អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអាហ្សង់ទីន ត្រូវបានគេរាយការណ៍មមកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤.០០៣នាក់ និងមានអ្នកស្លាប់ចំនួន១០៦នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២.០៣៣.០៦០នាក់ និងអ្នកស្លាប់កើនឡើងដល់៥០.៤៣២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺលើកដំបូង ត្រូវបានគេរកឃើញថា បានកើតឡើងពីថ្ងៃទី០៣...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើរ៉ែកម្រនៅលើផែនដីរបស់ចិន ចាប់តាំងពីឆ្នាំ ២០១៩ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត The Financial Times ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើការដាក់កម្រិត លើរ៉ែកម្រនៅលើផែនដី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់សាឡាង ឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ខណៈសព្វថ្ងៃនេះ កំពុងជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ត្រង់ចំណុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភំ្នពេញ ក៏គ្រោងនឹងស្ថាបនា ស្ពានបេតុងមួយខ្សែបន្ថែមទៀត ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឲ្យលំហូរចរាចរណ៍ ក្នុងតំបន់នេះល្អប្រសើរ ។នេះបើតាមការចុះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ឃួង ស្រេង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេស...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡា១ប្រភទ យ៉ាងតិចប្រចាំជីវិត។ ការស្នើនេះ ក្រោយគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញយុទ្ធនាការចលនាជាតិមួយ គឺប្រជាជនម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។ ក្នុងគោលបំណង ឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Gotabaya Rajapaksa ប្រធានាធិបតីរបស់ប្រទេសស្រីល័ង្កា នៅថ្ងៃចន្ទនេះ បានណែនំាដល់ក្រុមអាជ្ញាធរសុខាភិបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងជាសាធារណៈ នៅខេត្តភាគខាងលិចប្រទេស ដែលប្រើប្រាស់វ៉ាក់សាំងរបស់ Oxford Astra Zeneca ប្រឆំាងនឹងវីរុសបង្កជំងឺកូវីដ១៩ ។ ក្រុមមន្ត្រីបាននិយាយថា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលអ្នកទំាងនោះ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានចូលជួបលោក ម៉ៅ ហាវ៉ាណ្ណាល រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាពីការត្រូវធ្វើយ៉ាងណា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអាកាសចរណ៍ ដែលជាវិស័យមានសារៈសំខាន់ចាំបាច់ សម្រាប់ពង្រីកវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេសប៊ុកទូតអាមេរិក នៅថ្ងៃ១៦ កុម្ភៈ។ សូមបញ្ជាក់ថា...
បច្ចុប្បន្នភាពលោកស្រី Christine Schraner Burgener ប្រសិតពិសេស របស់អង្គការសហប្រជាជាតិ បានទូរស័ព្ទទៅកាន់លោក Soe Win អគ្គមេបញ្ជាការរងកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈនេះ ក្នុងគោលបំណងស្វែងមធ្យោបាយ ក្នុងវិបត្តិនយោបាយ នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោកស្រី Christine Schraner...
ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច បានរកឃើញក្មេងស្រី ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក តាមសង្សារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យវិញ ដោយពួកគេបាននៅសណ្ឋាគារ នៅស្រុកអន្លង់វែង។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញផ្សាយមុននេះបន្តិច។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីមានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ធនាគារកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី (BI) បានឲ្យដឹងថា បំណុលបរទេស របស់ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមចុងបញ្ចប់ នៃត្រីមាសទី៤ ឆ្នាំ២០២០ថា បានកើនឡើងដល់ ៤១៧.៥ពាន់លានដុល្លារអាមេរិក ធៀបនឹងបំណុលរបស់រដ្ឋាភិបាល និងធនាគារកណ្តាល មានទឹកប្រាក់២០៩.២ពាន់លានដុល្លារ និងបំណុលរបស់វិស័យឯកជន មានទឹកប្រាក់២០៨.៣ពាន់លានដុល្លារ ។...