ភ្នំពេញ :ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ដែលប្រចាំការនៅទីតាំងកេីតហេតុផ្ទាល់បាន បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយក្នុងសង្គ្រោះករណី បាក់អគារធម្មសភា (សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបក្រោយ សង្រ្គោះ បាន ១៦អង្គ/នាក់ និងស្លាប់៣នាក់។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ រដ្ឋបាល...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជាចំនួន៣៦រូប។
ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០១៩បានសម្រេចបិទបញ្ចប់ការស៊ើបសួរ សំណុំរឿងក្បត់ជនត្រូវចោទឈ្មោះ កឹម សុខា និងបញ្ជួនទៅតុលាការជំនុំជម្រះ។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ ស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧...
ភ្នំពេញ ៖ ករណីបាក់រលំព្រះវិហារសាលាឆាន់ កាលពីរសៀលម៉ោង៣ ថ្ងៃទី ២ ខែឆ្នូ ឆ្នាំ២០១៩ ជនរងគ្រោះដែលកប់នៅ ក្នុងគំនរសំណង់សាលាឆាន់ ត្រូវបានកម្លាំងជំនាញ ជួយសង្គ្រោះជនរងគ្រោះ បាន១៥នាក់ និង២នាក់ទៀតត្រូវបានស្លាប់ បាត់បង់ជីវិត។ ហេតុការណ៍បាក់រលំសាលាឆាន់ កំពុងសាងសង់ថ្មី ស្ថិត នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។...
ភ្នំពេញ៖ទង់ជាតិកម្ពុជា ត្រូវបង្ហូតឡើងខ្ពស់ត្រដែតក្នុងពិធី ប្រគល់មេដាយមាស ជូនដល់កីឡាករ យ៉ុង ម៉េងលី ដែលដណ្ដើមបានមេដាយមាស ១គ្រឿង លើប្រភេទកីឡា Arnis វិញ្ញាសា Full Contact Padded Stick ទម្ងន់ ៦០-៦៥គីឡូក្រាម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុង ព្រឹត្តិការណ៍កីឡា...
បរទេស៖ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាម បានជំនួសសារាចរពីមុនរបស់ខ្លួន លើសមាមាត្រសុវត្ថិភាពប្រតិបត្តិការ សម្រាប់វិស័យធនាគារ ដោយសារាចរលេខ ២២ ដោយចូលជាធរមាននៅថ្ងៃទី ១ ខែមករា វាផ្តោតលើការផ្លាស់ប្តូរចំនួនពីរ ដែលនឹងរឹតបន្តឹងការផ្តល់ប្រាក់កម្ចី របស់ធនាគារទៅក្នុងវិស័យអចលនទ្រព្យ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩...
សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ...
ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយសម្ព័ន្ធមិត្តចិន ដែលជាប្រពៃណីរបស់ខ្លួន បានកើនឡើងច្រើនជាង ៥ដងចាប់តាំងពីឆ្នាំ២០០១ នេះបេីយោងតាមការចុះផ្សាយ របស់ភ្នាក់ងារសារព័ត៌មាន យុនហាប់។ សមាមាត្រនៃពាណិជ្ជកម្មក្រៅប្រទេស ជាទូទៅរបស់កូរ៉េខាងជើង បានកើនឡើងដល់ ៩១,៨ ភាគរយកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹង ១៧,៣ ភាគរយក្នុងឆ្នាំ២០០១ នេះបើយោងតាមទិន្នន័យ ពីរបាយការណ៍វិភាគ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។...
បរទេស: កន្លងមកប្រទេសកូរ៉េខាងជើង ធ្លាប់បានចាត់ទុកនាយករដ្ឋមន្រ្តីជប៉ុន លោកអាបេ ជាមនុស្សក្លែងខ្លួន និងមនុស្សទាបតឿខាងផ្នែកនយោបាយ ហើយថែមទាំងបានចោទប្រកាន់លោកថា បានព្យាយាមលាបពណ៌ថា សកម្មភាពតេស្តអាវុធ របស់ខ្លួនចុងក្រោយនេះ គឺជារឿងដែលមិនត្រឹមត្រូវ។ មុននេះលោកអាបេធ្លាប់បាន ប្រកាសថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីល ឆ្លងទ្វីបរបស់ខ្លួនម្តងហើយម្តងទៀត ជាពិសេសនៅបន្ទាប់ ពីការបាញ់ផ្លោងពីរគ្រាប់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកូរ៉េខាងជើងបានទទូចថា វាគ្រាន់តែជាការសាកល្បងឧបករណ៍ សម្រាប់បាញ់គ្រាប់រ៉ូកែតដ៏ធំមួយ របស់ខ្លួនប៉ុណ្ណោះ។...
ភ្នំពេញ: មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានទាស់សម្ដីជាមួយអ្នកជិតខាង ទាញកាំភ្លើងAK47បាញ់៤គ្រាប់ របួសមនុស្សម្នាក់ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីបាញ់បោះសេរីនេះ ជនសង្ស័យជាមន្ត្រីនគរបាល ប៉ុស្តិ៍បឹងសាឡាង បានបាញ់ឡើងលើចំនួន ៣ គ្រាប់និង១ គ្រាប់បានត្រូវចំជើងជនរងគ្រោះ បណ្ដាលឲ្យរងរបួស។ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ...