បរទេស៖ រដ្ឋាភិបាលរុស្ស៊ី និងចិន បានបើកកិច្ចប្រជុំអន្តរទីភ្នាក់ងារនៅទីក្រុងប៉េកាំង ដើម្បីចែករំលែកការវាយតម្លៃ អំពីកង្វល់សន្តិសុខជីវសាស្រ្ត និងដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយអាវុធជីវសាស្ត្រ ជាពិសេសការចោទប្រកាន់ថាត្រូវបានបង្កើតឡើងដោយយោធាអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានយល់ព្រមធ្វើការរួមគ្នាក្នុងការស្វែងរកការពង្រឹងអនុសញ្ញាអាវុធជីវសាស្ត្រ និងអាវុធជាតិពុល (BTWC) ដែលជាសន្ធិសញ្ញាចុះហត្ថលេខាដោយប្រទេសចំនួន ១០៩ ក្នុងឆ្នាំ...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ុ បានច្រានចោល នូវបទបញ្ជាប្រតិបត្តិមួយ ដែលចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលចោទប្រកាន់ថា បានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់វេសបែង ដែលខ្លួនកាន់កាប់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រទេសរបស់លោក “ចាត់វិធានការប្រឆាំងនឹងអ្នកល្មើសច្បាប់ណាមួយដោយមិនគិតពីទីតាំងរបស់ពួកគេ ដូច្នេះវិធានការពិសេសក្នុងរឿងនេះ...
ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។ នៅ ក្នុងការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរបានជំរុញឱ្យមានការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការផ្តល់ជំនួយមនុស្សធម៌ និងដើម្បីដោះស្រាយឫសគល់នៃវិបត្តិ ទុកចោលបុព្វហេតុប៉ាឡេស្ទីន ដោយគ្មានដំណោះស្រាយ និងដោយមិនបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យក្នុងរយៈពេលជាច្រើនទស្សវត្ស។ ទន្ទឹមនឹងនេះ...
ល្ងាចថ្ងៃទី ៣១ ខែមករា នៅក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី១១ ស្តីពីការជំរុញដោយជាក់លាក់ នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាខ្លឹមសារស្នូលនៃយុគសម័យថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តជាក់ស្តែងនូវភារកិច្ចជាយុទ្ធសាស្ត្រដូចជា ពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើប , ជំរុញភាពជាម្ចាស់ការនៃបច្ចេកវិទ្យាកម្រិតខ្ពស់ , ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី , គ្រោងផែនការទូទៅសម្រាប់ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅនិងការបើកទូលាយដោយកម្រិតខ្ពស់ និងគ្រោងផែនការទូទៅសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងសន្តិសុខកម្រិតខ្ពស់ជាដើម។...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានលើកឡើងថា វិស័យសុខាភិបាល ជាវិស័យមួយមានអទិភាពខ្ពស់ ក្នុងការចូលរួមចំណែក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ លោកអភិបាលរងខេត្តបានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ...
emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅ សណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។...
ព្រឹកថ្ងៃទី២ ខែកុម្ភៈ សាលពិព័រណ៍ប្រទេសចិន ក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។ សូមបញ្ជាក់ថា សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ គឺក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មនុស្សនិងធម្មជាតិ-សង្គមអនាគតដែលអភិវឌ្ឍបៃតង» ក្នុងគោលបំណងបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសលើពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្សុលទុកពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរចំពោះកូនចៅជំនាន់ក្រោយ។ សាលប្រទេសចិនមានទំហំប្រហែល ៣៥០០ ម៉ែត្រការ៉េ...
មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនិងសិក្សានៅក្រុង Tianjin និងសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន។ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ លោកបានទៅដល់ភូមិ liubu ឃុំ Xinkou ដើម្បីឈ្វេងយល់ពីស្ថានភាពស្តារឡើងវិញនៃការបង្កបង្កើនផលកសិកម្មក្នុងតំបន់ក្រោយពីគ្រោះទឹកជំនន់កាលពីឆ្នាំទៅ និងសួរសុខទុក្ខមហាជនរងគ្រោះ។ នារសៀលថ្ងៃដដែលលោកបានទៅដល់វិថីវប្បធម៌បុរាណក្រុងTianjin ដើម្បីពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឱកាសថ្ងៃបុណ្យ ការអភិរក្សនិងប្រើប្រាស់តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាដើម៕
(ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី០៩ កុម្ភៈ ២០២៤) រមណីយដ្ឋានបែបស៊ីវិល័យ បន្សំនូវបដិសណ្ឋារកិច្ចខ្មែរដ៏កក់ក្តៅ ជាមួយនឹងបែបបទរចនាទំនើប ដែលសមស្របសម្រាប់ អ្នកដំណើរដែលមានបំណងចង់ទទួលបាននូវបទពិសោធន៍សម្រាកលំហែ នៅក្បែរមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។ សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។...
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន...