សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានប្រកាសជាសាធារណៈនូវកញ្ចប់ជំនួយ អាជីវកម្មខ្នាតតូចដ៏ធំមួយដែលមានតម្លៃ ៥០ ពាន់ពាន់លានវ៉ុន (៣៩ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ នេះក្នុងពិធីបើកក្រុមប្រឹក្សាសេដ្ឋកិច្ចគ្រាអាសន្ន។ លោកប្រធានាធិបតីបានលេីកឡេីងថាផែនការហិរញ្ញប្បទានបន្ទាន់ គឺមានគោលបំណងរារាំងក្រុមហ៊ុនខ្នាតតូច និងមធ្យមម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការដោយខ្លួនឯង ពីការក្ស័យធន និងបន្ធូរបន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីវិបត្តិសេដ្ឋកិច្ច និងវិបត្តិឥណទានសកល។ លោកប្រធានាធិបតី...
ស្វាយរៀង ៖លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ខេត្ត តំណាងលោកអភិបាលខេត្តនារសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺ(Covid-19) ខេត្តស្វាយរៀង នៅសាលប្រជុំនន្ទីរ អាគារ”ខ”។ លោកតូច ប៉ូលីវ៉ាអភិបាលរងបានលើកឡើងនូវទិសដៅចំនួន៥ចំណុច ដើម្បីលេខាធិការដ្ឋានអនុវត្តន៍៖ ទី១.ត្រូវត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត និង ក្រុង ស្រុក...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងនាំចូលម៉ាស់ការពារ ចំនួន ៥៣ តោនរហូតដល់ខែមិថុនា ដើម្បីរក្សាការផ្គត់ផ្គង់ របស់របរអនាម័យ នៅពេលមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចូលម៉ាស់ ការពារក្នុងបរិមាណ ២,៥ តោនដំបូង នឹងមកដល់ប្រទេសនេះ នៅសប្តាហ៍ក្រោយ។ ប្រទេសនេះ បានបិទការនាំចេញម៉ាស់ការពារ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោករបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ។ នាយកដ្ឋានបានចេញការ ព្រមានកម្រិត ៤ ថាកុំធ្វើដំណើរ ដោយសារចំនួននៃការឆ្លង នៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកា ចំនួន៣១២,៤១៧ដុល្លារ ដល់អង្គភាព ចំនួន៤ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់អាគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង ថវិកា៨៥,៧៩៩ដុល្លារ ,ទី២-គម្រោងសាងសង់ មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនានេះ បានឲ្យដឹងថា កម្រិតការបំពុលបរិយាកាស នៅតាមទីក្រុងនិងតំបន់ជាច្រើន លើពិភពលោកកំពុងធ្លាក់ចុះ គួរឱ្យកត់សម្គាល់បំផុត ក្នុងពេលដែលផលប៉ះពាល់ នៃការឆ្លងមេរោគឆ្លង និងការធ្វើដំណើរ ត្រូវបានលុបចោលស្ទើរតែទាំងអស់។ ក្រុមអ្នកស្រាវជ្រាវ ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន BBC បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្ម័នកាបូនឌីអុកស៊ីត...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២០ មីនានេះ បានចេញសេក្ដីជូនដំណឹង សូមធ្វើការផ្អាកនីតិវិធី នៃ ការផ្ដល់អាជ្ញាប័ណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យ ស្នើសុំមកច្រក ចេញចូលតែមួយរួចហើយមួយរយៈសិន រហូតដល់ស្ថានការណ៍ នៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់។
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានសរសេរថា មនុស្សរាប់ពាន់នាក់ ត្រូវបានគេដឹងថា បានប្រមូលផ្តុំគ្នា នៅក្នុងប្រទេសបង់ក្លាដេស សម្រាប់ការប្រជុំបែបសាសនាដ៏ធំមួយ កាលពីថ្ងៃពុធម្សិលមិញ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍បែបសាសនាមួយនេះ មិនត្រូវបានលុបចោល ប៉ុន្តែនៅតែបន្តធ្វើឡើង នៅចំពេលមានការភ័យខ្លាចថា វាអាចនាំឱ្យមានការ រីករាលដាលកាន់តែច្រើនឡើង អំពីមេរោគឆ្លងកូរ៉ូណា។ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេល ការចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ...