ភ្នំពេញ ៖ ដើម្បីសម្រួលដល់ពលរដ្ឋមានបញ្ហាក្នុងការស្វែងរកដំណោះស្រាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ ក្រុមការងារនេះ មានលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចធិបតី ជាប្រធាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែធ្នូ ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ៤.៣០០រៀល ឡើងថ្លៃ៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.៣០០រៀល ឡើងថ្លៃ៥០រៀលដូចគ្នា ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការកោតសរសើរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ ហើយមានប្រជាពលរដ្ឋចូលរួមកម្សាន្ដរាប់លាននាក់យ៉ាងសប្បាយរីករាយ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ តាមរយៈសារតេឡេក្រាម នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ ជាចាំបាច់៖...
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបិទ មិនឲ្យផលិតអគ្គិសនី ដុតដោយធ្យូងថ្ម នៅកម្ពុជាhttps://dap-news.com/?p=375692 ក្រសួងមហាផ្ទៃ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវា ដើម្បីបម្រើការ ចុះបញ្ជីដីធ្លីឲ្យពលរដ្ឋhttps://dap-news.com/?p=375699 បុរសក្លាហាន ហ៊ានលួចរថយន្តស៊េរីទំនើប ត្រូវបានចាប់ខ្លួនhttps://dap-news.com/?p=375738 ទឹកប្រាក់ ១០០លានដុល្លារ ត្រូវបានបោះទុនវិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ ផលិតអគ្គិសនី...
បរទេស៖ បុគ្គលិករដ្ឋាភិបាលបារាំង ត្រូវបានហាមប្រាមជាផ្លូវការពីការប្រើប្រាស់ WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារដែលប្រើយ៉ាងទូលំទូលាយផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាព, នេះបើតាមកំណត់ហេតុផ្ទៃក្នុងរបស់នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne ដែលទទួលបានដោយទូរទស្សន៍បារាំង BFMTV កាលពីថ្ងៃពុធ ហើយការហាមប្រាមនេះ នឹងចូលជាធរមាននៅថ្ងៃទី ៨ ខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Nikolai Yevmenov បាននិយាយកាលពីថ្ងៃពុធថា ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រ គឺជាអាទិភាពសម្រាប់ឧស្សាហកម្មកងទ័ពជើងទឹក និងផលិតកប៉ាល់របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីយោធាថា មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីនឹងដាក់បន្ថែមនូវបុព្វលាភលើការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកងកម្លាំងនាវាមុជទឹក ដែលជាមូលដ្ឋានសម្រាប់ធានាសន្តិសុខនៅសមុទ្រ និងក្នុងមហាសមុទ្រ។ ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រគឺជាអាទិភាពមួយនៅក្នុងការងាររួមគ្នារបស់យើងជាមួយឧស្សាហកម្មនេះ»។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក លោក ឆាយ...
ភ្នំពេញ៖ មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០...
នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ...