បរទេស៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានអះអាងកាលពីថ្ងៃអង្គារថា ប្រទេសបារាំងកំពុងជាប់គាំងក្នុងផ្លូវអាណានិគមរបស់ខ្លួន ហើយមានចេតនាបង្កអស្ថិរភាពក្នុងតំបន់ដែលខ្លួនមិនធ្លាប់គ្រប់គ្រងពីមុនមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រកាសឯករាជ្យដែលរៀបចំដោយរដ្ឋាភិបាលទីក្រុង បាគូ, លោក Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ចេញនូវរបាំងនៃការថ្កោលទោសទៅលើទីក្រុងប៉ារីស រួមទាំងជុំវិញទំនាក់ទំនងយោធារបស់ខ្លួនជាមួយគូប្រជែងក្នុងតំបន់ អាស៊ែបៃហ្សង់-អាមេនី...
កំពង់ឆ្នាំង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន កម្ពុជាមានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះទីតាំងកកស្ទះខ្លាំង ត្រូវតែសម្រួល ឬបង្វែមនុស្សចេញ ជៀសវាងមានបញ្ហាមិនល្អកើតឡើង ក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ។ បទបញ្ជារបស់លោក ឃួង ស្រេង ខាងលើនេះ ដាក់ចេញក្នុងកិច្ចប្រជុំត្រៀមលក្ខណៈ...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ញើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥...
ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានស្នើទៅកាន់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យបង្កើនការនាំចូលផលិតផលពីអាមេរិក មកកាន់ទីផ្សារកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ។ ការស្នើរបស់លោកទូត ខាងលើនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វង្ស៊ី...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយបានចាត់តាំងកងកម្លាំងប្រមាណជា៥ពាន់នាក់ ដាក់តាមគោលដៅនានា។ ក្នុងកិច្ចប្រជុំនេះដែរ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យប្រទេស BRICS ចាត់តាំងរដ្ឋាភិបាលអ៊ីស្រាអែល និងយោធារបស់ខ្លួនជាអង្គការភេរវករ ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមរបស់ពួកគេប្រឆាំងនឹងប៉ាឡេស្ទីន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាមេដឹកនាំរូបនេះបានដាក់សំណើទៅកិច្ចប្រជុំរួមវិសាមញ្ញតាមអនឡាញរបស់ក្រុមប្រទេស BRICSស្តីពីស្ថានការណ៍មជ្ឈិមបូព៌ានៅហ្គាហ្សាកាលពីថ្ងៃអង្គារ។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់ បានក្លាយជាសមាជិក BRICS ជាផ្លូវការក្នុងខែមករា និងបានស្នើសុំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ លោកRaisi ក៏បានអំពាវនាវឲ្យសមាជិកទាំងអស់ក្នុងការប្រើឥទ្ធិពលរបស់ពួកគេដើម្បីបំបែក ការឡោមព័ទ្ធ...
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន...
បរទេស៖ នៅពេលដែលប្រទេសកូរ៉េខាងជើងបន្ធូរបន្ថយច្បាប់ Covid ហើយដូច្នេះលក្ខខណ្ឌ សម្រាប់ការនេសាទមានភាពប្រសើរឡើង ក្រុមហ៊ុននេសាទរបស់កូរ៉េខាងជើងបានកំណត់ដើម្បីបង្កើនប្រាក់ចំណូលជារូបិយប័ណ្ណបរទេសដោយការរត់ពន្ធផលិតផលសមុទ្រចេញទៅប្រទេសចិន។ ជាងនេះទៅទៀត ការហាមប្រាមរបស់ប្រទេសចិនលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន ចាប់តាំងពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានព្យាបាលរួចមក ក៏ជាឱកាសដល់ឧស្សាហកម្មនេសាទរបស់កូរ៉េខាងជើងផងដែរ។ នៅដំណាក់កាលដំបូងនៃប្រតិបត្តិការនេះ កូរ៉េខាងជើងស្វែងរកទិញប្រើប្រាស់ កប៉ាល់ដឹកទំនិញរបស់ចិន ហើយបន្ទាប់មកប្តូរទៅជាទូកនេសាទ។ កូរ៉េខាងជើងកៀងគរកម្មករនៅបរទេសរបស់ខ្លួនដើម្បីស្វែងរកទីផ្សារថ្មីសម្រាប់សំបកខ្យង និងក្តាម សូម្បីតែព្យាយាមរត់ពន្ធវាតាមរយៈទំនិញតាមផ្លូវអាកាស។ ប្រភពផ្សេងទៀតបានជូនដំណឹងថា សកម្មភាពខុសច្បាប់បែបនេះធ្វើឡើងដោយក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងយោធា ដែលត្រូវបានផ្តល់សិទ្ធិអំណាចដោយរដ្ឋាភិបាលកូរ៉េខាងជើងដើម្បីគ្រប់គ្រង និងលក់ផលិតផលសមុទ្រ។ ប្រភពបានបញ្ជាក់ថា...