បរទេស៖ អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Opas Karnkawinpong បាននិយាយថា ជំងឺកូវីដ១៩ដែលបំលែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលគេជឿថា វាមានភាពធន់នឹងវ៉ាក់សាំងនោះ គឺត្រូវបានគេរកឃើញ ទៅលើជនជាតិថៃម្នាក់ មកពីប្រទេសតង់ហ្សានី កាលពីចុងខែមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត ដែលនាំឱ្យប្រទេសនេះ មានអ្នកស្លាប់ ដោយសារជំងឺនេះសរុប ៨២នាក់ និង បានរកឃើញអ្នកឆ្លងថ្មីជំងឺនេះ ចំនួន ១៤៣នាក់ថែមទៀត ដែលបានធ្វើឱ្យចំនួន អ្នកឆ្លងសរុបកើនឡើង ២៤ ៧១៤នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករាឆ្នាំមុន។ យោងតាមសារព័ត៌មាន Bangkok...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យសភាអនុម័ត “ការធ្វើកំណែទម្រង់ ច្បាប់កាន់កាប់កាំភ្លើង” នៅថ្ងៃអាទិត្យដែលជាខួបលើកទី ៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas នៅ Parkland ភាគអាគ្នេយ៍នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ លោក បៃដិន បានឲ្យដឹង...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានលើកលែងទោស អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ ពីបទចោទប្រកាន់លើកទី ២ ទៅលើកុបកម្មនៅវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ដោយបញ្ចប់ក្ដីយ៉ាងលឿន ក្នុងរយៈពេលតែ ៥ ថ្ងៃ ដែលជារយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋចំនួន ៧ រូប...
ភ្នំពេញ ៖ នាយទាហាននិង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានមកជួបជុំគ្នា ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ផ្តល់មករាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ។ ពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណ បញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់...
ភ្នំពេញ ៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ដូចជាបន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់ ឲ្យរីក ចម្រើនធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ នេះបើយោងតាមផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផាកពិន័យ លើពលករខ្មែរដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំណើដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័ក ។ ការដាក់លិខិតស្នើនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យភាគីពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យ ទប់ស្កាត់អ្នកគេចវេស មិនធ្វើចត្តាឡីស័ក ហើយសម្តេច ក៏បានស្នើអាជ្ញាធរ ខេត្តជាប់ព្រំដែនជាមួយថៃ-វៀតណាម និងឡាវសហការគ្នា កុំឲ្យពលរដ្ឋធ្វើដំណើរ...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះថា សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានបើកនីតិវិធីជំនុំជម្រះក្តី លើពាក្យបណ្តឹងចោទប្រកាន់ ទម្លាក់តំណែងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី របស់ប្រទេសមហាអំណាចមួយនេះ ។ នីតិវិធីជំនុំជម្រះក្តីទម្លាក់តំណែង លោក ត្រាំ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអង្គារ ទី៩រហូតដល់ថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ លើនីតិវិធី២ដំណាក់កាលដាច់ដោយឡែកពីគ្នា...