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ជំហ៊ានទាំងនេះ គឺជាការឆ្លើយតបទៅនឹងអាកប្បកិរិយា មិនសមហេតុផលរបស់ សហរដ្ឋអាមេរិកប៉ុណ្ណោះ។...
ភ្នំពេញ៖ បន្ទាប់ពីចូលមកទីផ្សារ កម្ពុជាបាន ១ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW Cambodia បានវិវត្តន៍ខ្លួនរីកចម្រើនយ៉ាងឆាប់ រហ័យ រហូតត្រូវបានម្ចាស់ក្រុមហ៊ុន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានកំណត់គោលថៅថ្មី ក្នុងការពង្រីកសាខា និងអនុសាខាឲ្យបានយ៉ាងហោច ២០ នៅឆ្នាំ២០២០ ទូទាំងប្រទេសកម្ពុជាទៀតផង ។ ការអះអាងនេះ បានធ្វើឡើងក្នុងពិធីចុះអនុសារណយោគគ្នា...
ភ្នំពេញ : រថយន្តដឹកសាប៊ូបែកកង់ ជ្រុលទៅបុករថយន្តធុនធំ មួយគ្រឿងទៀត បង្កអោយមនុស្ស៤នាក់បាន ស្លាប់ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣៤ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង លើផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ សមត្ថកិច្ចបានអោយដឹងថា បង្កម៉ាក...
ភ្នំពេញ :ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ដែលប្រចាំការនៅទីតាំងកេីតហេតុផ្ទាល់បាន បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយក្នុងសង្គ្រោះករណី បាក់អគារធម្មសភា (សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបក្រោយ សង្រ្គោះ បាន ១៦អង្គ/នាក់ និងស្លាប់៣នាក់។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ រដ្ឋបាល...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជាចំនួន៣៦រូប។
ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០១៩បានសម្រេចបិទបញ្ចប់ការស៊ើបសួរ សំណុំរឿងក្បត់ជនត្រូវចោទឈ្មោះ កឹម សុខា និងបញ្ជួនទៅតុលាការជំនុំជម្រះ។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ ស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧...
ភ្នំពេញ ៖ ករណីបាក់រលំព្រះវិហារសាលាឆាន់ កាលពីរសៀលម៉ោង៣ ថ្ងៃទី ២ ខែឆ្នូ ឆ្នាំ២០១៩ ជនរងគ្រោះដែលកប់នៅ ក្នុងគំនរសំណង់សាលាឆាន់ ត្រូវបានកម្លាំងជំនាញ ជួយសង្គ្រោះជនរងគ្រោះ បាន១៥នាក់ និង២នាក់ទៀតត្រូវបានស្លាប់ បាត់បង់ជីវិត។ ហេតុការណ៍បាក់រលំសាលាឆាន់ កំពុងសាងសង់ថ្មី ស្ថិត នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។...
ភ្នំពេញ៖ទង់ជាតិកម្ពុជា ត្រូវបង្ហូតឡើងខ្ពស់ត្រដែតក្នុងពិធី ប្រគល់មេដាយមាស ជូនដល់កីឡាករ យ៉ុង ម៉េងលី ដែលដណ្ដើមបានមេដាយមាស ១គ្រឿង លើប្រភេទកីឡា Arnis វិញ្ញាសា Full Contact Padded Stick ទម្ងន់ ៦០-៦៥គីឡូក្រាម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុង ព្រឹត្តិការណ៍កីឡា...
បរទេស៖ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាម បានជំនួសសារាចរពីមុនរបស់ខ្លួន លើសមាមាត្រសុវត្ថិភាពប្រតិបត្តិការ សម្រាប់វិស័យធនាគារ ដោយសារាចរលេខ ២២ ដោយចូលជាធរមាននៅថ្ងៃទី ១ ខែមករា វាផ្តោតលើការផ្លាស់ប្តូរចំនួនពីរ ដែលនឹងរឹតបន្តឹងការផ្តល់ប្រាក់កម្ចី របស់ធនាគារទៅក្នុងវិស័យអចលនទ្រព្យ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩...
សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ...